នាងបងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះកូននោះថា "ម៉ូអាប់"។ កូននោះជាឪពុករបស់សាសន៍ម៉ូអាប់ដរាបដល់សព្វថ្ងៃនេះ។
លោកុប្បត្តិ 36:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាតំណវង្សរបស់លោកអេសាវ ជាបុព្វបុរសរបស់ពួកសាសន៍អេដុម នៅស្រុកភ្នំសៀរ។ ព្រះគម្ពីរខ្មែរសាកល នេះជាវង្សត្រកូលរបស់អេសាវដូនតារបស់ជនជាតិអេដំនៅតំបន់ភ្នំសៀរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាដំណវង្ស តពីអេសាវជាឰយុកោពួកសាសន៍អេដំម នៅក្នុងស្រុកភ្នំសៀរ អាល់គីតាប នេះជាបញ្ជីរាយនាមកូនចៅរបស់អេសាវ ជាបុព្វបុរសរបស់ជនជាតិអេដុម ដែលរស់នៅតាមតំបន់ភ្នំសៀរ។ |
នាងបងបង្កើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះកូននោះថា "ម៉ូអាប់"។ កូននោះជាឪពុករបស់សាសន៍ម៉ូអាប់ដរាបដល់សព្វថ្ងៃនេះ។
លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម
ដោយផ្ដាំអ្នកទាំងនោះថា៖ «ចូរអ្នករាល់គ្នាជម្រាបលោកអេសាវជាម្ចាស់របស់ខ្ញុំថា "យ៉ាកុប ជាអ្នកបម្រើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបានស្នាក់នៅជាមួយលោកឡាបាន់រហូតមកដល់ឥឡូវនេះ។
នេះជាឈ្មោះកូនចៅរបស់លោកអេសាវ គឺអេលីផាស ជាកូននាងអ័ដា ប្រពន្ធលោកអេសាវ និងរេហួល ជាកូននាងបាសម៉ាត ប្រពន្ធលោកអេសាវ។
ម៉ាកឌាល និងអ៊ីរ៉ាម។ អ្នកទាំងនេះជាពូជអំបូរនៃសាសន៍អេដុម តាមទីលំនៅគេ នៅក្នុងស្រុកដែលជាកេរអាកររបស់គេ (គឺលោកអេសាវនេះហើយជាបុព្វបុរសនៃពួកសាសន៍អេដុម)។
ពួកកូនចៅស៊ីម្មានប្រាំរយនាក់ ក៏ទៅស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា និងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេដឹកនាំ។
នេះជានិមិត្តរបស់ហោរាអូបាឌា។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូល ពីដំណើរសាសន៍អេដុមដូច្នេះថា៖ ពួកយើងបានឮដំណឹងមកពីព្រះយេហូវ៉ា ព្រះអង្គបានចាត់អ្នកនាំពាក្យម្នាក់ ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងឡាយថា ចូរក្រោកឡើង! ចូរយើងលើកគ្នាទៅច្បាំងនឹងគេ!
កុំច្បាំងនឹងគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកគេឲ្យអ្នករាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនឲ្យដែរ ព្រោះយើងបានប្រគល់ភ្នំសៀរឲ្យអេសាវទុកជាកេរអាករហើយ។
ហើយយើងឲ្យអ៊ីសាកបង្កើតយ៉ាកុប និងអេសាវ។ យើងបានប្រទានឲ្យអេសាវកាន់កាប់ស្រុកភ្នំសៀរ តែឲ្យយ៉ាកុប និងកូនចៅរបស់គាត់ ចុះទៅនៅស្រុកអេស៊ីព្ទ។