ពេលនោះ លោកអ័ប្រាហាំក៏ក្រាបឱនមុខដល់ដី ទាំងអស់សំណើច ហើយនឹកក្នុងចិត្តថា «តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំបានឬ? តើសារ៉ាដែលមានអាយុកៅសិបឆ្នាំទៅហើយ អាចបង្កើតកូនបានឬ?»
លោកុប្បត្តិ 21:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកស្រីសារ៉ាពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំអស់សំណើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយខ្ញុំដែរ»។ ព្រះគម្ពីរខ្មែរសាកល សារ៉ាពោលថា៖ “ព្រះបានធ្វើឲ្យខ្ញុំសើចហើយ មនុស្សទាំងអស់ដែលឮនឹងសើចជាមួយខ្ញុំដែរ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកស្រីសារ៉ាពោលថា៖ «ព្រះជាម្ចាស់បានធ្វើឲ្យមនុស្សម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សារ៉ានិយាយថា ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ អាល់គីតាប ពេលនោះ សារ៉ាពោលថា៖ «អុលឡោះបានធ្វើឲ្យមនុស្សម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។ |
ពេលនោះ លោកអ័ប្រាហាំក៏ក្រាបឱនមុខដល់ដី ទាំងអស់សំណើច ហើយនឹកក្នុងចិត្តថា «តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំបានឬ? តើសារ៉ាដែលមានអាយុកៅសិបឆ្នាំទៅហើយ អាចបង្កើតកូនបានឬ?»
ព្រះអង្គប្រទានឲ្យស្ត្រីអារមានផ្ទះសំបែង ហើយឲ្យនាងមានកូនដោយរីករាយ ហាលេលូយ៉ា !
ពេលនោះ មាត់យើងបានពេញដោយ សំណើចក្អាកក្អាយ ហើយអណ្ដាតយើងក៏ពេញដោយ សម្រែកអរសប្បាយ នោះក្នុងចំណោមជាតិតសាសន៍នានា មានគេពោលថា «ព្រះយេហូវ៉ាបានធ្វើការ យ៉ាងធំសម្រាប់ពួកគេ»។
តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។
ពេលនោះ អ្នកនឹងនឹកក្នុងចិត្តថា តើអ្នកណាបានបង្កើតកូនទាំងនេះឲ្យខ្ញុំ? ដ្បិតខ្ញុំបានបាត់កូនចៅអស់ហើយ ខ្ញុំនៅម្នាក់ឯង ជាអ្នកដែលត្រូវបំបរបង់ ហើយដើរសាត់ព្រាត់ តើអ្នកណាបានចិញ្ចឹមកូនទាំងនេះ? ខ្ញុំត្រូវចោលនៅតែឯង ដូច្នេះ តើកូនទាំងនេះមកពីណា?
ឱស្ត្រីអារដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង ឱអ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរធ្លាយចេញជាបទចម្រៀង ហើយបន្លឺឡើងចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលនៅតែម្នាក់ឯង មានច្រើនជាងកូនរបស់ស្ត្រី ដែលមានប្តីទៅទៀត។
សូមឲ្យត្រូវបណ្ដាសា ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំ មានអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ
អ្នកជិតខាង និងញាតិសន្តានរបស់គាត់បានឮថា ព្រះអម្ចាស់បានសម្តែងព្រះហឫទ័យមេត្តាករុណាជាខ្លាំងដល់គាត់ គេក៏មានចិត្តអរសប្បាយជាមួយគាត់។
ដោយសារជំនឿ លោកស្រីសារ៉ាបានទទួលអំណាចនឹងមានគភ៌បាន ទោះជាគាត់ហួសអាយុនឹងមានកូនក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះថា ទ្រង់ស្មោះត្រង់។
ហើយនាងជម្រាបថា៖ «លោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រលឹងលោកដែលនៅរស់ ខ្ញុំនេះហើយជាស្រ្តីដែលបានឈរអធិស្ឋានទៅព្រះយេហូវ៉ា នៅទីនេះជិតលោក។