ហេប៊ើរបង្កើតបានកូនប្រុសពីរ មួយឈ្មោះផាលេក ដ្បិតនៅជំនាន់របស់គាត់ ផែនដីបានបែកខ្ញែក ហើយប្អូនប្រុសរបស់គាត់ឈ្មោះ យ៉ុកថាន។
លោកុប្បត្តិ 11:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យគេបែកខ្ញែកគ្នា ចេញពីទីនោះទៅពាសពេញលើផែនដី ហើយគេក៏លែងសង់ទីក្រុងនោះទៅ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យពួកគេបែកខ្ញែកគ្នាចេញពីទីនោះទៅលើផ្ទៃផែនដីទាំងមូល នោះពួកគេក៏ឈប់សង់ទីក្រុងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ក៏ធ្វើឲ្យគេបែកខ្ញែកគ្នាចេញឆ្ងាយពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល ហើយគេក៏ឈប់សង់ក្រុងនោះទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះព្រះយេហូវ៉ាទ្រង់កំចាត់កំចាយគេ ពីទីនោះទៅគ្រប់លើផែនដីវិញ ហើយគេក៏លែងសង់ទីក្រុងនោះទៅ អាល់គីតាប អុលឡោះតាអាឡា ក៏ធ្វើឲ្យគេបែកខ្ញែកគ្នាចេញឆ្ងាយពីទីនោះ ទៅពាសពេញលើផែនដីទាំងមូល ហើយគេក៏ឈប់សង់ក្រុងនោះទៀត។ |
ហេប៊ើរបង្កើតបានកូនប្រុសពីរ មួយឈ្មោះផាលេក ដ្បិតនៅជំនាន់របស់គាត់ ផែនដីបានបែកខ្ញែក ហើយប្អូនប្រុសរបស់គាត់ឈ្មោះ យ៉ុកថាន។
នោះសុទ្ធតែជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ ហើយអ្នកទាំងនោះបានបែកខ្ញែក ចេញទៅជាសាសន៍ផ្សេងៗលើផែនដី ក្រោយទឹកជំនន់។
គឺអ្នកទាំងនោះហើយដែលបានបែកទៅរស់នៅតាមតំបន់ឆ្នេរសមុទ្រ។ នេះជាតំណវង្សរបស់យ៉ាផែត តាមស្រុក តាមភាសា តាមអំបូរ និងតាមជាតិសាសន៍របស់គេ។
បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។
ហេតុនេះហើយបានជាគេហៅឈ្មោះក្រុងនោះថា "បាបិល" ព្រោះនៅទីនោះ ព្រះយេហូវ៉ាបានបំភាន់ភាសារបស់មនុស្សទាំងអស់ ហើយធ្វើឲ្យគេបែកខ្ញែកគ្នាចេញពីទីនោះ ទៅពាសពេញលើផែនដី។
កំហឹងរបស់គេត្រូវបណ្ដាសាហើយ ដ្បិតវាសាហាវពេក ហើយអំពើឃោរឃៅរបស់គេ នោះគ្មានមេត្តាឡើយ ពុកនឹងញែកគេចេញពីគ្នានៅក្នុងពួកយ៉ាកុប ហើយកម្ចាត់កម្ចាយគេ នៅក្នុងពួកអ៊ីស្រាអែល។
ព្រះយេហូវ៉ាធ្វើឲ្យការប្រឹក្សា របស់ជាតិសាសន៍នានា ទៅជាអសារឥតការ ព្រះអង្គធ្វើឲ្យគំនិតរបស់ប្រជាជនទាំងឡាយ អសារបង់។
ដ្បិត ឱព្រះយេហូវ៉ាអើយ សូមទតមើលខ្មាំងសត្រូវរបស់ព្រះអង្គ មើល៍ ខ្មាំងសត្រូវរបស់ព្រះអង្គ នឹងត្រូវវិនាសទៅ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់។
ទ្រង់បានសម្តែងឫទ្ធិ ដោយព្រះហស្តរបស់ព្រះអង្គ ព្រមទាំងកម្ចាត់កម្ចាយមនុស្សអំនួត ដោយសារគំនិតដែលនៅក្នុងចិត្តរបស់គេ។
កាលព្រះដ៏ខ្ពស់បំផុត បានចែកមត៌កដល់សាសន៍ទាំងប៉ុន្មាន គឺកាលព្រះអង្គបានបំបែកមនុស្សចេញពីគ្នា នោះព្រះអង្គបានដាក់ព្រំប្រទល់ឲ្យអស់ទាំងប្រជាជន តាមចំនួនពួកកូនរបស់ព្រះ ។