Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 28:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 សូម​ព្រះ‌អង្គ​ប្រទាន​ពរ​របស់​លោក​អ័ប្រា‌ហាំ​ដល់​កូន និង​ពូជ‌ពង្ស​របស់​កូន ដើម្បី​ឲ្យ​កូន​បាន​ទទួល​ស្រុក​ដែល​ស្នាក់​នៅ ទុក​ជា​កេរ‌អាករ គឺ​ស្រុក​នេះ​ឯង​ដែល​ព្រះ​បាន​ប្រទាន​ដល់​លោក​អ័ប្រា‌ហាំ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 សូមឲ្យ​ព្រះអង្គ​ប្រទាន​ដល់​ឯង និង​ពូជពង្ស​របស់ឯង​ដែល​នៅជាមួយ​ឯង នូវ​ពរ​របស់​អ័ប្រាហាំ ដើម្បីឲ្យ​ឯង​បាន​យក​ទឹកដី​ដែល​ឯង​ស្នាក់នៅបណ្ដោះអាសន្ន​ជាកម្មសិទ្ធិ គឺទឹកដី​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ័ប្រាហាំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សូម​ព្រះអង្គ​ប្រទាន​ពរ​កូន និង​ពូជ‌ពង្ស​កូន ដូច​ទ្រង់​បាន​ប្រទាន​ដល់​លោក​អប្រាហាំ កាល​ពី​មុន​ដែរ ដើម្បី​ឲ្យ​កូន​ទទួល​ទឹក​ដី​ដែល​កូន​ស្នាក់​អាស្រ័យ​នៅ​នេះ ទុក​ជា​កម្មសិទ្ធិ គឺ​ជា​ទឹក​ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ដល់​លោក​អប្រាហាំ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រម​ទាំង​ប្រទាន​ពរ​របស់​អ័ប្រា‌ហាំ​ដល់​ឯង នឹង​ពូជ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ស្រុក​ដែល​ឯង​ស្នាក់​នៅ​ទុក​ជា​កេរ្តិ៍‌អាករ គឺ​ស្រុក​នេះ​ឯង​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ័ប្រា‌ហាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សូម​អុលឡោះ​ប្រទាន​ពរ​កូន និង​ពូជ‌ពង្ស​កូន ដូច​ទ្រង់​បាន​ប្រទាន​ដល់​អ៊ីព្រហ៊ីម កាល​ពី​មុន​ដែរ ដើម្បី​ឲ្យ​កូន​ទទួល​ទឹក​ដី​ដែល​កូន​ស្នាក់​អាស្រ័យ​នៅ​នេះ ទុក​ជា​កម្ម‌សិទ្ធិ គឺ​ជា​ទឹក​ដី​ដែល​អុលឡោះ​បាន​ប្រគល់​ដល់​អ៊ីព្រហ៊ីម!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 28:4
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់‌រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក»។ ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​បាន​លេច​មក​ឲ្យលោក​ឃើញ។


ប៉ុន្តែ លោក​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ​នឹង​បាន​ស្រុក​នេះ​ជា​កេរ‌អាករ​ទៅ?»


ពេល​នោះ លោក​អ៊ីសាក​ញ័រ​ខ្លួន​ជា​ខ្លាំង ហើយ​សួរ​ថា៖ «តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​ពុក ហើយ​ពុក​បាន​បរិ‌ភោគ​គ្រប់​មុខ​អម្បាញ់‌មិញ មុនពេល​កូន​មក​ដល់? ពុក​បាន​ឲ្យ​ពរ​វា​ទៅ​ហើយ ហើយ​វា​នឹង​បាន​ពរ​មែន!»។


លោក​យ៉ាកុប​បាន​រស់​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ស្នាក់​អាស្រ័យ​នៅ។


ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​បុព្វ‌បុរស​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សម្រែក​ទូល‌បង្គំ​ផង សូម​កុំ​ព្រងើយ​កន្ដើយ​នឹង​ទឹក​ភ្នែក​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​គ្រាន់​តែ​ជា​អ្នក​ស្នាក់​នៅ ជា​ភ្ញៀវ​របស់​ព្រះ‌អង្គ ដូច​បុព្វ‌បុរស​របស់​ទូល‌បង្គំ​ទាំង​អស់​គ្នា​ដែរ។


សូម​ឲ្យ​ព្រះ​នាម​ព្រះ​រាជា​ស្ថិត‌ស្ថេរ អស់​កល្ប​ជានិច្ច សូម​ឲ្យ​កិត្តិនាម​ព្រះ​រាជា នៅ​គង់​វង្ស​ដូច​ព្រះ‌អាទិត្យ សូម​ឲ្យ​មនុស្ស​ម្នា​បាន​ពរ​ដោយ‌សារ​ព្រះ​រាជា អស់​ទាំង​សាសន៍​នឹង​ហៅ​ព្រះ​រាជា ថា​ជា​អ្នក​មាន​ពរ។


យើង​ក៏​បាន​តាំង​សញ្ញា​ជា‌មួយ​គេ​ថា នឹង​ប្រគល់​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ដូច​ជា​អ្នក​ដទៃ។


ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រា‌ហាំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​ទៅ​ដល់​សាសន៍​ដទៃ ហើយ​ឲ្យ​យើង​អាច​ទទួល​ព្រះ‌វិញ្ញាណ​ជា​សេចក្តី​សន្យា​ដោយ‌សារ​ជំនឿ។


គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ​នឹង​រាប់​សាសន៍​ដទៃ​ជា​សុចរិត​ដោយ​សារ​ជំនឿ ហើយ​លោក​អ័ប្រា‌ហាំ​បាន​ទទួល​ដំណឹង​ល្អ​ជា​មុន​ថា «អស់​ទាំង​សាសន៍​នឹង​បាន​ពរ​ដោយ​សារ​អ្នក» ។


សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម