Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 7:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គឺ​ត្រូវ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ​វិញ​លើ​អាសនា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​ចាក់​ក​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប នៅ​កន្លែង​ដែល​គេ​ចាក់​ក​សត្វ សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គឺ​ត្រូវ​សំឡាប់​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សំឡាប់​ដង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​អារ​ក​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​លោះ​បាប នៅ​កន្លែង​ដែល​គេ​អារ​ក​សត្វ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 7:2
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន​តក់​ស្លុត​យ៉ាង​នោះ​ដែរ ពួក​មហា‌ក្សត្រ​នឹង​បិទ​មាត់​នៅ​ចំពោះ​ព្រះ‌អង្គ ដ្បិត​គេ​នឹង​ឃើញ​ការ​ដែល​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​គេ ហើយ​គេ​នឹង​បាន​ឮ​សេចក្ដី ដែល​គេ​មិន​ធ្លាប់​ឮពីមុន។


យើង​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​អ្នក​រាល់​គ្នា ដូចេ្នះ អ្នក​នឹង​បាន​ស្អាត យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​សេចក្ដី​ស្មោក‌គ្រោក និង​ពី​អស់​ទាំង​រូប​ព្រះ​របស់​អ្នក។


នៅ​ថែវ​នៃ​ទ្វារ​កំផែង មាន​តុ​ពីរ​នៅ​ខាង​នេះ ហើយ​ពីរ​ខាង​នោះ សម្រាប់​សម្លាប់​តង្វាយ​ដុត យញ្ញ‌បូជា​លោះ​បាប និង​យញ្ញ‌បូជា​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង។


គេ​ត្រូវ​សម្លាប់​នៅ​ក្បែរ​ជើង​អាសនា ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រូវ​ពួក​កូន​លោក​អើរ៉ុន​ជា​សង្ឃ ប្រោះ​ឈាម​នៅ​ជុំ​វិញ​លើ​អាសនា។


ប្រសិន‌បើ​តង្វាយ​របស់​អ្នក​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ គេ​ត្រូវ​យក​តង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ក៏​ត្រូវ​សម្លាប់​គោ​ស្ទាវ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ពួក​កូន​លោក​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំ‌វិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល‌ជំនុំ។


ត្រូវ​សម្លាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សម្លាប់​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ជា​របស់​សង្ឃ ដូច​ជា​តង្វាយ​លោះ​បាប​ដែរ តង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត។


ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ រួច​សម្លាប់​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ឲ្យ​ពួក​សង្ឃ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន ប្រោះ​ឈាម​លើ​គ្រប់​ជ្រុង​ជុំ‌វិញ​អាសនា។


ត្រូវ​ដាក់​ដៃ​លើ​ក្បាល​សត្វ​នោះ រួច​សម្លាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ត្រូវ​ឲ្យ​ពួក​កូន​លោក​អើរ៉ុន​ប្រោះ​ឈាម​នៅ​ជុំ​វិញ​លើ​អាសនា។


រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សម្លាប់​នៅ​កន្លែង​ដែល​គេ​តែង​សម្លាប់​សត្វ សម្រាប់​ជា​តង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​តង្វាយ​លោះ​បាប។


រួច​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​លោះ​បាប​នោះ ហើយ​សម្លាប់​ត្រង់​កន្លែង​តង្វាយ​ដុត។


ហើយ​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​នោះ រួច​សម្លាប់​ទុក​ជា​តង្វាយ​លោះ​បាប ត្រង់​កន្លែង​ដែល​គេ​តែង​សម្លាប់​សត្វ​សម្រាប់​ជា​តង្វាយ​ដុត។


ហើយ​ត្រូវ​សង​តាម​តម្លៃ​ចំពោះ​របស់​បរិសុទ្ធ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​រំលង​នោះ ព្រម​ទាំង​ថែម​មួយ​ភាគ​ប្រាំ​ផង ប្រគល់​ទៅ​ឲ្យ​សង្ឃ ហើយ​សង្ឃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​នោះ​ទុក​ជា​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដើម្បី​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ រួច​នឹង​បាប​រួច​ចាក​ទោស​ហើយ។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ខ្វះ‌ខាត គ្មាន​ល្មម​នឹង​យក​កូន​ចៀម​មួយ​បាន នោះ​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ មក​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​សម្រាប់​ការ​រំលង​របស់​ខ្លួន ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត​នោះ​វិញ គឺ​មួយ​សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​មួយ​សម្រាប់​ជា​តង្វាយ​ដុត។


រួច​ប្រោះ​ឈាម​នៃ​តង្វាយ​លោះ​បាប​នោះ​នៅ​ចំហៀង​អាសនា ហើយ​ត្រូវ​សម្រក់​ឈាម​ដែល​សល់​ទាំង​ប៉ុន្មាន​នៅ​ជើង​អាសនា​វិញ នេះ​ហើយ​ជា​តង្វាយ​លោះ​បាប។


«ចូរ​ប្រាប់​អើរ៉ុន និង​ពួក​កូន​លោក​ថា នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ដែល​សម្រាប់​លោះ​បាប គឺ​ត្រូវ​តែ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​កន្លែង​ដែល​សម្លាប់​តង្វាយ​ដុត​ដែរ តង្វាយ​នោះ​ជា​បរិសុទ្ធ​បំផុត។


បន្ទាប់​មក សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​អ្នក​នោះ​នឹង​រួច​ចាក​ទោស ចំពោះ​ការ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​មាន​ទោស​ដោយ​ប្រព្រឹត្ត​នោះ»។


ត្រូវ​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា​សា​ជា​ថ្មី ហើយ​ត្រូវ​យក​កូន​ចៀម​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​លើក​លែង​ទោស ដ្បិត​ពេល​មុន​ត្រូវ​ទុក​ជា​អាសា​បង់ ព្រោះ​សក់​ដែល​បាន​ញែក​ជា​បរិសុទ្ធ​នោះ​បាន​សៅ‌ហ្មង​ហើយ។


ដោយ​សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​រំលង ហើយ​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញពួក​កូន​ច្បង មក​ពាល់​ពួក​គេ​ឡើយ។


មក​ដល់​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​កណ្តាល​នៃ​សេចក្ដី​សញ្ញា​ថ្មី មក​ដល់​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត ដែល​និយាយ​ពាក្យ​មួយ​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។


ជា​អ្នក​ដែល​ព្រះ ជា​ព្រះ‌វរបិតា​បាន​ជ្រើស​រើស និង​បាន​បម្រុង​ទុក ហើយ​ព្រះ‌វិញ្ញាណ​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់​ព្រះ‌យេស៊ូវ​គ្រីស្ទ ព្រម​ទាំង​បាន​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ប្រោះ​លើ​ខ្លួន។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត កាន់​តែ​ច្រើន​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម