នោះយើងនឹងឲ្យពរអ្នក ហើយយើងនឹងចម្រើនពូជពង្សរបស់អ្នកឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅមាត់សមុទ្រ ពូជពង្សរបស់អ្នកនឹងបានគ្រប់គ្រងលើទ្វារក្រុងរបស់ពួកខ្មាំងសត្រូវ
លោកុប្បត្តិ 34:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ហាម៉ោរ និងស៊ីគែមជាកូនក៏ទៅឯទ្វារក្រុង ហើយពោលទៅកាន់មនុស្សនៅទីក្រុងរបស់ខ្លួនថា៖ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ហេម័រ និងស៊ីគែមកូនប្រុសរបស់គាត់ក៏ទៅឯខ្លោងទ្វារនៃទីក្រុងរបស់ពួកគេ ហើយនិយាយនឹងមនុស្សនៃទីក្រុងថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហាម៉ោរ និងស៊ីគែមជាកូន បាននាំគ្នាទៅមាត់ទ្វារក្រុង ហើយពោលទៅកាន់អ្នកក្រុងនោះថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះហាម៉ោរនឹងស៊ីគែមជាបុត្រក៏ទៅឯទ្វារក្រុង មានបន្ទូលនឹងពួកមនុស្សនៅទីក្រុងទ្រង់ថា អាល់គីតាប ហាម៉ោរ និងស៊ីគែមជាកូន បាននាំគ្នាទៅមាត់ទ្វារក្រុង ហើយពោលទៅកាន់អ្នកក្រុងនោះថា៖ |
នោះយើងនឹងឲ្យពរអ្នក ហើយយើងនឹងចម្រើនពូជពង្សរបស់អ្នកឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅមាត់សមុទ្រ ពូជពង្សរបស់អ្នកនឹងបានគ្រប់គ្រងលើទ្វារក្រុងរបស់ពួកខ្មាំងសត្រូវ
ឯអេប្រុនក៏អង្គុយរួមជាមួយពួកកូនចៅហេតទាំងនោះដែរ គាត់ឆ្លើយទៅលោកអ័ប្រាហាំនៅចំពោះមុខពួកកូនចៅហេត គឺនៅចំពោះអស់អ្នកដែលចូលតាមទ្វារក្រុងនោះថា៖
អ្នកកំលោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ព្រោះគាត់មានអំណរនឹងកូនស្រីរបស់លោកយ៉ាកុបណាស់។ លោកជាមនុស្សដែលគេគោរពជាងគេទាំងអស់ក្នុងវង្សានុវង្សឪពុករបស់លោក។
«មនុស្សទាំងនោះចង់បានសុខជាមួយយើង ចូរឲ្យគេរស់នៅក្នុងស្រុក និងធ្វើជំនួញចុះ ដ្បិតមើល៍ ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់យើងទៅគេដែរ។
ទ្រង់ក៏តែងតើនឡើងពីព្រលឹម យាងទៅឈរនៅមាត់ថ្នល់ដែលចូលតាមទ្វារក្រុង បើកាលណាមានអ្នកណាមានក្តី ដែលត្រូវបញ្ជូនទៅថ្វាយស្តេចឲ្យជំនុំជម្រះ នោះអាប់សាឡុមហៅអ្នកនោះមកសួរថា៖ «អ្នកមកពីស្រុកណា»។ គេទូលឆ្លើយថា៖ «ទូលបង្គំ ជាអ្នកបម្រើរបស់ទ្រង់ មកពីកុលសម្ព័ន្ធណាមួយក្នុងសាសន៍អ៊ីស្រាអែល»
មានពរហើយអ្នកណា ដែលមានព្រួញពេញបំពង់! កាលណាអ្នកនោះនិយាយ នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសឡើយ។
កាលណាប្តីនាងទៅអង្គុយត្រង់ទ្វារក្រុង ក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក នោះគេក៏ស្គាល់រាប់អានគាត់ដែរ។
ដ្បិតយើងដឹងហើយថា អំពើរំលងរបស់អ្នករាល់គ្នាមានច្រើនណាស់ ហើយអំពើបាបរបស់អ្នករាល់គ្នាក៏សម្បើមណាស់ផង អ្នករាល់គ្នានេះហើយដែលធ្វើទុក្ខមនុស្សសុចរិត ហើយស៊ីសំណូក ក៏បង្វែរមនុស្សកម្សត់ទុគ៌តនៅទ្វារក្រុង ។
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរតាំងឲ្យមានយុត្តិធម៌នៅត្រង់ទ្វារក្រុង នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គនឹងសម្ដែងព្រះគុណដល់សំណល់នៃពួកយ៉ូសែប។
នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា
ត្រូវនាំបុរស ឬស្ដ្រីដែលបានប្រព្រឹត្តការអាក្រក់នោះ ទៅឯទ្វារក្រុង ហើយចោលសម្លាប់បុរស ឬស្រ្ដីនោះនឹងថ្មទៅ។
លោកបូអូសបានឡើងទៅអង្គុយនៅត្រង់ទ្វារក្រុង ហើយមើល៍ អ្នកដែលមានច្បាប់នឹងលោះ ដែលលោកបូអូសបាននិយាយប្រាប់នាងរស់ក៏មកដល់។ ដូច្នេះ លោកបូអូសពោលថា៖ «បងអើយ សូមអញ្ជើញមកអង្គុយនៅទីនេះសិន» គាត់ក៏ចូលមកអង្គុយ។