Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 10:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ មួយ​ឈ្មោះ​ផាលេក ដ្បិត​នៅ​ជំនាន់​របស់​គាត់ ផែន‌ដី​បាន​បែក​ខ្ញែក ហើយ​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ យ៉ុកថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ហេប៊ើរ​បង្កើត​កូនប្រុស​ពីរ​នាក់ ម្នាក់​ឈ្មោះ​ផាលេក ពីព្រោះ​ផែនដី​បាន​បែកខ្ញែក​គ្នា​នៅ​ជំនាន់​គាត់ ហើយ​ប្អូនប្រុស​របស់គាត់​ឈ្មោះ​យ៉ុកថាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផា‌ឡេក ដ្បិត​នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែនដី​បាន​បែក‌ខ្ញែក​គ្នា ប្អូន​របស់​គាត់​ឈ្មោះ យ៉ុក‌ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ហេប៊ើរ​នោះ​បង្កើត​បាន​កូន​ប្រុស​២ មួយ​ឈ្មោះ​ផាលេក ដ្បិត​នៅ​ជាន់​អ្នក​នោះ​ផែនដី​បាន​បែក​គ្នា ហើយ​ប្អូន​គាត់​ឈ្មោះ​យ៉ុក‌ថាន

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផាឡេក ដ្បិត​នៅ​ជំនាន់​នោះ មនុស្ស​នៅ​លើ​ផែនដី​បាន​បែក​ខ្ញែក​គ្នា ប្អូន​របស់​គាត់​ឈ្មោះ យ៉ុកថាន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 10:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​សិម​ដែល​ជា​ឪពុករបស់​ពួក​កូន​ចៅ​ហេប៊ើរ ហើយ​ជា​បង​យ៉ាផែត​ក៏​មាន​កូន​ដែរ។


យ៉ុកថាន​បង្កើត​អាល់ម៉ូ‌ដាឌ សេលែប ហាសា‌ម៉ាវែត យេរ៉ា


នោះ​សុទ្ធ​តែ​ជា​ពូជ​អំបូរ​របស់​កូន​ចៅ​លោក​ណូអេ តាម​ខ្សែ​ស្រឡាយ តាម​ជាតិ​សាសន៍​របស់​គេ ហើយ​អ្នក​ទាំង​នោះ​បាន​បែក​ខ្ញែក ចេញ​ទៅ​ជា​សាសន៍​ផ្សេងៗ​លើ​ផែន‌ដី ក្រោយ​ទឹក​ជំនន់។


គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បែក​ទៅ​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ជា​តំណ​វង្ស​របស់​យ៉ាផែត តាម​ស្រុក តាម​ភាសា តាម​អំបូរ និង​តាម​ជាតិ​សាសន៍​របស់​គេ។


ហេប៊ើរ​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ មួយ​ឈ្មោះ​ផាលេក (ព្រោះ​នៅ​ជំនាន់​អ្នក​នោះ ផែនដី​បាន​បែក​ពី​គ្នា) ហើយ​ប្អូន​គាត់​ឈ្មោះ​យ៉ុក‌ថាន។


ជា​ពួក​តែ​មួយ​ដែល​បានគ្រង​គ្រង​ស្រុក ឥត​មាន​សាសន៍​ដទៃ​ណា ចូល​មក​ក្នុង​ពួក​គេ​ឡើយ។


ព្រះ‌អង្គ​បាន​បង្កើត​មនុស្ស​គ្រប់​ជាតិ​សាសន៍​ពី​មនុស្ស​តែ​ម្នាក់ ឲ្យ​រស់​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សម្រេច​កំណត់​ពេល​វេលា តាម​រដូវ​កាល និង​ព្រំ​ដែន​ទី​លំនៅ​របស់​គេ


កាល​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ចែក​មត៌ក​ដល់​សាសន៍​ទាំង​ប៉ុន្មាន គឺ​កាល​ព្រះ‌អង្គ​បាន​បំបែក​មនុស្ស​ចេញ​ពី​គ្នា នោះ​ព្រះ‌អង្គ​បាន​ដាក់​ព្រំ​ប្រទល់ឲ្យ​អស់​ទាំង​ប្រជា‌ជន តាម​ចំនួន​ពួក​កូន​របស់​ព្រះ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម