Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 2:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 រី​ឯ​បុរស និង​ប្រពន្ធ​របស់​គាត់​នៅខ្លួន​ទទេ ឥត​អៀន​ខ្មាស​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 កាលនោះ ពួកគេ​ទាំង​ពីរ​នៅ​ខ្លួនទទេ គឺ​មនុស្ស និង​ប្រពន្ធ​របស់គាត់ ប៉ុន្តែ​ពួកគេ​មិន​អៀនខ្មាស​ឡើយ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ពេល​នោះ បុរស និង​ភរិយា​របស់​គាត់​នៅ​ខ្លួន​ទទេ​ទាំង​ពីរ​នាក់ ប៉ុន្តែ គេ​មិន​អៀន​ខ្មាស​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រីឯ​អ័ដាម នឹង​ប្រពន្ធ​គាត់​ក៏​នៅ​ជា​អាក្រាត​ទទេ ឥត​មាន​សេចក្ដី​អៀន‌ខ្មាស​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ពេល​នោះ​បុរស និង​ភរិយា​របស់​គាត់ នៅ​ខ្លួន​ទទេ​ទាំង​ពីរ​នាក់ ប៉ុន្តែ គេ​មិន​អៀន​ខ្មាស​ទេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 2:25
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ស្រាប់​តែ​ភ្នែក​របស់​អ្នក​ទាំង​ពីរ​បាន​ភ្លឺ​ឡើង ហើយ​គេ​ដឹង​ថា គេ​នៅ​ខ្លួន​ទទេ ហើយ​គេ​ក៏​យក​ស្លឹក​ល្វា​មក​ខ្ទាស់ ធ្វើ​ជា​ប៉ឹង​បិទ​បាំង​កាយ។


អស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ព្រះ‌អង្គ នឹង​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​មាន​តែ​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ​ប៉ុណ្ណោះ ដែល​ត្រូវ​ខ្មាស។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​ត្រូវ​ខ្មាស សូម​ឲ្យ​គេ​ដេក​ស្ងៀម​នៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ!


កាល​លោក​ម៉ូសេ​ឃើញ​ថា ប្រជា‌ជន​បាន​ផ្តាច់​សេចក្ដី​បង្ខាំង​ចោល​ហើយ (ដ្បិត​លោក​អើរ៉ុន​បានបណ្ដោយ​ឲ្យ​គេ​ផ្ដាច់​សេចក្ដី​បង្ខាំង ព្រម​ទាំង​បើក​ឱកាស​ឲ្យ​ខ្មាំង​សត្រូវ​មើល​ងាយ)


ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គឺ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា។ ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​ខ្មាស។


កាយ​អាក្រាត​របស់​អ្នក​នឹង​ត្រូវ​បើក​ចំហ គេ​នឹង​ឃើញ​កេរ‌ខ្មាស​របស់អ្នក យើង​នឹង​សង‌សឹក ឥត​ប្រណី​ដល់​អ្នក​ណា​ឡើយ។


កុំ​ខ្លាច​ឲ្យ​សោះ ដ្បិត​អ្នក​នឹង​មិន​ដែល​ត្រូវ​ខ្មាស​ឡើយ ក៏​កុំ​ឲ្យ​រង្កៀស​ចិត្ត​ដែរ ព្រោះ​អ្នក​នឹង​មិន​ដែល​ត្រូវ​មាន​សេចក្ដី​ខ្មាស​ទេ អ្នក​នឹង​ភ្លេច​សេចក្ដី​ខ្មាស​ដែល​អ្នក​មាន​ពី​កាល​នៅ​វ័យ​ក្មេង ហើយ​អ្នក​នឹង​មិន​នឹក​ចាំ​ពី​សេចក្ដី​ដែល​គេ​ត្មះ‌តិះ‌ដៀល ពី​កាល​នៅ​មេម៉ាយ​ត​ទៅ​ទៀត​ដែរ។


ឱ​ព្រះ‌យេហូវ៉ា ជា​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ អ្នក​ណា​ដែល​បោះ‌បង់​ព្រះ‌អង្គ នោះ​នឹង​ត្រូវ​ខ្មាស អស់​អ្នក​ដែល​ថយ​ចេញ​ពី​ព្រះ‌អង្គ នោះ​នឹង​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​ក្រោម ដោយ​ព្រោះ​គេ​បាន​បោះ​បង់​ព្រះ‌យេហូវ៉ា ដែល​ជា​ប្រភព​ទឹក​រស់។


កាល​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ? ទេ គេ​មិន​បាន​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម ដូច្នេះ គេ​នឹង​ដួល​ទៅ​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​វេលា​ដែល​យើង​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។


នោះ​អ្នក​នឹង​នឹក​ឃើញ​ពី​ផ្លូវ​របស់​អ្នក ហើយ​មាន​សេចក្ដី​ខ្មាស ក្នុង​កាល​ដែល​អ្នក​ទទួល​បង‌ប្អូន​ស្រី​របស់​អ្នក គឺ​បង​របស់​អ្នក និង​ប្អូន​របស់​អ្នក​ផង គ្រា​នោះ យើង​នឹង​ឲ្យ​បង‌ប្អូន​នោះ​ដល់​អ្នក ទុក​ជា​កូន​ស្រី​វិញ តែ​មិន​មែន​តាម​សេចក្ដី​សញ្ញា​របស់​អ្នក​ទេ។


អ្នក​រាល់​គ្នា​នឹង​បរិភោគ​ជា​បរិបូរ ហើយ​ឆ្អែត​ស្កប់​ស្កល់ រួច​សរ‌សើរ​តម្កើង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​នឹង​អ្នក​យ៉ាង​អស្ចារ្យ។ ប្រជា‌រាស្ត្រ​របស់​យើង​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ។


អ្នក​ណា​ដែល​មាន​សេចក្តី​ខ្មាស​ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ពាក្យ​ខ្ញុំ នៅ​ក្នុង​ជំនាន់​មនុស្ស​ផិត​ក្បត់ ហើយ​មាន​បាប​នេះ កូន​មនុស្ស​ក៏​នឹង​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ពេល​លោក​យាង​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌វរបិតា​របស់​លោក ជា​មួយ​ពួក​ទេវតា​បរិសុទ្ធ»។


ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ពាក្យ​ខ្ញុំ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ នៅ​ពេល​ដែល​លោក​មក​ក្នុង​សិរី​ល្អ​របស់​លោក សិរី​ល្អ​របស់​ព្រះ‌វរបិតា និង​សិរី​ល្អ​របស់​ពួក​ទេវតា​បរិសុទ្ធ។


គម្ពីរ​ចែង​ថា៖ «អ្នក​ណា​ជឿ​ដល់​ព្រះ‌អង្គ អ្នក​នោះ​មិន​ត្រូវ​ខ្មាស​ឡើយ» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម