បន្ទាប់មក លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំមក៍ ព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង»។
លោកុប្បត្តិ 32:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅយប់ដដែលនោះ លោកក្រោកឡើង នាំយកប្រពន្ធទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនរបស់លោកដប់មួយនាក់ ឆ្លងស្ទឹងយ៉ាបុក ត្រង់កន្លែងទឹករាក់។ ព្រះគម្ពីរខ្មែរសាកល នៅយប់ដដែលនោះ គាត់ក៏ក្រោកឡើង ហើយនាំប្រពន្ធទាំងពីរ និងបាវបម្រើស្រីទាំងពីរ ព្រមទាំងកូនដប់មួយនាក់របស់គាត់ ឆ្លងត្រង់កន្លែងទឹករាក់នៃទន្លេយ៉ាបុក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅយប់ដដែលនោះ លោកបានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ក្រោកឡើងទាំងយប់ នាំយកប្រពន្ធទាំង២ នឹងបាវស្រីទាំង២ ព្រមទាំងកូនគាត់ទាំង១១នាក់ ឆ្លងស្ទឹងយ៉ាបុកត្រង់ផ្លូវឆ្លងទៅ អាល់គីតាប នៅយប់ដដែលនោះ គាត់បានក្រោកឡើង នាំភរិយាទាំងពីរ និងស្រីបម្រើទាំងពីរ ព្រមទាំងកូនដប់មួយនាក់ឆ្លងអូយ៉ាបុក ត្រង់កន្លែងទឹករាក់។ |
បន្ទាប់មក លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមឲ្យប្រពន្ធខ្ញុំមកខ្ញុំមក៍ ព្រោះដល់កំណត់ហើយ ដើម្បីឲ្យខ្ញុំបានចូលទៅឯនាង»។
ដូច្នេះ ជំនូននោះក៏ឆ្លងទៅមុន តែខ្លួនលោកផ្ទាល់ស្នាក់នៅក្នុងជំរំនោះមួយយប់សិន។
លោកនាំអ្នកទាំងនោះឲ្យឆ្លងស្ទឹង ហើយក៏ឲ្យគេយកអ្វីៗដែលជារបស់លោកឆ្លងទៅដែរ។
កាលព្រលឹងរបស់នាងហៀបនឹងចេញពីនាងទៅ (ដ្បិតនាងហៀបនឹងស្លាប់) នាងបានដាក់ឈ្មោះកូននោះថា "បេន-អូនី" តែឪពុកដាក់ឈ្មោះថា "បេន-យ៉ាមីន" វិញ។
ប៉ុន្ដែ យើងមិនបានចូលទៅជិតស្រុករបស់កូនចៅអាំម៉ូនឡើយ គឺក្រុងទាំងប៉ុន្មាននៅក្បែរស្ទឹងយ៉ាបុក និងទីក្រុងទាំងប៉ុន្មាននៅស្រុកភ្នំ ព្រមទាំងកន្លែងណាដែលព្រះយេហូវ៉ាជាព្រះនៃយើងបានហាមឃាត់»។
ឯពួករូបេន និងពួកកាដ ខ្ញុំបានប្រគល់ដែនដីនោះឲ្យគេ ចាប់ពីស្រុកកាឡាតរហូតដល់ស្ទឹងអើណូន ដែលមានព្រំខណ្ឌនៅកណ្ដាលស្ទឹងនោះ ហើយរហូតដល់ស្ទឹងយ៉ាបុក ជាព្រំប្រទល់ស្រុករបស់ពួកកូនចៅអាំម៉ូន
បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរីនៅក្រុងហែសបូន ដែលសោយរាជ្យលើស្រុកកាឡាដមួយចំហៀង ចាប់តាំងពីក្រុងអារ៉ូអ៊ើរ នៅក្បែរមាត់ស្ទឹងអើណូន គឺពីកណ្ដាលស្ទឹងនោះ រហូតដល់ស្ទឹងយ៉ាបុក ជាព្រំប្រទល់ស្រុកពួកកូនចៅអាំម៉ូន
ស្តេចនៃពួកអាំម៉ូនឆ្លើយទៅពួកអ្នកនាំសាររបស់យែបថាថា៖ «ព្រោះសាសន៍អ៊ីស្រាអែលបានដណ្តើមយកស្រុករបស់យើង ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ទន្លេយ័រដាន់ កាលគេចេញមកពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ ចូរប្រគល់ស្រុកទាំងនោះមកយើងវិញតាមសម្រួលទៅ»។