យើងនឹងឲ្យពរនាង ហើយមួយវិញទៀត យើងនឹងឲ្យអ្នកមានកូនតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងធ្វើជាម្តាយនៃជាតិសាសន៍ផ្សេងៗ ហើយក៏នឹងមានស្តេចនៃជាតិសាសន៍ជាច្រើនកើតចេញពីនាងដែរ»។
លោកុប្បត្តិ 21:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានប្រោសប្រណីលោកស្រីសារ៉ា ដូចព្រះអង្គបានមានព្រះបន្ទូល គឺព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះលោកស្រីសារ៉ា ដូចព្រះអង្គបានសន្យា។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាបានប្រោសប្រណីដល់សារ៉ា ដូចដែលព្រះអង្គបានមានបន្ទូល ហើយព្រះយេហូវ៉ាបានប្រព្រឹត្តចំពោះសារ៉ា ដូចដែលព្រះអង្គបានសន្យាទុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានប្រោសប្រណីលោកស្រីសារ៉ា ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុក គឺព្រះអង្គប្រព្រឹត្តចំពោះគាត់ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសដល់សារ៉ា ដូចជាទ្រង់បានមានបន្ទូល គឺទ្រង់ធ្វើសំរេចឲ្យសារ៉ា តាមដែលទ្រង់សន្យា អាល់គីតាប អុលឡោះតាអាឡាបានប្រោសប្រណីសារ៉ា ស្របតាមសេចក្តីដែលទ្រង់មានបន្ទូលទុក គឺប្រព្រឹត្តចំពោះគាត់ ស្របតាមបន្ទូលរបស់ទ្រង់។ |
យើងនឹងឲ្យពរនាង ហើយមួយវិញទៀត យើងនឹងឲ្យអ្នកមានកូនតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងធ្វើជាម្តាយនៃជាតិសាសន៍ផ្សេងៗ ហើយក៏នឹងមានស្តេចនៃជាតិសាសន៍ជាច្រើនកើតចេញពីនាងដែរ»។
ព្រះទ្រង់មានព្រះបន្ទូលថា៖ «ទេ គឺសារ៉ា ប្រពន្ធអ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា "អ៊ីសាក" យើងនឹងតាំងសញ្ញាជាមួយកូននោះ ជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច សម្រាប់ពូជពង្សរបស់វាដែលកើតមកតាមក្រោយ។
ប៉ុន្ដែ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ៊ីសាកវិញ ជាកូនដែលសារ៉ានឹងបង្កើតឲ្យអ្នកនៅឆ្នាំក្រោយក្នុងរដូវនេះ»។
ពេលនោះ ម្នាក់ពោលឡើងថា៖ «ដល់វេលាកំណត់ យើងនឹងវិលមករកអ្នកវិញជាមិនខាន ហើយសារ៉ាប្រពន្ធរបស់អ្នកនឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្ដាប់ខាងក្រោយលោក នៅមាត់ទ្វារជំរំ។
តើមានការអ្វីពិបាកពេកដែលព្រះយេហូវ៉ាធ្វើមិនកើតឬ? នៅវេលាកំណត់ យើងនឹងត្រឡប់មករកអ្នកវិញ គឺឆ្នាំក្រោយក្នុងវេលាដដែលនេះ សារ៉ានឹងបង្កើតបានកូនប្រុសមួយ»។
ឯលោកស្រីសារ៉ា ប្រពន្ធរបស់ចៅហ្វាយខ្ញុំ បានបង្កើតកូនប្រុសមួយឲ្យចៅហ្វាយខ្ញុំ ក្នុងកាលដែលលោកមានវ័យចាស់ ហើយលោកបានចែកអ្វីៗទាំងអស់ដែលលោកមានដល់កូននោះ។
លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះទ្រង់នឹងយាងមករកអ្នករាល់គ្នាជាមិនខាន ហើយនាំអ្នករាល់គ្នាចេញពីស្រុកនេះ ទៅកាន់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
ស្ត្រីនោះក៏មានទម្ងន់ ហើយនាងសម្រាលបានកូនប្រុសមួយនៅឆ្នាំបន្ទាប់ ដូចពាក្យដែលអេលីសេបានប្រាប់។
៙ ឱព្រះយេហូវ៉ាអើយ ពេលព្រះអង្គសម្ដែងព្រះហឫទ័យ ប្រោសប្រណីដល់ប្រជារាស្ត្រព្រះអង្គ សូមនឹកចាំពីទូលបង្គំផង! ពេលព្រះអង្គសង្គ្រោះគេ សូមជួយទូលបង្គំ
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះបន្ទូលដ៏សុទ្ធស្អាត ដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី ហើយបានសម្រង់អស់ប្រាំពីរដង។
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
ចូរទៅប្រមូលពួកចាស់ទុំអ៊ីស្រាអែល ហើយប្រាប់គេថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប បានលេចមកឲ្យខ្ញុំឃើញ ហើយមានព្រះបន្ទូលថា យើងបានតាមមើលអ្នករាល់គ្នាជាប់ ក៏បានឃើញហេតុការណ៍ដែលគេប្រព្រឹត្តដល់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទដែរ។
បណ្ដាជនក៏ជឿ ហើយកាលណាគេឮថា ព្រះយេហូវ៉ាបានយាងមកប្រោសកូនចៅអ៊ីស្រាអែល ហើយថា ព្រះអង្គបានទតឃើញទុក្ខវេទនារបស់គេ គេក៏នាំគ្នាឱនក្បាល ថ្វាយបង្គំព្រះអង្គ។
«សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានទតមើលប្រជារាស្ត្ររបស់ព្រះអង្គ ហើយក៏បានប្រោសលោះគេ។
គេនឹងពង្រាបឯងឲ្យស្មើនឹងដី ព្រមទាំងកូនចៅដែលមានក្នុងឯងផង ឥតទុកថ្មណាមួយឲ្យនៅត្រួតលើថ្មណា នៅក្នុងឯងទៀតឡើយ ព្រោះឯងមិនបានស្គាល់ពេល ដែលព្រះយាងមកប្រោសឯងសោះ»។
ប៉ុន្ដែ កូនដែលកើតពីស្ត្រីជាបាវបម្រើ ជាកូនកើតមកតាមសាច់ឈាម ឯកូនដែលកើតពីស្ត្រីអ្នកជាវិញ កើតមកតាមសេចក្ដីសន្យា។
ដោយសង្ឃឹមដល់ជីវិតអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាតាំងពីមុនអស់ទាំងកល្ប
ណាអូមី និងកូនប្រសាទាំងពីរក៏ប្រុងប្រៀប ដើម្បីចេញពីស្រុកម៉ូអាប់ត្រឡប់ទៅវិញ ដ្បិតនៅក្នុងស្រុកម៉ូអាប់នោះ គាត់បានឮថា ព្រះយេហូវ៉ាបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គមានអាហារ។
ពួកគេក្រោកពីព្រលឹមស្រាង នាំគ្នាទៅថ្វាយបង្គំព្រះយេហូវ៉ា រួចត្រឡប់ទៅផ្ទះនៅរ៉ាម៉ាវិញ។ អែលកាណាក៏រួមរស់ជាមួយហាណាជាប្រពន្ធ ហើយព្រះយេហូវ៉ាបាននឹកចាំពីនាង។
ក្រោយមក ព្រះយេហូវ៉ាក៏ប្រោសប្រទានឲ្យនាងហាណាមានទម្ងន់ បង្កើតបានកូនប្រុសបី កូនស្រីពីរទៀត ហើយកុមារសាំយូអែលនោះ ក៏មានវ័យធំឡើងនៅចំពោះព្រះយេហូវ៉ា។