និក្ខមនំ 20:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 គេនិយាយទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំចុះ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ពួកគេពោលទៅកាន់លោកម៉ូសេថា៖ «សូមលោកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្ដាប់លោក។ ប៉ុន្តែ សូមកុំឲ្យព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់» ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 គេនិយាយនឹងម៉ូសេថា សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា តែខ្លួនលោកបានហើយ យើងខ្ញុំនឹងស្តាប់លោក សូមកុំឲ្យព្រះមានបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់ សូមមើលជំពូកអាល់គីតាប19 ពួកគេពោលទៅកាន់ម៉ូសាថា៖ «សូមអ្នកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្តាប់អ្នក។ ប៉ុន្តែ សូមកុំឲ្យអុលឡោះមានបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។ សូមមើលជំពូក |