Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 7:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ទាំង​ខ្លួន​គេ និង​គ្រប់​ទាំង​សត្វ​ព្រៃ​តាម​ពូជ គ្រប់​ទាំង​សត្វ​ស្រុក​តាម​ពូជ និង​អស់​ទាំង​សត្វ​លូន​វារ​លើ​ដី​តាម​ពូជ ហើយ​គ្រប់​សត្វ​ហើរ​តាម​ពូជ​ដែរ គឺ​សត្វ​ស្លាប​គ្រប់​មុខ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ក៏​មាន​សត្វព្រៃ​គ្រប់ប្រភេទ​តាម​ពូជ​របស់វា សត្វស្រុក​គ្រប់ប្រភេទ​តាម​ពូជ​របស់វា សត្វលូនវារ​គ្រប់ប្រភេទ​ដែល​លូនវារ​លើ​ដី​តាម​ពូជ​របស់វា ព្រមទាំង​បក្សាបក្សី​គ្រប់ប្រភេទ​តាម​ពូជ​របស់វា គឺ​សត្វស្លាប​គ្រប់ប្រភេទ​ទាំងអស់ នៅជាមួយ​ពួកគេ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា សត្វ​ស្រុក​ទាំង​អស់​តាម​ពូជ​របស់​វា​នីមួយៗ សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី​តាម​ពូជ​របស់​វា បក្សា‌បក្សី​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា ព្រម​ទាំង​សត្វ​ទាំង​អស់​ដែល​ហើរ និង​មាន​ស្លាប​ក៏​ចូល​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទាំង​ខ្លួន​គេ​ហើយ​គ្រប់​ទាំង​សត្វ​ព្រៃ​តាម​ពូជ គ្រប់​ទាំង​សត្វ​ស្រុក​តាម​ពូជ នឹង​អស់​សត្វ​លូន​វារ​នៅ​ដី​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ហើរ​តាម​ពូជ​ដែរ គឺ​សត្វ​ស្លាប​គ្រប់​មុខ​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​តាម​ពូជ​របស់​វា សត្វ​ស្រុក​ទាំង​អស់​តាម​ពូជ​របស់​វា​នីមួយៗ សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី​តាម​ពូជ​របស់​វា បក្សា​បក្សី​ទាំង​ប៉ុន្មាន តាម​ពូជ​របស់​វា ព្រម​ទាំង​សត្វ​ទាំង​អស់​ដែល​ហើរ និង​មាន​ស្លាប ក៏​ចូល​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 7:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​បង្កើត​សត្វ​ធំ​សម្បើមៗ និង​ជីវិត​ទាំង​ឡាយ​ដែល​កម្រើក កើត​មាន​រវើក‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ និង​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ។ ព្រះ​ទត​ឃើញ​ថា​ល្អ។


បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យផែន​ដី​កើត​ចេញ​ជា​ពពួក​សត្វ​ចតុប្បាទ​តាម​ពូជ គឺ​សត្វ​ស្រុក សត្វ​លូន​វារ និង​សត្វ​ព្រៃ​នៅ​ផែន‌ដី​តាម​ពូជ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។


ឯ​អស់​ទាំង​សាច់​ដែល​មាន​ជីវិត​ទាំង​ឡាយ អ្នក​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​គ្រប់​ទាំង​ពូជ ទាំង​ឈ្មោល​ទាំង​ញី ចូល​ទៅ​ក្នុង​ទូក ដើម្បី​ឲ្យ​បាន​រួច​ជីវិត​ជា‌មួយ​អ្នក។


នៅ​ថ្ងៃ​ដដែល​នោះ លោក​ណូអេ និង​កូន​ប្រុស​ៗ​របស់​លោក គឺ​សិម ហាំ និង​យ៉ាផែត ព្រម​ទាំង​ប្រពន្ធ​លោក​ណូអេ និង​កូន​ប្រសា​ស្រី​ទាំង​បី បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក


សត្វ​ទាំង​នោះ​នាំ​គ្នា​ចូល​ទាំង​គូៗ​ទៅ​ក្នុង​ទូកជា‌មួយ​លោក​ណូ​អេ គឺសាច់​ដែល​មាន​ដង្ហើម​ជីវិត​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម