នេះជាកូនចៅរបស់លោកអ៊ីសម៉ាអែល កូនលោកអ័ប្រាហាំ ដែលនាងហាការសាសន៍អេស៊ីព្ទ ជាស្រីបម្រើរបស់លោកស្រីសារ៉ាបានបង្កើតឲ្យលោកអ័ប្រាហាំ។
លោកុប្បត្តិ 36:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម៉ាកឌាល និងអ៊ីរ៉ាម។ អ្នកទាំងនេះជាពូជអំបូរនៃសាសន៍អេដុម តាមទីលំនៅគេ នៅក្នុងស្រុកដែលជាកេរអាកររបស់គេ (គឺលោកអេសាវនេះហើយជាបុព្វបុរសនៃពួកសាសន៍អេដុម)។ ព្រះគម្ពីរខ្មែរសាកល មេដឹកនាំម៉ាកឌាល និងមេដឹកនាំអ៊ីរ៉ាម។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់ជនជាតិអេដំ តាមទីស្នាក់អាស្រ័យរបស់ពួកគេនៅក្នុងទឹកដីកម្មសិទ្ធិរបស់ពួកគេ។ អេសាវនេះហើយ ជាដូនតារបស់ជនជាតិអេដំ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ាកឌាល និងលោកអ៊ីរ៉ាម។ លោកទាំងនោះហើយ ដែលជាមេកន្ទ្រាញនៃជនជាតិអេដុម តាមទីលំនៅ និងតាមតំបន់ដែលជាទឹកដីរបស់គេ។ លោកអេសាវជាបុព្វបុរសរបស់ជនជាតិអេដុម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ាកឌាល១ នឹងអ៊ីរ៉ាម១ នោះជាពួកមេរបស់សាសន៍អេដំម តាមទីលំនៅគេ នៅក្នុងស្រុកជាកេរអាកររបស់គេ គឺអេសាវនេះជាឰយុកោនៃពួកសាសន៍អេដំម។ អាល់គីតាប ម៉ាកឌាល និងអ៊ីរ៉ាម។ អ្នកទាំងនោះហើយ ដែលជាមេកន្ទ្រាញនៃជនជាតិអេដុម តាមទីលំនៅ និងតាមតំបន់ដែលជាទឹកដីរបស់គេ។ អេសាវជាបុព្វបុរសរបស់ជនជាតិអេដុម។ |
នេះជាកូនចៅរបស់លោកអ៊ីសម៉ាអែល កូនលោកអ័ប្រាហាំ ដែលនាងហាការសាសន៍អេស៊ីព្ទ ជាស្រីបម្រើរបស់លោកស្រីសារ៉ាបានបង្កើតឲ្យលោកអ័ប្រាហាំ។
អេសាវពោលទៅកាន់យ៉ាកុបថា៖ «សូមចែកសម្លក្រហមខ្លះឲ្យបងហូបផង ដ្បិតបងហេវខ្លាំងណាស់!» (ហេតុនេះហើយបានជាគេហៅឈ្មោះគាត់ថា "អេដុម" )។
នេះជាពូជអំបូរ របស់កូនចៅលោកអេសាវ។ កូនចៅរបស់អេលីផាស ជាកូនច្បងរបស់លោកអេសាវ មានថេម៉ាន អូម៉ារ សេផូរ កេណាស
លោកយ៉ាកុបបានរស់នៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុករបស់លោកបានស្នាក់អាស្រ័យនៅ។
ដូច្នេះ មិនមែនបងៗទេ គឺព្រះវិញទេតើដែលបានចាត់ខ្ញុំឲ្យមកទីនេះ ព្រះអង្គបានតាំងខ្ញុំជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទាំងមូលរបស់ស្ដេច និងជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។
មេវណូថាយបង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាបុព្វបុរសរបស់ពួកអ្នកដែលរស់នៅតំបន់កេ-ហារ៉ាស៊ីម ព្រោះគេសុទ្ធតែជាជាងរចនា។
ពួកមេនៃសាសន៍អេដុមមានសេចក្ដីភាន់ភាំង ពួកខ្លាំងពូកែនៅស្រុកម៉ូអាប់មានសេចក្ដីភ័យញ័រ ហើយមនុស្សទាំងអស់ ដែលនៅស្រុកកាណានក៏ស្លុតចិត្ត។
លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅជួបស្តេចស្រុកអេដុមទូលថា៖ «អ៊ីស្រាអែលជាប្អូន សូមទូលព្រះករុណាថា ទ្រង់ជ្រាបពីអស់ទាំងការលំបាកដែលកើតឡើងដល់យើងខ្ញុំហើយ
កុំច្បាំងនឹងគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកគេឲ្យអ្នករាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនឲ្យដែរ ព្រោះយើងបានប្រគល់ភ្នំសៀរឲ្យអេសាវទុកជាកេរអាករហើយ។