Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 6:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ត្រូវ​បរិ‌ភោគ​តង្វាយ​ម្សៅ​នោះ​ទុក​ជា​ចំណែក​ដល់​ខ្លួន ពី​អស់​ទាំង​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​តំណ​ត​រៀង​ទៅ ឯ​អស់​អ្នក​ណា​ដែល​ពាល់​តង្វាយ​ទាំង​នោះ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 មាន​តែ​ប្រុសៗ​ក្នុង​ចំណោម​កូន​ចៅ​របស់​អើរ៉ុន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំប៉័ង​នេះ។ នេះ​ជា​ចំណែក​ដែល​ត្រូវ​ញែក​ចេញ​ពី​តង្វាយ​របស់​ព្រះ‌អម្ចាស់ ទុក​សម្រាប់​ពួក​គេ​រហូត​ត​ទៅ។ អ្វីៗ​ដែល​ប៉ះ​តង្វាយ​ទាំង​នេះ​នឹង​បាន​វិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ត្រូវ​បរិភោគ​ដង្វាយ​ម្សៅ​នោះ ទុក​ជា​ចំណែក​ដល់​ខ្លួន ពី​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ ឯ​អស់​អ្នក​ណា​ដែល​ពាល់​ដង្វាយ​ទាំង​នោះ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 មាន​តែ​ប្រុសៗ​ក្នុង​ចំណោម​កូន​ចៅ​របស់​ហារូន​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បរិភោគ​នំ‌បុ័ង​នេះ។ នេះ​ជា​ចំណែក​ដែល​ត្រូវ​ញែក​ចេញ​ពី​ជំនូន​របស់អុលឡោះ‌តាអាឡា ទុក​សម្រាប់​ពួក​គេ​រហូត​ត​ទៅ។ អ្វីៗ​ដែល​ប៉ះ​ជំនូន​ទាំង​នេះ​នឹង​បាន​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 6:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ត្រូវ​ថ្វាយ​តង្វាយ​ជម្រះ​អាស‌នា ព្រម​ទាំង​ញែក​ជា​បរិសុទ្ធ នោះ​អាស‌នា​នឹង​បាន​បរិសុទ្ធ​បំផុត ហើយ​អ្វី​ៗ​ដែល​ប៉ះ​នឹង​អាស‌នា​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។


នេះ​ជា​ច្បាប់​នៅ​អស់​កល្ប​ជា‌និច្ច ដល់​អស់​ទាំង​តំណ​របស់​អ្នក​រាល់​គ្នា​ត​ទៅ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​តាំង​ទី​លំ​នៅ គឺ​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិ‌ភោគ​ខ្លាញ់ ឬ​ឈាម​ឡើយ។


រួច​ដាក់​ដៃ​លើ​ក្បាល​ពពែ​នោះ ហើយ​សម្លាប់​នៅ​កន្លែង​ដែល​គេ​តែង​សម្លាប់​សត្វ សម្រាប់​ជា​តង្វាយ​ដុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ នេះ​ហើយ​ជា​តង្វាយ​លោះ​បាប។


ប្រសិន​បើ​សង្ឃ​ដែល​គេ​ចាក់​ប្រេង​តាំង​ហើយ ធ្វើ​បាប​ជា​ហេតុ​នាំ​ឲ្យ​ប្រជា​ជន​មាន​ទោស ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​លោះ​បាប ឲ្យ​ធួន​នឹង​បាប​ដែល​បាន​ធ្វើ​នោះ។


ហើយ​ដាក់​ដៃ​លើ​ក្បាល​នៃ​តង្វាយ​នោះ រួច​សម្លាប់​ទុក​ជា​តង្វាយ​លោះ​បាប ត្រង់​កន្លែង​ដែល​គេ​តែង​សម្លាប់​សត្វ​សម្រាប់​ជា​តង្វាយ​ដុត។


សង្ឃ​ត្រូវ​ពាក់​អាវ​ខ្លូត​ទេស ហើយ​ស្លៀក​ខោ​ខ្លូត​ទេស ទៅ​កើប​ផេះ​ដែល​ភ្លើង​បាន​ឆេះ​តង្វាយ​នៅ​លើ​អាសនា ហើយ​ដាក់​នៅ​ក្បែរ​អាសនា​សិន។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


អ្វីៗ​ដែល​ប៉ះ​ពាល់​នឹង​សាច់​នោះ ក៏​ត្រូវ​បរិសុទ្ធ​ដែរ ហើយ​បើ​កាល​ណា​ឈាម​តង្វាយ​នោះ​ខ្ទាត​ទៅ​លើ​អាវ​ណា ត្រូវ​លាង​អាវ​ដែល​ប្រឡាក់​នោះ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ។


ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​សង្ឃ ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត។


អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត។


អ្នក​ត្រូវ​បរិ‌ភោគ​របស់​ទាំង​នោះ​នៅ​កន្លែង​បរិសុទ្ធ​បំផុត គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិ‌ភោគ​បាន ដ្បិត​នេះ​ជា​របស់​បរិសុទ្ធ​សម្រាប់​អ្នក។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «មើល៍ យើង​បាន​ប្រគល់​ឲ្យ​អ្នក​មើល​ខុស​ត្រូវ​តង្វាយ​ដែល​បាន​ថ្វាយ​ដល់​យើង គឺ​តង្វាយ​ទាំង​ប៉ុន្មាន​របស់​កូន​ចៅ​អ៊ីស្រា‌អែល។ យើង​បាន​ប្រគល់​តង្វាយ​ទាំង​នោះ​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក ទុក​ជា​កម្រៃ​សម្រាប់​ការងារ​ជា​សង្ឃ​ដល់​អ្នក ជា​រៀង​រហូត​តទៅ។


តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អស់​អ្នក​ដែល​បម្រើ​ការងារ​ក្នុង​ព្រះ​វិហារ គេ​ទទួល​ចំណី​អាហារ​ពី​ព្រះ‌វិហារ ហើយ​អស់​អ្នក​ដែល​បម្រើ​នៅ​អាសនា ក៏​មាន​ចំណែក​ពី​តង្វាយ​លើ​អាសនា​ដែរ?


ដ្បិត​មាន​ចែង​ទុក​មក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ» ។


ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម