និងពួកហូរីនៅតំបន់ភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅជាប់ទីរហោស្ថាន។
លោកុប្បត្តិ 36:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកអេសាវតាំងទីលំនៅនៅស្រុកភ្នំសៀរ (អេសាវ គឺអេដុម)។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អេសាវក៏តាំងលំនៅតាមតំបន់ភ្នំសៀរ (អេសាវគឺអេដំ)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវរស់នៅតាមតំបន់ភ្នំសៀរ។ លោកអេសាវក៏មានឈ្មោះថាអេដុមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អេសាវគាត់តាំងទីលំនៅនៅត្រង់ភ្នំសៀរ ឯអេសាវ នោះគឺជាអេដំម។ អាល់គីតាប អេសាវរស់នៅតាមតំបន់ភ្នំសៀរ។ អេសាវក៏មានឈ្មោះថា អេដុមដែរ។ |
និងពួកហូរីនៅតំបន់ភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅជាប់ទីរហោស្ថាន។
អេសាវពោលទៅកាន់យ៉ាកុបថា៖ «សូមចែកសម្លក្រហមខ្លះឲ្យបងហូបផង ដ្បិតបងហេវខ្លាំងណាស់!» (ហេតុនេះហើយបានជាគេហៅឈ្មោះគាត់ថា "អេដុម" )។
លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម
ដោយផ្ដាំអ្នកទាំងនោះថា៖ «ចូរអ្នករាល់គ្នាជម្រាបលោកអេសាវជាម្ចាស់របស់ខ្ញុំថា "យ៉ាកុប ជាអ្នកបម្រើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបានស្នាក់នៅជាមួយលោកឡាបាន់រហូតមកដល់ឥឡូវនេះ។
ម៉ាកឌាល និងអ៊ីរ៉ាម។ អ្នកទាំងនេះជាពូជអំបូរនៃសាសន៍អេដុម តាមទីលំនៅគេ នៅក្នុងស្រុកដែលជាកេរអាកររបស់គេ (គឺលោកអេសាវនេះហើយជាបុព្វបុរសនៃពួកសាសន៍អេដុម)។
ពួកកូនចៅស៊ីម្មានប្រាំរយនាក់ ក៏ទៅស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា និងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេដឹកនាំ។
ឥឡូវនេះ មើល៍ មានពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលព្រះអង្គមិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ
ដ្បិតពួកកូនចៅអាំម៉ូន និងម៉ូអាប់ គេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀរអស់រលីង រួចកាលគេបានបំផ្លាញពួកនោះអស់ហើយ នោះក៏ព្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀត។
មួយទៀត ពួកយូដាទាំងប៉ុន្មាន ដែលនៅស្រុកម៉ូអាប់ និងនៅកណ្ដាលពួកកូនចៅអាំម៉ូន និងនៅស្រុកអេដុម ព្រមទាំងនៅគ្រប់ទាំងស្រុកផ្សេងៗទៀតផង កាលបានឮថា ស្តេចបាប៊ីឡូនបានទុកសំណល់ពួកយូដាឲ្យនៅសល់ ហើយបានតាំងកេដាលា ជាកូនអ័ហ៊ីកាម និងជាចៅសាផាន ឲ្យត្រួតត្រាលើគេ
នេះជានិមិត្តរបស់ហោរាអូបាឌា។ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូល ពីដំណើរសាសន៍អេដុមដូច្នេះថា៖ ពួកយើងបានឮដំណឹងមកពីព្រះយេហូវ៉ា ព្រះអង្គបានចាត់អ្នកនាំពាក្យម្នាក់ ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងឡាយថា ចូរក្រោកឡើង! ចូរយើងលើកគ្នាទៅច្បាំងនឹងគេ!
ចិត្តអំនួតរបស់អ្នកបានបញ្ឆោតអ្នកហើយ អ្នករស់នៅតាមក្រហែងថ្ម ហើយមានទីលំនៅតាមកន្លែងខ្ពស់ៗ អ្នកគិតក្នុងចិត្តថា "តើអ្នកណាអាចទម្លាក់ខ្ញុំចុះដល់ដីបាន?"
យើងស្អប់អេសាវ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេនៅស្ងាត់ច្រៀប ក៏ឲ្យមត៌ករបស់គេទៅពួកឆ្កែព្រៃនៅទីរហោស្ថាន
ដូចព្រះអង្គបានធ្វើសម្រាប់កូនចៅអេសាវ ដែលនៅស្រុកសៀរ កាលព្រះអង្គបានបំផ្លាញសាសន៍ហូរីពីមុខគេចេញនោះដែរ ដើម្បីឲ្យគេអាចចាប់យកស្រុកនោះ ហើយតាំងទីលំនៅនៅកន្លែងរបស់គេ រហូតមកដល់សព្វថ្ងៃ។
ហើយបង្គាប់ប្រជាជនថា អ្នករាល់គ្នាត្រូវដើរកាត់ដែនដីរបស់កូនចៅអេសាវ ជាបងប្អូនរបស់អ្នករាល់គ្នា ដែលនៅស្រុកសៀរ ហើយគេនឹងខ្លាចអ្នករាល់គ្នា។ ដូច្នេះ ចូរប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន
កុំច្បាំងនឹងគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកគេឲ្យអ្នករាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនឲ្យដែរ ព្រោះយើងបានប្រគល់ភ្នំសៀរឲ្យអេសាវទុកជាកេរអាករហើយ។
ហើយយើងឲ្យអ៊ីសាកបង្កើតយ៉ាកុប និងអេសាវ។ យើងបានប្រទានឲ្យអេសាវកាន់កាប់ស្រុកភ្នំសៀរ តែឲ្យយ៉ាកុប និងកូនចៅរបស់គាត់ ចុះទៅនៅស្រុកអេស៊ីព្ទ។
ក្រោយដែលស្ដេចសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល ព្រះអង្គក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ និងពួកកូនចៅ អាំម៉ូន និងសាសន៍អេដុម និងស្តេចទាំងប៉ុន្មាននៃស្រុកសូបា និងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជានិច្ច។