កាលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញទៅ រីឯលោកអ័ប្រាហាំក៏វិលទៅទីលំនៅរបស់លោកវិញ។
លោកុប្បត្តិ 30:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលនាងរ៉ាជែលសម្រាលបានយ៉ូសែបហើយ លោកយ៉ាកុបជម្រាបលោកឡាបាន់ថា៖ «សូមលោកឪពុកអនុញ្ញាតឲ្យខ្ញុំបានត្រឡប់ទៅស្រុកខ្ញុំវិញផង។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីរ៉ាជែលបង្កើតយ៉ូសែប យ៉ាកុបក៏និយាយនឹងឡាបាន់ថា៖ “សូមបញ្ជូនខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានទៅកន្លែងរបស់ខ្ញុំ និងស្រុករបស់ខ្ញុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលលោកស្រីរ៉ាជែលសម្រាលបានយ៉ូសែបហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកាន់លោកឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលរ៉ាជែលសំរាលបានយ៉ូសែបហើយ នោះយ៉ាកុបនិយាយទៅឡាបាន់ថា ខ្ញុំសូមលាលោកឪពុកត្រឡប់ទៅឯទីកន្លែងខ្ញុំ ឯស្រុកខ្ញុំវិញហើយ អាល់គីតាប ក្រោយពេលដែលរ៉ាជែលសំរាលបានយូសុះហើយ យ៉ាកកូបនិយាយទៅកាន់ឡាបាន់ថា៖ «សូមលោកឪពុកមេត្តាអនុញ្ញាតឲ្យខ្ញុំទៅនៅស្រុករបស់ខ្ញុំវិញ។ |
កាលព្រះយេហូវ៉ាមានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញទៅ រីឯលោកអ័ប្រាហាំក៏វិលទៅទីលំនៅរបស់លោកវិញ។
បន្ទាប់មក ទើបគាត់ និងពួកអ្នកដែលរួមដំណើរមកជាមួយនាំគ្នាពិសាបាយទឹក ហើយសម្រាកនៅទីនោះមួយយប់។ លុះព្រឹកឡើង ពេលក្រោកពីដំណេក គាត់ពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញហើយ»។
គាត់ឆ្លើយថា៖ «កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចហើយ ដូច្នេះ ខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំបានត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញចុះ»។
ចូរស្នាក់នៅក្នុងស្រុកនេះហើយ យើងនឹងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងប្រគល់ស្រុកទាំងនេះដល់អ្នក និងពូជពង្សរបស់អ្នក ហើយយើងនឹងសម្រេចតាមពាក្យសម្បថ ដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
ព្រះយេហូវ៉ាគង់នៅក្បែរលោក ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ័ប្រាហាំជីតាអ្នក ហើយជាព្រះរបស់អ៊ីសាក។ ដីដែលអ្នកដេកពីលើនេះ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នក។
មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។
យើងជាព្រះនៃបេត-អែល ជាកន្លែងដែលអ្នកបានចាក់ប្រេងលើបង្គោលនោះ ហើយដែលអ្នកបានបន់ដល់យើង។ ឥឡូវនេះ ចូររៀបចំ ហើយចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ"»។
ព្រលឹមស្រាងៗ លោកឡាបាន់ក្រោកឡើង ហើយថើបចៅ និងកូនស្រីរបស់គាត់ទាំងប៉ុន្មាន ព្រមទាំងឲ្យពរពួកគេ រួចក៏វិលត្រឡប់ទៅស្រុករបស់គាត់វិញ។
ដោយសារជំនឿ លោកបានស្នាក់នៅក្នុងស្រុកដែលព្រះអង្គបានសន្យា ទុកដូចជានៅប្រទេសដទៃ ក៏រស់នៅក្នុងជំរំជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នកស្នងសេចក្ដីសន្យារួមជាមួយលោក ទុកជាមត៌ក។