Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 36:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ម៉ាកឌាល និង​អ៊ីរ៉ាម។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​នៃ​សាសន៍​អេដុម តាម​ទី​លំនៅ​គេ នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ (គឺ​លោក​អេសាវ​នេះ​ហើយ​ជា​បុព្វ‌បុរស​នៃ​ពួក​សាសន៍​អេដុម)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 មេដឹកនាំ​ម៉ាកឌាល និង​មេដឹកនាំ​អ៊ីរ៉ាម​។ អ្នកទាំងនេះ​ហើយ ជា​មេដឹកនាំ​របស់​ជនជាតិអេដំ តាម​ទីស្នាក់អាស្រ័យ​របស់ពួកគេ​នៅក្នុង​ទឹកដី​កម្មសិទ្ធិ​របស់ពួកគេ​។ អេសាវ​នេះ​ហើយ ជា​ដូនតា​របស់​ជនជាតិអេដំ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 លោក​ម៉ាក‌ឌាល និង​លោក​អ៊ីរ៉ាម។ លោក​ទាំង​នោះ​ហើយ ដែល​ជា​មេ‌កន្ទ្រាញ​នៃ​ជន‌ជាតិ​អេដុម តាម​ទី​លំ‌នៅ និង​តាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ លោក​អេសាវ​ជា​បុព្វបុរស​របស់​ជន‌ជាតិ​អេដុម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ម៉ាក‌ឌាល​១ នឹង​អ៊ីរ៉ាម​១ នោះ​ជា​ពួក​មេ​របស់​សាសន៍​អេដំម តាម​ទី​លំនៅ​គេ នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​របស់​គេ គឺ​អេសាវ​នេះ​ជា​ឰយុកោ​នៃ​ពួក​សាសន៍​អេដំម។

សូមមើលជំពូក ចម្លង

អាល់គីតាប

43 ម៉ាកឌាល និង​អ៊ីរ៉ាម។ អ្នក​ទាំង​នោះ​ហើយ ដែល​ជា​មេ​កន្ទ្រាញ​នៃ​ជន‌ជាតិ​អេដុម តាម​ទី​លំនៅ និង​តាម​តំបន់​ដែល​ជា​ទឹក​ដី​របស់​គេ។ អេសាវ​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​អេដុម។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 36:43
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​កូន​ចៅ​របស់​លោក​អ៊ីស‌ម៉ា‌អែល កូន​លោក​អ័ប្រា‌ហាំ ដែល​នាង​ហាការ​សាសន៍​អេស៊ីព្ទ ជា​ស្រី​បម្រើ​របស់​លោក​ស្រី​សារ៉ា​បាន​បង្កើត​ឲ្យ​លោក​អ័ប្រា‌ហាំ។


អេសាវ​ពោល​ទៅ​កាន់​យ៉ា​កុប​ថា៖ «សូម​ចែក​សម្ល​ក្រហម​ខ្លះ​ឲ្យ​បង​ហូប​ផង ដ្បិត​បង​ហេវ​ខ្លាំង​ណាស់!» (ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ឈ្មោះ​គាត់​ថា "អេដុម" )។


នេះ​ជា​ពូជ​អំបូរ របស់​កូន​ចៅលោក​អេសាវ។ កូន​ចៅ​របស់​អេលី‌ផាស ជា​កូន​ច្បង​របស់​លោក​អេសាវ មាន​ថេម៉ាន អូម៉ារ សេផូរ កេណាស


នេះ​ជា​តំណ​វង្ស​របស់​លោក​អេសាវ ជា​បុព្វ‌បុរស​របស់​ពួក​សាសន៍​អេដុម នៅ​ស្រុក​ភ្នំ​សៀរ។


លោក​យ៉ាកុប​បាន​រស់​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ស្នាក់​អាស្រ័យ​នៅ។


ដូច្នេះ មិន​មែន​បងៗ​ទេ គឺ​ព្រះ​វិញ​ទេ​តើ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ ព្រះ‌អង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផា​រ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទាំង​មូល​របស់​ស្ដេច និង​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។


ម៉ាកឌាល និង​អ៊ីរ៉ាម ឈ្មោះ​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​មេ​នៃ​សាសន៍​អេដុម។


មេវណូ‌ថាយ​បង្កើត​អូប្រា សេរ៉ា‌យ៉ា​បង្កើត​យ៉ូអាប់ ជា​បុព្វបុរស​របស់​ពួកអ្នក​ដែល​រស់​នៅ​តំបន់​កេ-​ហារ៉ា‌ស៊ីម ព្រោះ​គេ​សុទ្ធ​តែ​ជា​ជាង​រចនា។


ពួក​មេ​នៃ​សាសន៍​អេដុម​មាន​សេចក្ដី​ភាន់​ភាំង ពួក​ខ្លាំង​ពូកែ​នៅ​ស្រុក​ម៉ូអាប់​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​មនុស្ស​ទាំង​អស់ ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត។


លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដេស ទៅ​ជួប​ស្តេច​ស្រុក​អេដុម​ទូល​ថា៖ «អ៊ីស្រាអែល​ជា​ប្អូន សូម​ទូល​ព្រះ‌ករុណា​ថា ទ្រង់​ជ្រាប​ពី​អស់​ទាំង​ការ​លំបាក​ដែល​កើត​ឡើង​ដល់​យើង​ខ្ញុំ​ហើយ


កុំ​ច្បាំង​នឹង​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទេ សូម្បី​ឲ្យ​ល្មម​គ្រាន់​នឹង​ដាក់​បាត​ជើង​ចុះ​ក៏​មិន​ឲ្យ​ដែរ ព្រោះ​យើង​បាន​ប្រគល់​ភ្នំ​សៀរ​ឲ្យ​អេសាវ​ទុក​ជា​កេរ‌អាក​រហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម