ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
លោកុប្បត្តិ 27:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្តាយតបមកវិញថា៖ «កូនអើយ សូមឲ្យបណ្ដាសានោះធ្លាក់មកលើម្តាយវិញចុះ កូនគ្រាន់តែស្តាប់តាមពាក្យម្តាយ ហើយទៅយកពពែមក»។ ព្រះគម្ពីរខ្មែរសាកល ម្ដាយក៏និយាយនឹងគាត់ថា៖ “កូនអើយ សូមឲ្យបណ្ដាសារបស់ឯងធ្លាក់មកលើម្ដាយចុះ! គ្រាន់តែស្ដាប់តាមសំឡេងរបស់ម្ដាយ ហើយទៅយកឲ្យម្ដាយមក”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ដាយតបមកវិញថា៖ «កូនអើយ ទុកឲ្យបណ្ដាសានោះធ្លាក់មកលើម្ដាយចុះ! រីឯកូនគ្រាន់តែស្ដាប់ពាក្យម្ដាយប៉ុណ្ណោះ ចូរទៅយកកូនពពែមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះម្តាយប្រាប់ថា កូនអើយ សូមឲ្យសេចក្ដីបណ្តាសានោះធ្លាក់មកលើអញវិញចុះ ឲ្យឯងគ្រាន់តែស្តាប់តាមអញ ហើយទៅយកពពែមកឲ្យប៉ុណ្ណោះ អាល់គីតាប ម្តាយតបមកវិញថា៖ «កូនអើយ ទុកឲ្យបណ្តាសានោះធ្លាក់មកលើម្តាយចុះ! រីឯកូនគ្រាន់តែស្តាប់ពាក្យម្តាយប៉ុណ្ណោះ ចូរទៅយកកូនពពែមក»។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
យ៉ាកុបពោលថា៖ «ចូរស្បថឲ្យខ្ញុំសិន »។ គាត់ក៏ស្បថឲ្យ ហើយលក់សិទ្ធិជាកូនច្បងនោះឲ្យយ៉ាកុប។
ដូច្នេះ គាត់ក៏ទៅយកកូនពពែមក រួចម្តាយរៀបចំចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលលោកអ៊ីសាកចូលចិត្ត។
ដូច្នេះ កូនអើយ ឥឡូវនេះ ត្រូវស្តាប់ពាក្យម្តាយ ត្រូវរត់ទៅរកឡាបាន់ ជាបងប្រុសរបស់ម្ដាយ នៅឯស្រុកខារ៉ានទៅ
ខ្ញុំធានាចំពោះសុវត្ថិភាពរបស់វា សូមលោកឪពុកទារវាពីដៃខ្ញុំចុះ ប្រសិនបើខ្ញុំមិននាំវាមកជូនលោកឪពុក ហើយដាក់វាឲ្យនៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសរហូតចុះ។
នោះស្ត្រីពីក្រុងត្កូអា នាងទូលថា៖ «ឱព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមឲ្យអំពើទុច្ចរិតនេះនៅលើខ្ញុំម្ចាស់ និងពូជពង្សនៃឪពុករបស់ខ្ញុំម្ចាស់ចុះ ហើយសូមឲ្យព្រះករុណា និងរាជ្យទ្រង់បានឥតទោសឡើយ»។
ទ្រង់ក៏ដើរតាមផ្លូវរបស់ពួកវង្សព្រះបាទអ័ហាប់ដែរ ព្រោះមាតាទ្រង់ជាអ្នកជួយគំនិតឲ្យធ្វើអំពើអាក្រក់
បណ្តាជនទាំងអស់គ្នាឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់វាធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ»។
នាងទម្លាក់ខ្លួននៅទៀបជើងលោក ជម្រាបថា៖ «ឱលោកជាម្ចាស់ខ្ញុំអើយ សូមឲ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ សូមឲ្យខ្ញុំ ជាស្រីបម្រើរបស់លោក ជម្រាបជូនលោកស្តាប់បន្តិច ហើយសូមទទួលស្តាប់ពាក្យរបស់ស្រីបម្រើលោកសិន។