Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 បន្ទាប់​មក លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ​មក៍ ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 បន្ទាប់មក យ៉ាកុប​និយាយ​នឹង​ឡាបាន់​ថា​៖ “សូម​ឲ្យ​ប្រពន្ធ​របស់ខ្ញុំ​មក ដើម្បីឲ្យ​ខ្ញុំ​បាន​ចូលទៅឯ​នាង ពីព្រោះ​ពេលកំណត់​របស់ខ្ញុំ​ត្រូវបាន​បំពេញ​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 បន្ទាប់​មក លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​លោក​អ៊ំ​ឲ្យ​ក្មួយ​រៀបការ​ជា​មួយ​នឹង​រ៉ាជែល​ទៅ ព្រោះ​ក្មួយ​នៅ​បម្រើ​លោក​អ៊ំ​ចប់​សព្វ​គ្រប់ តាម​ដែល​យើង​បាន​កំណត់​នោះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា សូម​ឲ្យ​ប្រពន្ធ​ខ្ញុំ​មក​ខ្ញុំ ពី​ព្រោះ​ដល់​កំណត់​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ឯ​នាង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 បន្ទាប់​មក យ៉ាកកូប​ជម្រាប​ឡាបាន់​ថា៖ «សូម​អ៊ំ​ឲ្យ​ក្មួយ​រៀប​ការ​ជា​មួយ​នឹង​រ៉ាជែល​ទៅ ព្រោះ​ក្មួយ​នៅ​បម្រើ​អ៊ំ​ចប់​សព្វ​គ្រប់ តាម​ដែល​យើង​បាន​កំណត់​នោះ​ហើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​លោក​យ៉ាកុប​ចាប់​ចិត្ត​ស្រឡាញ់​នាង​រ៉ាជែល លោក​ក៏​ពោល​ថា៖ «ខ្ញុំ​សូម​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។


លោក​យ៉ាកុប​នៅ​បម្រើ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល តែ​ដោយ​ព្រោះ​លោក​ស្រឡាញ់​នាង រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ ហាក់​ដូច​ជា​បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​លោក។


ដូច្នេះ លោក​ឡាបាន់​ក៏​អញ្ជើញ​មនុស្ស​នៅ​ទី​នោះ​ទាំង​អស់​មក ហើយ​រៀប​ចំ​ជប់‌លៀង។


ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​ម្ភៃ​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ដប់​បួន​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​ពីរ​នាក់ ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​ដប់​ដង​ហើយ។


គាត់​ក៏​ងាក​ទៅ​ឯ​នាង​តាម​ផ្លូវ ហើយ​ពោល​ថា៖ «មក៍ សូម​ឲ្យ​ខ្ញុំ​ចូល​ទៅ​ឯ​នាង» ដ្បិត​គាត់​មិន​បាន​ដឹង​ថា នាង​ជា​កូន​ប្រសា​របស់​គាត់​ទេ។ នាង​សួរ​ថា៖ «តើ​លោក​ឲ្យ​អ្វី​ខ្ញុំ ដែល​លោក​ចូល​មក​ឯ​ខ្ញុំ​នេះ?»


អ័ដាម​បាន​ស្គាល់​អេវ៉ា​ជា​ប្រពន្ធ ហើយ​នាង​មាន​ទម្ងន់​បង្កើត​បាន​កាអ៊ីន នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​កូន ប្រុស​ម្នាក់ ដោយ​សារ​ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន»។


រីឯ​កំណើត​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​កើត​ឡើង​យ៉ាង​ដូច្នេះ គឺ​ពេល​នាង​ម៉ារា មាតា​ព្រះ‌អង្គ​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​យ៉ូសែប មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​នៅ​ជា​មួយ​គ្នា នាង​មាន​គភ៌​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​រួច​ទៅ​ហើយ។


«ប្រសិន‌បើ​បុរស​ណា​យក​ប្រពន្ធ ហើយ​ចូល​ទៅ​ឯ​នាង រួច​បែរ​ជា​ស្អប់​នាង


បន្តិច​ក្រោយ​មក នៅ​ពេល​ចម្រូត​ស្រូវ​សាលី សាំសុន​ក៏​យក​កូន​ពពែ​មួយ​ទៅ​សួរ​សុខ​ទុក្ខ​ប្រពន្ធ​គាត់ ដោយ​គិត​ថា៖ «អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់»។ ប៉ុន្ដែ ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម