Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ ជំនូន​នោះ​ក៏​ឆ្លង​ទៅ​មុន តែ​ខ្លួន​លោក​ផ្ទាល់​ស្នាក់​នៅ​ក្នុង​ជំរំ​នោះ​មួយ​យប់​សិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ដូច្នេះ ជំនូន​ទាំងនោះ​ក៏​ឆ្លងទៅ​ខាងមុខ​យ៉ាកុប រីឯ​គាត់​វិញ គាត់​ស្នាក់នៅ​ក្នុង​ជំរំ​នៅ​យប់​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គេ​ក៏​នាំ​សត្វ​ទាំង‌ឡាយ​ដែល​លោក​ផ្ញើ​ជា​ជំនូន​នោះ​ទៅ​មុន តែ​យប់​នោះ លោក​យ៉ាកុប​ស្នាក់​នៅ​ក្នុង​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ ជំនូន​នោះ​ក៏​ឆ្លង​ទៅ​មុន​គាត់ តែ​ឯ​ខ្លួន​គាត់ បាន​ដេក​នៅ​ក្នុង​ទី​សំណាក់​នោះ​១​យប់​សិន

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គេ​ក៏​នាំ​សត្វ​ទាំង​ឡាយ​ដែល​គាត់​ផ្ញើ​ជា​ជំនូន​នោះ​ទៅ​មុន តែ​យប់​នោះ​យ៉ាកកូប​ស្នាក់​នៅ​ក្នុង​ជំរំ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ត្រូវ​ជម្រាប​លោក​ថា "យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ"»។ ដ្បិត​លោក​គិត​ថា៖ «ខ្ញុំមុខ​ជា​ធ្វើ​ឲ្យ​គាត់​ស្ងប់​ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ​មិន​ខាន រួច​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់ ប្រហែល​ជា​គាត់​នឹង​ទទួល​ខ្ញុំ​ដោយ​ស្រួល​ហើយ»។


នៅ​យប់​ដដែល​នោះ លោក​ក្រោក​ឡើង នាំ​យក​ប្រពន្ធ​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​របស់​លោក​ដប់​មួយ​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។


សូម​ទទួល​ជំនូន​របស់​ខ្ញុំ​ដែល​គេ​បាន​នាំ​មក​ជូន​ចុះ ដ្បិត​ព្រះ‌ទ្រង់​បាន​ប្រទាន​ពរ​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​គ្រប់‌គ្រាន់​ហើយ»។ ដូច្នេះ លោក​យ៉ាកុប​ចេះ​តែ​បង្ខំ លោក​អេសាវ​ក៏​ទទួល​យក។


លោក​អ៊ីស្រា‌អែល​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ធ្វើ​យ៉ាង​នេះទៅ ចូរ​យក​ផល​យ៉ាង​ល្អៗ​ពី​ស្រុក​នេះ ដាក់​ចូល​ក្នុង​បាវ​របស់​ឯង​រាល់​គ្នា ទៅ​ជូន​លោក​នោះ​ផង គឺ​ជ័រ​ពិដោរ​បន្ដិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ម្ហូប ជ័រ​ល្វីង‌ទេស គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ចំបក់។


សំណូក​រាប់​ដូច​ជា​ត្បូង​មាន​តម្លៃ ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សម្រេច​ការ​បាន។


ដូច្នេះ លោក​យ៉ូស្វេ​ក៏​ចាត់​ពួក​គេ​ឲ្យចេញ​ទៅ ហើយ​គេ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន ត្រៀម​នៅ​ចន្លោះរវាងក្រុង​បេត-អែល និង​ក្រុង​អៃយ គឺ​នៅ​ខាង​លិច​ក្រុង​អៃយ ប៉ុន្ដែ យប់​នោះ លោក​យ៉ូស្វេ​សម្រាក​ក្នុង​ជំរំ ។


នាង​ក៏​ប្រាប់​ដល់​ពួក​បម្រើ​របស់​នាង​ថា៖ «ចូរ​ចេញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ទៅ​តាម​ក្រោយ» តែ​នាង​មិន​បាន​ប្រាប់​ដល់​ណាបាល​ជា​ប្តី​នាង​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម