កាលនាងលេអាឃើញថាខ្លួនមិនមានកូនទៀត នាងក៏យកស៊ីលផា ជាស្រីបម្រើរបស់នាង ទៅឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។
លោកុប្បត្តិ 30:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នាងពោលថា៖ «នេះនែ៎ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់លើភ្លៅខ្ញុំ ហើយខ្ញុំនឹងបានកូនដោយសារវា»។ ព្រះគម្ពីរខ្មែរសាកល នាងក៏និយាយថា៖ “មើល៍! ប៊ីលហាបាវបម្រើស្រីរបស់ខ្ញុំ។ សូមចូលទៅឯនាងចុះ ដើម្បីឲ្យនាងអាចបង្កើតកូនដាក់នៅលើភ្លៅរបស់ខ្ញុំ នោះខ្ញុំអាចបានកូនដែរ តាមរយៈនាង”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីរ៉ាជែលពោលថា៖ «នេះនែ៎ ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងយកនាងទៅ នាងនឹងបង្កើតកូន ខ្ញុំនឹងយកកូននោះមកចិញ្ចឹមទុកដូចជាកូនរបស់ខ្ញុំផ្ទាល់» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងនិយាយថា មើលនុ៎ះន៏ ប៊ីលហាជាបាវស្រីខ្ញុំ សូមឲ្យអ្នកចូលទៅឯវាចុះ ដើម្បីឲ្យវាបានបង្កើតកូនដាក់នៅភ្លៅខ្ញុំ នោះខ្ញុំនឹងបានកូនដោយសារវា អាល់គីតាប រ៉ាជែលពោលថា៖ «នេះនែ៎ ប៊ីលហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងយកនាងទៅ នាងនឹងបង្កើតកូន ខ្ញុំនឹងយកកូននោះមកចិញ្ចឹមទុកដូចជាកូនរបស់ខ្ញុំផ្ទាល់»។ |
កាលនាងលេអាឃើញថាខ្លួនមិនមានកូនទៀត នាងក៏យកស៊ីលផា ជាស្រីបម្រើរបស់នាង ទៅឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។
(អ្នកទាំងនេះជាកូនចៅរបស់នាងប៊ីលហា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងរ៉ាជែលជាកូន ហើយនាងបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប ទាំងអស់មានប្រាំពីរនាក់)។
លោកបានឃើញកូនចៅរបស់អេប្រាអិមរហូតដល់ទៅបីតំណ ហើយកូនចៅរបស់ម៉ាគារ ជាកូនរបស់ម៉ាណាសេ ក៏រាប់ដូចជាកូនរបស់លោកយ៉ូសែបដែរ។
ដូច្នេះ ពួកអ្នកដែលនៅត្រង់ទ្វារក្រុង និងពួកចាស់ទុំក៏ឆ្លើយឡើងថា៖ «យើងទាំងអស់គ្នាជាសាក្សីស្រាប់ សូមព្រះយេហូវ៉ាប្រោសឲ្យស្រីដែលចូលមកក្នុងផ្ទះអ្នក បានដូចជានាងរ៉ាជែល និងនាងលេអា ដែលទាំងពីរនោះបានបង្កើតគ្រួសារអ៊ីស្រាអែលឡើងដែរ ក៏សូមឲ្យអ្នកបានចម្រើនឡើង ក្នុងស្រុកអេប្រាតា ហើយមានឈ្មោះល្បីក្នុងក្រុងបេថ្លេហិមផង