Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 19:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 នាង​បង​បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា "ម៉ូអាប់"។ កូន​នោះ​ជា​ឪពុក​របស់​សាសន៍​ម៉ូអាប់​ដរាប​ដល់​សព្វ‌ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 នាង​បង​បង្កើត​បាន​កូនប្រុស​ម្នាក់ ហើយ​ដាក់ឈ្មោះ​វា​ថា ម៉ូអាប់​។ គាត់​ជា​ឪពុក​នៃ​ជនជាតិម៉ូអាប់​នៅ​សព្វថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 នាង​បង​សម្រាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា ម៉ូអាប់ ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 នាង​បង​បង្កើត​បាន​កូន​ប្រុស​១ នាង​ឲ្យ​ឈ្មោះ​ថា ម៉ូអាប់ គឺ​អ្នក​នោះ​ហើយ​ដែល​ជា​ឪពុក​នៃ​សាសន៍​ម៉ូអាប់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 នាង​បង​សំរាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា ម៉ូអាប់ ដែល​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​ម៉ូអាប់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 19:37
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ កូន​ស្រី​របស់​ឡុត​ទាំង​ពីរ​ក៏​មាន​ទម្ងន់​ជា‌មួយ​ឪពុក​របស់​ខ្លួន។


៙ សូម​ប្រព្រឹត្ត​ចំពោះ​ពួក‌គេ ដូច​ព្រះ‌អង្គ​បានប្រព្រឹត្ត​ចំពោះ​សាសន៍​ម៉ាឌាន គឺ​ដូច​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ស៊ីសេរ៉ា និង​យ៉ាប៊ីន នៅ​ស្ទឹង​គីសុន


យើង​បាន​ឮ​ពាក្យ​ដំណៀល​របស់​សាសន៍​ម៉ូអាប់ និង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះ‌ដៀល ដល់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បាន​អួត​ខ្លួន​គេ​ទាស់​នឹង ទឹក​ដី​ប្រជា‌រាស្ត្រ​របស់​យើង។


វេទនា​ដល់​អ្នក​ហើយ ម៉ូអាប់​អើយ! ប្រជាជន​ដែល​ថ្វាយ​ព្រះ​កេម៉ូស​អើយ អ្នក​ត្រូវ​វិនាស​ហើយ! ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​កូន​ប្រុស​របស់​ខ្លួន​រត់​ខ្ចាត់‌ខ្ចាយ ហើយ​ពួក​កូន​ស្រី​របស់​ខ្លួន ទៅ​ជា​ឈ្លើយ​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី។


ដូច្នេះ ពេល​ចូល​ទៅ​ជិត​ដែន​ដី​កូន​ចៅ​អាំម៉ូន កុំ​រំខាន​គេ​ឡើយ ក៏​កុំ​ត‌តាំង​នឹង​គេ​ដែរ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​កូន​ចៅ​អាំម៉ូន ឲ្យ​អ្នក​ទុក​ជា​កេរ‌អាករ​ទេ ព្រោះ​យើង​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ"។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា "កុំ​រំខាន​សាសន៍​ម៉ូអាប់​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ យើង​មិន​ប្រគល់​ស្រុក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​កេរ‌អាករ​ទេ ព្រោះ​យើង​បាន​ប្រគល់​ស្រុក​អើរ​ឲ្យ​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ"។


សាសន៍​អាំម៉ូន ឬ​សាសន៍​ម៉ូអាប់ មិន​អាច​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌យេហូវ៉ា​បាន​ឡើយ សូម្បី​តែ​កូន​ចៅ​របស់​គេ​រហូត​ដល់​ដប់​តំណ ក៏​មិន​អាច​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌យេហូវ៉ា​ជា​រៀង​រហូត


មួយ​ទៀត ខ្ញុំ​បាន​ទិញ​នាង​រស់ សាសន៍​ម៉ូអាប់ ជា​ប្រពន្ធ​របស់​ម៉ាឡូន មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ដែរ ដើម្បី​បង្កើត​ឈ្មោះ​របស់​ម៉ាឡូន​នោះ នៅ​ក្នុង​មត៌ក​គាត់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​គាត់​ត្រូវ​កាត់​ចេញ​ពី​ពួក​បង‌ប្អូន និង​ពី​ទ្វារ​ទី​លំនៅ​របស់​គាត់​ឡើយ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ជា​សាក្សី​ស្រាប់​ហើយ»។


ក្រោយ​ដែល​ស្ដេច​សូល​បាន​ទទួល​គ្រង‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ក៏​ច្បាំង​នឹង​ខ្មាំង​សត្រូវ​នៅ​គ្រប់​ទី​កន្លែង​ជុំ​វិញ គឺ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ អាំម៉ូន និង​សាសន៍​អេដុម និង​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​សូបា និង​ពួក​ភីលី‌ស្ទីន​ផង ឯ​ទិស​ទី​ណា​ដែល​ទ្រង់​បែរ​ទៅ នោះ​ក៏​ចេះ​តែ​បាន​ឈ្នះ​ជា‌និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម