ឯបេធូអែលបានបង្កើតនាងរេបិកា។ អ្នកទាំងប្រាំបីនាក់នេះ ជាកូនដែលនាងមីលកាបានបង្កើតឲ្យលោកណាឃរ ជាប្អូនរបស់លោកអ័ប្រាហាំ។
លោកុប្បត្តិ 28:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកក៏ឲ្យលោកយ៉ាកុបចេញទៅ ហើយគាត់ក៏ធ្វើដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះឡាបាន់ ជាកូនបេធូអែលសាសន៍អើរ៉ាម បងប្រុសរបស់រេបិកា ដែលជាម្តាយរបស់លោកយ៉ាកុប និងអេសាវ។ ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងនេះឯងដែលអ៊ីសាកបញ្ជូនយ៉ាកុបទៅ យ៉ាកុបក៏ទៅប៉ាដាន់-អើរ៉ាម ទៅឯឡាបាន់កូនប្រុសរបស់បេធូអែលជនជាតិអើរ៉ាម ដែលជាបងប្រុសរបស់រេបិកាម្ដាយយ៉ាកុប និងអេសាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកអ៊ីសាកឲ្យលោកយ៉ាកុបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះលោកឡាបាន់ជាកូនរបស់លោកបេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់លោកស្រីរេបិកា ម្ដាយរបស់លោកយ៉ាកុប និងលោកអេសាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ៊ីសាកឲ្យយ៉ាកុបទៅ គាត់ក៏ទៅឯស្រុកប៉ាដាន់-អើរ៉ាម ដល់ឡាបាន់ជាកូនបេធូអែលសាសន៍អើរ៉ាម ជាបងរេបិកាដែលជាម្តាយយ៉ាកុប ហើយនឹងអេសាវ។ អាល់គីតាប បន្ទាប់មក អ៊ីសាហាក់ឲ្យយ៉ាកកូបចេញដំណើរទៅស្រុកប៉ាដាន់-អើរ៉ាម គឺទៅផ្ទះឡាបាន់ជាកូនរបស់បេធូអែល ជនជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់រ៉ហ្វ៊ីកា ម្តាយរបស់យ៉ាកកូប និងអេសាវ។ |
ឯបេធូអែលបានបង្កើតនាងរេបិកា។ អ្នកទាំងប្រាំបីនាក់នេះ ជាកូនដែលនាងមីលកាបានបង្កើតឲ្យលោកណាឃរ ជាប្អូនរបស់លោកអ័ប្រាហាំ។
បន្ទាប់មក ទើបគាត់ និងពួកអ្នកដែលរួមដំណើរមកជាមួយនាំគ្នាពិសាបាយទឹក ហើយសម្រាកនៅទីនោះមួយយប់។ លុះព្រឹកឡើង ពេលក្រោកពីដំណេក គាត់ពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញហើយ»។
ហើយកាលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានយកនាងរេបិកា ជាកូនរបស់លោកបេធូអែលសាសន៍អើរ៉ាម អ្នកស្រុកប៉ាដាន់-អើរ៉ាម ដែលត្រូវជាប្អូនស្រីរបស់លោកឡាបាន់ សាសន៍អើរ៉ាម។
ដូច្នេះ កូនអើយ ឥឡូវនេះ ត្រូវស្តាប់ពាក្យម្តាយ ត្រូវរត់ទៅរកឡាបាន់ ជាបងប្រុសរបស់ម្ដាយ នៅឯស្រុកខារ៉ានទៅ
ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធនៅទីនោះ ពីពួកកូនស្រីរបស់ឡាបាន់ ឪពុកធំខាងម្តាយរបស់កូនវិញ។
លោកយ៉ាកុបប្រាប់នាងរ៉ាជែលថា លោកត្រូវជាសាច់ញាតិរបស់ឪពុកនាង គឺជាកូនរបស់លោកស្រីរេបិកា នាងក៏រត់ទៅប្រាប់ឪពុក។
ប៉ុន្តែ ព្រះទ្រង់បានមកពន្យល់សប្តិប្រាប់លោកឡាបាន់ ជាសាសន៍អើរ៉ាមនៅយប់នោះថា៖ «ចូរប្រយ័ត្ន កុំនិយាយអ្វីទៅយ៉ាកុបឡើយ ទោះល្អ ឬអាក្រក់ក្តី»។
លោកយ៉ាកុបបានទៅរកលោកអ៊ីសាកជាឪពុកនៅម៉ាមរេ ឬក្រុងគាយ៉ាត-អើបា(គឺក្រុងហេប្រុន) ជាកន្លែងដែលលោកអ័ប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។
ស្រុកស៊ីរី ដែលរកស៊ីជាមួយអ្នកដែរ ដោយព្រោះស្នាដៃដ៏បរិបូររបស់អ្នក គេបានដូរកែវមរកត សំពត់ពណ៌ស្វាយ សំពត់ប៉ាក់ សំពត់ទេសឯកយ៉ាងម៉ដ្ត ផ្កាថ្ម និងត្បូងទទឹមឲ្យបានទំនិញរបស់អ្នក។
យ៉ាកុបបានរត់ទៅដល់ស្រុកអើរ៉ាម នៅទីនោះ អ៊ីស្រាអែលបានបម្រើគេ ព្រោះចង់បានប្រពន្ធ ក៏បានឃ្វាលហ្វូងចៀម ដើម្បីឲ្យបានប្រពន្ធ។
បន្ទាប់មក ត្រូវទូលនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកថា "បុព្វបុរសរបស់ខ្ញុំ ជាសាសន៍អើរ៉ាម ដែលដើរពីកន្លែងមួយទៅកន្លែងមួយ លោកបានចុះទៅតាំងទីលំនៅក្នុងស្រុកអេស៊ីព្ទ មានគ្នាតែបន្តិចទេ ហើយនៅស្រុកនោះ លោកបានត្រឡប់ជាសាសន៍មួយយ៉ាងធំ ខ្លាំងពូកែ ហើយមានគ្នាជាច្រើន។