ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 3:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​បាន​ឮ​សំឡេង​ព្រះ‌អង្គ​នៅ​ក្នុង​សួន‌ច្បារ ទូល‌បង្គំ​ភ័យ​ខ្លាច ព្រោះ​ទូល‌បង្គំ​នៅ​ខ្លួន​ទទេ ហើយ​ទូល‌បង្គំ​ក៏​ពួន»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ក៏​ទូលថា​៖ “ទូលបង្គំ​បាន​ឮ​សូរ​ព្រះអង្គ​នៅក្នុង​សួន ទូលបង្គំ​ក៏​ខ្លាច ពីព្រោះ​ទូលបង្គំ​នៅ​ខ្លួនទទេ បានជា​ទូលបង្គំ​ពួន”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ទូលបង្គំ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូលបង្គំ​ភ័យ​ណាស់ ព្រោះ​ទូលបង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ពួន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​សួន‌ច្បារ ក៏​រត់​ទៅ​ពួន ដោយ​នឹក​ភ័យ​ខ្លាច ពី​ព្រោះ​នៅ​ខ្លួន​ទទេ

សូមមើលជំពូក

អាល់គីតាប

គាត់​ឆ្លើយ​ទៅ​កាន់​អុលឡោះ​វិញ​ថា៖ «ខ្ញុំ​បាន​ឮ​សំឡេង​ទ្រង់ នៅ​ក្នុង​សួន​ឧទ្យាន ខ្ញុំ​ភ័យ​ណាស់ ព្រោះ​ខ្ញុំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពួន»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 3:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​បុរស និង​ប្រពន្ធ​របស់​គាត់​នៅខ្លួន​ទទេ ឥត​អៀន​ខ្មាស​ឡើយ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​ណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បាន​បរិ‌ភោគ​ផ្លែ​ឈើ​ដែល​យើង​បាន​ហាមមិន​ឲ្យ​បរិភោគ​នោះ​ឬ?»។


ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ ហើយ​គេ​ក៏​យក​ស្លឹក​ល្វា​មក​ខ្ទាស់ ធ្វើ​ជា​ប៉ឹង​បិទ​បាំង​កាយ។


ដូច្នេះ ខ្ញុំ​ក៏​ភ័យ​ស្លុត​នៅ​ចំពោះ​ព្រះ‌អង្គ បើ​កាល​ណា​ខ្ញុំ​គ្រាន់​តែ​នឹក​ពិចារ‌ណា នោះ​ខ្ញុំ​ខ្លាច​ព្រះ‌អង្គ​ណាស់។


បើ​ខ្ញុំ​បាន​គ្រប​បាំង​អំពើ​រំលង​របស់​ខ្ញុំ ដូច​ជា​មនុស្ស​លោក ដោយ​លាក់​សេចក្ដី​អាក្រក់​ខ្ញុំ​នៅ​ក្នុង​ទ្រូង


រូប​សាច់​ទូល‌បង្គំ​ញ័រ‌ញាក់ ដោយ​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ទូល‌បង្គំភ័យ​ខ្លាចការ​ជំនុំ​ជម្រះ របស់​ព្រះ‌អង្គ។


ពេល​មនុស្ស​ទាំង​អស់​បាន​ឮ​ផ្គរ​លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេក‌បន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ គេក៏​ញ័រ​រន្ធត់ ហើយ​ថយ​ទៅ​ឈរ​ពី​ចម្ងាយ


គេ​និយាយ​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ចុះ យើង​ខ្ញុំ​នឹង​ស្តាប់​លោក សូម​កុំ​ឲ្យ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំ​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជា​ព្រះនៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប»។ លោក​ម៉ូសេ​ក៏​ខ្ទប់​មុខ ព្រោះ​លោក​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។


កាល​លោក​ម៉ូសេ​ឃើញ​ថា ប្រជា‌ជន​បាន​ផ្តាច់​សេចក្ដី​បង្ខាំង​ចោល​ហើយ (ដ្បិត​លោក​អើរ៉ុន​បានបណ្ដោយ​ឲ្យ​គេ​ផ្ដាច់​សេចក្ដី​បង្ខាំង ព្រម​ទាំង​បើក​ឱកាស​ឲ្យ​ខ្មាំង​សត្រូវ​មើល​ងាយ)


ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ ភ្លើង​ឆេះ​បន្សុស​នេះ​បាន? តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ឆេះ នៅ​អស់​កល្ប​ជា‌និច្ច​បាន?


កាយ​អាក្រាត​របស់​អ្នក​នឹង​ត្រូវ​បើក​ចំហ គេ​នឹង​ឃើញ​កេរ‌ខ្មាស​របស់អ្នក យើង​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ។


តើ​អ្នក​បាន​ភ័យ​ខ្លាច ហើយ​ស្រយុត​ចិត្ត​ចំពោះ​អ្នក​ណា បាន​ជា​អ្នក​កុហក ហើយ​មិន​បាន​នឹក​ដល់​យើង ឬ​យក​ចិត្ត​ទុក​ដាក់​សោះ​ដូច្នេះ តើ​យើង​មិន​បាន​អត់‌ធ្មត់​ជា​យូរ​មក​ហើយ​ទេ​ឬ? ប៉ុន្តែ អ្នក​មិន​បាន​កោត​ខ្លាច​ដល់​យើង​សោះ។


ដូច្នេះ ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ត្រូវ​ស្លាប់ ដ្បិត​ភ្លើង​ដ៏​ធំ​នេះ​នឹង​ឆាប​ឆេះ​យើង​ខ្ញុំ ប្រសិន‌បើ​យើង​ខ្ញុំ​ឮ​ព្រះ‌សូរ‌សៀង​របស់ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទៀត នោះ​យើង​ខ្ញុំនឹង​ស្លាប់​មិន​ខាន។


ដ្បិត​ពេល​ណា​ចិត្ត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​របស់​យើង​ទៅ​ទៀត ហើយ​ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់។


(«មើល៍! យើង​មក​ដូច​ជា​ចោរ! មាន​ពរ​ហើយ អ្នក​ណា​ដែល​ប្រុង​ស្មារតី ហើយ​រក្សា​សម្លៀក​បំពាក់​របស់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត និង​មិន​ឲ្យ​គេ​ឃើញ​កេរខ្មាស»)។