ឯប្រាក់ជាតម្លៃនៃតង្វាយដោយព្រោះការរំលង និងប្រាក់ជាតម្លៃនៃតង្វាយលោះបាប នោះមិនបានយកទៅទុកក្នុងវិហារព្រះយេហូវ៉ាទេ ប្រាក់នោះទុកជាចំណែកដល់ពួកសង្ឃវិញ។
លេវីវិន័យ 4:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចដាក់ដៃលើក្បាលពពែនោះ ហើយសម្លាប់នៅកន្លែងដែលគេតែងសម្លាប់សត្វ សម្រាប់ជាតង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាតង្វាយលោះបាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជារំដោះបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាក់ដៃលើក្បាលពពែនោះ ហើយសំឡាប់នៅកន្លែងដែលគេតែងសំឡាប់សត្វ សំរាប់ជាដង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាដង្វាយលោះបាប អាល់គីតាប គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយអារកវានៅចំពោះអុលឡោះតាអាឡា ត្រង់កន្លែងដែលគេអារកសត្វ សម្រាប់ធ្វើជាគូរបានដុត។ នេះជាគូរបានរំដោះបាប។ |
ឯប្រាក់ជាតម្លៃនៃតង្វាយដោយព្រោះការរំលង និងប្រាក់ជាតម្លៃនៃតង្វាយលោះបាប នោះមិនបានយកទៅទុកក្នុងវិហារព្រះយេហូវ៉ាទេ ប្រាក់នោះទុកជាចំណែកដល់ពួកសង្ឃវិញ។
បន្ទាប់មក គេនាំពពែឈ្មោលដែលសម្រាប់តង្វាយលោះបាបទាំងនោះ មកនៅចំពោះស្តេច និងក្រុមជំនុំ ហើយអ្នកទាំងនោះក៏ដាក់ដៃលើ
យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។
គេត្រូវសម្លាប់នៅក្បែរជើងអាសនា ចំពោះព្រះយេហូវ៉ា រួចត្រូវពួកកូនលោកអើរ៉ុនជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនា។
គេត្រូវដាក់ដៃលើក្បាលសត្វនោះ ហើយព្រះអង្គនឹងទទួលតង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ។
ក៏ត្រូវសម្លាប់គោស្ទាវនៅចំពោះព្រះយេហូវ៉ា រួចពួកកូនលោកអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ។
ត្រូវសម្លាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសម្លាប់តង្វាយលោះបាប និងតង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតតង្វាយដែលថ្វាយដោយព្រោះការរំលងជារបស់សង្ឃ ដូចជាតង្វាយលោះបាបដែរ តង្វាយនេះជារបស់បរិសុទ្ធបំផុត។
អើរ៉ុនត្រូវសម្លាប់ពពែឈ្មោលនៃតង្វាយលោះបាបដែលថ្វាយសម្រាប់ប្រជាជន ហើយយកឈាមចូលទៅខាងក្នុងវាំងនន ទាំងប្រោះឈាមពពែនោះដូចជាបានប្រោះឈាមគោឈ្មោលដែរ គឺត្រូវប្រោះឈាមនៅលើទីសន្តោសប្រោស ហើយនៅខាងមុខដែរ។
ត្រូវដាក់ដៃលើក្បាល រួចសម្លាប់នៅមុខត្រសាលជំនុំ ហើយពួកកូនលោកអើរ៉ុនត្រូវប្រោះឈាមនៅជុំវិញលើអាសនា។
ត្រូវដាក់ដៃលើក្បាលនៃសត្វនោះ រួចសម្លាប់នៅមាត់ទ្វារត្រសាលជំនុំ ហើយត្រូវឲ្យពួកសង្ឃដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមលើគ្រប់ជ្រុងជុំវិញអាសនា។
ត្រូវដាក់ដៃលើក្បាលសត្វនោះ រួចសម្លាប់នៅមុខត្រសាលជំនុំ ហើយត្រូវឲ្យពួកកូនលោកអើរ៉ុនប្រោះឈាមនៅជុំវិញលើអាសនា។
អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគតង្វាយម្សៅនោះទុកជាចំណែកដល់ខ្លួន ពីអស់ទាំងតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងតំណតរៀងទៅ ឯអស់អ្នកណាដែលពាល់តង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ»។
ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអើរ៉ុន ហើយចាក់ប្រេងតាំងឡើងជំនួសលោក គឺសង្ឃនោះហើយដែលត្រូវថ្វាយតង្វាយនោះ នេះជាច្បាប់សម្រាប់អស់កល្បជានិច្ចនៅចំពោះព្រះយេហូវ៉ា ឯតង្វាយនោះត្រូវដុតទៅទាំងអស់។
«ចូរប្រាប់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដែលសម្រាប់លោះបាប គឺត្រូវតែសម្លាប់សត្វដែលត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ តង្វាយនោះជាបរិសុទ្ធបំផុត។
គឺត្រូវសម្លាប់សត្វដែលត្រូវថ្វាយដោយព្រោះការរំលងនោះ នៅត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនា។