គឺឲ្យគ្រប់គ្រងនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីភាពងងឹត រួចព្រះទតឃើញថាល្អ។
លោកុប្បត្តិ 1:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបានបង្កើតសត្វធំសម្បើមៗ និងជីវិតទាំងឡាយដែលកម្រើក កើតមានរវើករវ័ណ្ឌនៅក្នុងទឹកតាមពូជ និងអស់ទាំងសត្វស្លាបតាមពូជដែរ។ ព្រះទតឃើញថាល្អ។ ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់និម្មិតបង្កើតសត្វសមុទ្រធំសម្បើម និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើក ដែលពពាក់ពពូនក្នុងទឹកតាមពូជរបស់វា ព្រមទាំងសត្វស្លាបគ្រប់ប្រភេទតាមពូជរបស់វា។ ព្រះទ្រង់ឃើញថាការនេះល្អហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់បានបង្កើតសត្វដ៏ធំៗអស្ចារ្យក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយព្រះអង្គក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ ព្រះជាម្ចាស់ទតឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏បង្កើតអស់ទាំងសត្វសំបើមៗ នឹងជីវិតទាំងឡាយដែលកំរើក ដែលកើតមានរវិនរវ័ណ្ឌនៅក្នុងទឹកតាមពូជ ហើយអស់ទាំងសត្វស្លាបតាមពូជដែរ រួចទ្រង់ឃើញថាល្អ អាល់គីតាប អុលឡោះបានបង្កើតសត្វដ៏ធំៗអស្ចារ្យ ក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌ ពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយអុលឡោះក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ អុលឡោះឃើញថា សត្វទាំងនោះល្អប្រសើរហើយ។ |
គឺឲ្យគ្រប់គ្រងនៅពេលថ្ងៃ និងពេលយប់ ហើយឲ្យញែកពន្លឺចេញពីភាពងងឹត រួចព្រះទតឃើញថាល្អ។
បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកកើតមានមច្ឆាជាតិរស់រវើក និងបក្សាបក្សីហើរពីលើផែនដី នៅក្នុងលំហអាកាស»។
ព្រះបានប្រទានពរដល់សត្វទាំងឡាយនោះ ដោយមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបបានច្រើនឡើងនៅលើផែនដីដែរ»។
ព្រះបានបង្កើតសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះទតឃើញថាល្អ។
ព្រះទ្រង់ទតអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ឃើញថាល្អប្រពៃណាស់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ។
ព្រះយេហូវ៉ាដ៏ជាព្រះបានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើងបួន និងសត្វហើរទាំងប៉ុន្មាន រួចក៏យកមកឲ្យមនុស្ស ដើម្បីឲ្យដឹងថាគាត់ហៅដូចម្តេច ហើយសត្វទាំងអស់មានឈ្មោះតាមដែលមនុស្សបានដាក់ឲ្យ។
គឺសត្វហើរតាមពូជ សត្វជើងបួនតាមពូជ ទាំងសត្វលូនវារនៅដីគ្រប់មុខតាមពូជ គ្រប់ទាំងពូជសត្វមួយគូៗនឹងមកឯអ្នក ដើម្បីឲ្យបានរួចជីវិត។
ទាំងខ្លួនគេ និងគ្រប់ទាំងសត្វព្រៃតាមពូជ គ្រប់ទាំងសត្វស្រុកតាមពូជ និងអស់ទាំងសត្វលូនវារលើដីតាមពូជ ហើយគ្រប់សត្វហើរតាមពូជដែរ គឺសត្វស្លាបគ្រប់មុខទាំងអស់។
ចូរនាំអស់ទាំងសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញមកផង គឺទាំងសត្វស្លាប សត្វជើងបួន និងគ្រប់ទាំងសត្វលូនវារ ដែលវារនៅលើផែនដី ដើម្បីឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង មានពាសពេញនៅលើផែនដី»។
គ្រប់ទាំងសត្វជើងបួន សត្វលូនវារ សត្វស្លាបទាំងប៉ុន្មានផង គឺគ្រប់ទាំងសត្វដែលកម្រើកលើផែនដី ក៏ចេញពីទូកមកតាមពូជរបស់វាដែរ។
គ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាន នឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់អ្នករាល់គ្នា។ យើងប្រគល់សត្វទាំងនោះមកក្នុងដៃរបស់អ្នកហើយ។
ចំពោះអ្នករាល់គ្នា ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដី ហើយឲ្យច្រើនកុះករលើផែនដីចុះ»។
ប៉ុន្តែ សួរសត្វតិរច្ឆានឥឡូវចុះ វានឹងបង្រៀនអ្នក ហើយសត្វស្លាប ដែលហើរលើអាកាស វានឹងប្រាប់ឲ្យអ្នកដឹង
ទោះទាំងមនុស្សស្លាប់ ក៏ញ័ររន្ធត់នៅចំពោះព្រះ គឺនៅក្នុងស្ថានក្រោមទឹក ព្រមទាំងពួកនៅទីនោះផង។
តើខ្ញុំជាសមុទ្រ ឬជាសត្វសម្បើម នៅក្នុងសមុទ្រឬ? បានជាព្រះអង្គដាក់អ្នកយាមឲ្យមើលទូលបង្គំ?
៙ ចូរសរសើរតម្កើងព្រះយេហូវ៉ាចេញពីផែនដី ឯងដែលជាសត្វដ៏សម្បើមនៅក្នុងសមុទ្រ និងទីជម្រៅទាំងប៉ុន្មាន
ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលបានបង្កើតកូនចៅដុះដាល កើនចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកនោះ។
ទន្លេនីលនឹងមានពេញសុទ្ធតែកង្កែប វានឹងលោតចូលទៅក្នុងផ្ទះរបស់អ្នក គឺទៅក្នុងបន្ទប់ដេក លើគ្រែ និងទៅក្នុងផ្ទះពួកនាម៉ឺនមន្ត្រី ផ្ទះរបស់ប្រជារាស្ត្រ ទៅក្នុងជើងក្រាន និងផើងម្សៅរបស់អ្នកផង។
«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់ថា ពីដើមអ្នកប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសម្បើមនៅក្នុងសមុទ្រ អ្នកបានធ្លាយចេញមកជាមួយទន្លេទាំងប៉ុន្មានរបស់អ្នក ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងអ្នក ព្រមទាំងឲ្យទន្លេរបស់អ្នកល្អក់ទាំងអស់ដែរ»។
ប៉ុន្តែ ព្រះយេហូវ៉ាបម្រុងឲ្យមានត្រីមួយយ៉ាងធំដើម្បីលេបយ៉ូណាស ហើយហោរាយ៉ូណាសបាននៅក្នុងពោះត្រីនោះអស់បីថ្ងៃបីយប់។
ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់បីថ្ងៃបីយប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី បីថ្ងៃបីយប់យ៉ាងនោះដែរ។