បន្ទាប់មក គេនាំពពែឈ្មោលដែលសម្រាប់តង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច និងក្រុមជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
លេវីវិន័យ 4:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដាក់ដៃលើក្បាលនៃតង្វាយនោះ រួចសម្លាប់ទុកជាតង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសម្លាប់សត្វសម្រាប់ជាតង្វាយដុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវានៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដាក់ដៃលើក្បាលនៃដង្វាយនោះ រួចសំឡាប់ទុកជាដង្វាយលោះបាប ត្រង់កន្លែងដែលគេតែងសំឡាប់សត្វសំរាប់ជាដង្វាយដុត អាល់គីតាប គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវធ្វើជាគូរបានរំដោះបាប រួចអារកវានៅត្រង់កន្លែងគេអារកសត្វសម្រាប់ធ្វើជាគូរបានដុត។ |
បន្ទាប់មក គេនាំពពែឈ្មោលដែលសម្រាប់តង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច និងក្រុមជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
គេត្រូវដាក់ដៃលើក្បាលសត្វនោះ ហើយព្រះអង្គនឹងទទួលតង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ។
ក៏ត្រូវសម្លាប់គោស្ទាវនៅចំពោះព្រះយេហូវ៉ា រួចពួកកូនលោកអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ។
ត្រូវយកគោនោះទៅឯមាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា រួចដាក់ដៃលើក្បាល ហើយសម្លាប់នៅចំពោះព្រះយេហូវ៉ា។
អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគតង្វាយម្សៅនោះទុកជាចំណែកដល់ខ្លួន ពីអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងតំណតរៀងទៅ ឯអស់អ្នកណាដែលពាល់តង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ»។
គឺត្រូវសម្លាប់សត្វដែលត្រូវថ្វាយដោយព្រោះការរំលងនោះ នៅត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនា។