Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ស្តេច​នៃ​ពួក​អាំម៉ូន​ឆ្លើយ​ទៅ​ពួក​អ្នក​នាំ​សារ​របស់​យែបថា​ថា៖ «ព្រោះ​សាសន៍​អ៊ីស្រា‌អែល​បាន​ដណ្តើម​យកស្រុក​របស់​យើង ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ទន្លេ​យ័រ‌ដាន់ កាល​គេ​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ។ ឥឡូវ​នេះ ចូរ​ប្រគល់​ស្រុក​ទាំង​នោះ​មក​យើង​វិញតាម​សម្រួល​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ស្ដេច​ជន‌ជាតិ​អាំម៉ូន​ឆ្លើយ​តប​មក​អ្នក​នាំ​សារ​វិញ​ថា៖ «ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ដណ្ដើម​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ស្ទឹង​អើ‌ណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ទន្លេ​យ័រដាន់។ ឥឡូវ​នេះ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​មក​ឲ្យ​យើង​វិញ តាម​សម្រួល​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ឆ្លើយ​ទៅ​ពួក​ទូត​របស់​យែបថា​ថា គឺ​ដោយ​ព្រោះ​សាសន៍​អ៊ីស្រាអែល​បាន​ដណ្តើម​យក​ស្រុក​របស់​អញ ចាប់​តាំង​ពី​ស្ទឹង​អើណូន​ទៅ​ដល់​ស្ទឹង​យ៉ាបុក ហើយ​ត្រឹម​ទន្លេ​យ័រដាន់ ក្នុង​កាល​ដែល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ ដូច្នេះ​ចូរ​ប្រគល់​ស្រុក​ទាំង​នោះ​មក​អញ​វិញ​ឥឡូវ ដោយ​មេត្រី​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្តេច​ជន‌ជាតិ​អាំម៉ូន​ឆ្លើយ​តប​មក​អ្នក​នាំ​សារ​វិញ​ថា៖ «ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​បាន​ដណ្តើម​យក​ទឹក​ដី​របស់​យើង ចាប់​ពី​ស្ទឹង​អើណូន​រហូត​ដល់​ស្ទឹង​យ៉ាបុក និង​ទន្លេ​យ័រ‌ដាន់។ ឥឡូវ​នេះ ចូរ​ប្រគល់​ទឹក​ដី​ទាំង​នោះ​មក​ឲ្យ​យើង​វិញ​តាម​សំរួល​ទៅ»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​យប់​ដដែល​នោះ លោក​ក្រោក​ឡើង នាំ​យក​ប្រពន្ធ​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​របស់​លោក​ដប់​មួយ​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។


សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក ក៏​គេច​មិន​រួច​ដែរ។


សាក្សី​ភូត​ភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។


ប៉ុន្ដែ យើង​មិន​បាន​ចូល​ទៅ​ជិត​ស្រុក​របស់​កូន​ចៅ​អាំម៉ូន​ឡើយ គឺ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ក្បែរ​ស្ទឹង​យ៉ាបុក និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ភ្នំ ព្រម​ទាំង​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​ហាម‌ឃាត់»។


ឯ​ពួក​រូបេន និង​ពួក​កាដ ខ្ញុំ​បាន​ប្រគល់​ដែន​ដី​នោះ​ឲ្យ​គេ ចាប់​ពី​ស្រុក​កាឡាត​រហូត​ដល់​ស្ទឹង​អើណូន ដែល​មាន​ព្រំ‌ខណ្ឌ​នៅ​កណ្ដាល​ស្ទឹង​នោះ ហើយ​រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ប្រទល់​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន


បន្ទាប់​មក យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំពាក្យ​ទៅ​ទូល​ស្តេច​របស់​ពួក​អាំម៉ូន​ថា៖ «តើ​ព្រះ​ករុណា និង​ខ្ញុំ មាន​រឿង​អ្វី​នឹង​គ្នា បាន​ជាព្រះ​ករុណា​មក​ច្បាំង​នឹង​ទូល​បង្គំ នៅ​ស្រុក​ទូល​បង្គំ​ដូច្នេះ?»


យែបថា​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ទូល​ស្តេច​របស់​ពួក​អាំម៉ូន​ម្តង​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម