Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ឯ​លោក​ស្រី​សារ៉ា ប្រពន្ធ​របស់​ចៅ‌ហ្វាយ​ខ្ញុំ បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ ក្នុង​កាល​ដែល​លោក​មាន​វ័យ​ចាស់ ហើយ​លោក​បាន​ចែក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ដល់​កូន​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 រីឯ​សារ៉ា​ប្រពន្ធ​របស់​ចៅហ្វាយ​ខ្ញុំ​បង្កើត​កូនប្រុស​ម្នាក់​ឲ្យ​ចៅហ្វាយ​ខ្ញុំ​ក្នុង​វ័យចំណាស់​របស់គាត់ លោក​ក៏​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន​ទៅ​កូនប្រុសនេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ក្នុង​គ្រា​ដែល​ម្ចាស់​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ លោក​ស្រី​សារ៉ា ជា​ភរិយា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក គឺ​កូន​ប្រុស​នេះ​ហើយ ដែល​នឹង​ទទួល​អ្វីៗ​ទាំង​អស់​ពី​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ឯ​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ​របស់​ចៅហ្វាយ​ខ្ញុំ នោះ​បាន​បង្កើត​កូន​ប្រុស​១​ឲ្យ​ចៅហ្វាយ​ខ្ញុំ ក្នុង​កាល​ដែល​លោក​ចាស់​ហើយ លោក​ក៏​បាន​ចែក​របស់​ទ្រព្យ​ទាំង​អស់​ដល់​កូន​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ក្នុង​គ្រា​ដែល​ចៅ‌ហ្វាយ​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ សារ៉ា ជា​ភរិយា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​គាត់ គឺ​កូន​ប្រុស​នេះ​ហើយ ដែល​នឹង​ទទួល​អ្វីៗ​ទាំង​អស់​ពី​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:36
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ លោក​ស្រី​ក៏​ជម្រាប​លោក​អ័ប្រា‌ហាំ​ថា៖ «ចូរ​បណ្តេញ​ស្រី​បម្រើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​កូន​របស់​ស្រី​បម្រើ​នេះ​មិន​ត្រូវ​ទទួល​មត៌ក​ជា‌មួយ​អ៊ីសាក​កូន​របស់​ខ្ញុំ​ឡើយ»។


លោក​អ័ប្រា‌ហាំ​បាន​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ដែល​លោក​មាន​ឲ្យ​ដល់​លោក​អ៊ីសាក។


ជំនឿ​របស់​លោក​មិន​បាន​ចុះ​ខ្សោយ​ឡើយ ទោះ​បើ​លោក​មើល​ទៅ​រូប‌កាយ​របស់​លោក ដែល​រាប់​ដូច​ជា​ស្លាប់ ដោយ​មាន​អាយុ​ប្រហែល​មួយ​រយ​ឆ្នាំ​ទៅ​ហើយ ហើយ​ទោះ​បើ​ផ្ទៃ​របស់​លោក​យាយ​សារ៉ា ដែល​រាប់​ដូច​ជា​ស្លាប់​ទៅ​ហើយ​នោះ​ក៏​ដោយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម