នៅគ្រានោះ មានសម្រែកជាខ្លាំងរបស់ប្រជាជន និងប្រពន្ធរបស់ពួកគេ ស្រែកឡើងទាស់នឹងពួកបងប្អូនរបស់គេជាសាសន៍យូដា។
លេវីវិន័យ 25:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើបង ឬប្អូនដែលនៅជិតអ្នក ធ្លាក់ខ្លួនទៅជាក្រ ហើយបែរជាស្ថិតនៅក្រោមបន្ទុករបស់អ្នក នោះត្រូវជួយគាត់ផង ដើម្បីឲ្យគាត់បានរស់នៅជាមួយអ្នក ដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់អាស្រ័យដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពេលបងប្អូនណាម្នាក់របស់អ្នកធ្លាក់ខ្លួនក្រ និងខ្វះខាត ទោះបីអ្នកនោះជាជនបរទេស ឬជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្ដី អ្នកត្រូវតែជួយគេ ដើម្បីឲ្យគេអាចរស់នៅក្បែរអ្នកតទៅមុខទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើបងឬប្អូនដែលនៅជិតឯង ធ្លាក់ខ្លួនទៅជាក្រ មានកំឡាំងដៃខ្សោយ នោះត្រូវឲ្យឯងទប់ទល់ផង ហើយឲ្យនៅជាមួយនឹងឯងដូចជាអ្នកប្រទេសក្រៅ ឬជាអ្នកស្នាក់ដែរ អាល់គីតាប «ពេលបងប្អូនណាម្នាក់របស់អ្នកធ្លាក់ខ្លួនក្រ និងខ្វះខាត ទោះបីអ្នកនោះជាជនបរទេស ឬជាអ្នកស្នាក់នៅបណ្តោះអាសន្នក្តី អ្នកត្រូវតែជួយគេ ដើម្បីឲ្យគេអាចរស់នៅក្បែរអ្នកតទៅមុខទៀត។ |
នៅគ្រានោះ មានសម្រែកជាខ្លាំងរបស់ប្រជាជន និងប្រពន្ធរបស់ពួកគេ ស្រែកឡើងទាស់នឹងពួកបងប្អូនរបស់គេជាសាសន៍យូដា។
មានអ្នកខ្លះទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែចម្ការ និងផ្ទះសំបែងរបស់យើងខ្ញុំអស់ហើយ សូមឲ្យយើងខ្ញុំមានអាហារទទួលទាន នៅគ្រាអំណត់នេះផង»។
បើខ្ញុំបានឃាត់មិនឲ្យពួកក្រីក្រ បានតាមបំណងចិត្ត ឬបានធ្វើឲ្យភ្នែកនៃស្ត្រីមេម៉ាយស្រវាំង
អ្នកណាដែលមានចិត្តទូលាយ ហើយឲ្យគេខ្ចី អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃ ជាអ្នកដែលធ្វើកិច្ចការរបស់ខ្លួនដោយយុត្តិធម៌។
គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។
មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់ នឹងមនុស្សក្រីក្រ ដ្បិតនៅថ្ងៃអាក្រក់ ព្រះយេហូវ៉ានឹងរំដោះអ្នកនោះ។
មិនត្រូវធ្វើបាបអ្នកប្រទេសក្រៅ ឬសង្កត់សង្កិនគេឡើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់នៅស្រុកអេស៊ីព្ទជាអ្នកប្រទេសក្រៅដែរ។
ហើយសេចក្ដីក្រោធរបស់យើងនឹងក្តៅឡើង យើងនឹងសម្លាប់អ្នករាល់គ្នាដោយមុខដាវ ប្រពន្ធរបស់អ្នករាល់គ្នានឹងទៅជាស្រ្ដីមេម៉ាយ ហើយកូនរបស់អ្នកនឹងទៅជាកំព្រា។
ប្រសិនបើឲ្យប្រជារាស្ត្ររបស់យើងណាមួយ ជាអ្នកទ័លក្រដែលនៅជាមួយអ្នកបានខ្ចីប្រាក់ នោះមិនត្រូវប្រព្រឹត្តនឹងគេដូចជាម្ចាស់បំណុលទេ ក៏មិនត្រូវយកការពីគេឡើយ។
កុំសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតអ្នករាល់គ្នាស្គាល់ចិត្តរបស់អ្នកប្រទេសក្រៅហើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាអ្នកប្រទេសក្រៅ នៅស្រុកអេស៊ីព្ទដែរ។
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
អ្នកណាដែលចំអកឲ្យមនុស្សក្រ នោះក៏មើលងាយដល់ព្រះដែលបង្កើតគេមកដែរ ឯអ្នកណាដែលត្រេកអរក្នុងការអន្តរាយរបស់គេ នោះនឹងមិនរួចពីទោសឡើយ។
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកអ្នករាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកអ្នកវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនអ្នក ដ្បិតអ្នករាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ យើងនេះគឺព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
ប្រសិនបើបង ឬប្អូនអ្នកធ្លាក់ខ្លួនទៅជាក្រីក្រ ហើយលក់ដីខ្លះ នោះសាច់សន្តានដែលជិតបំផុត ត្រូវមកលោះយកដីដែលបានលក់ឲ្យគេហើយនោះវិញ
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង
ដ្បិតអ្នករាល់គ្នាមានអ្នកក្រនៅជាមួយរហូត ហើយអ្នករាល់គ្នាចង់ធ្វើគុណនឹងគេនៅពេលណាក៏បាន តែឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។
ប៉ុន្ដែ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អ ហើយឲ្យគេខ្ចី ដោយកុំសង្ឃឹមចង់បានអ្វីមកវិញឡើយ។ អ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំ ហើយអ្នករាល់គ្នានឹងធ្វើជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់ដែរ។
អ្នករាល់គ្នាតែងមានអ្នកក្រីក្រនៅជាមួយរហូត តែខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។
ដូច្នេះ ពួកសិស្សក៏សម្រេចចិត្ត តាមសមត្ថភាពរៀងៗខ្លួន ដើម្បីផ្ញើជំនួយទៅជួយពួកបងប្អូនដែលរស់នៅស្រុកយូដា។
ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។
ផ្ទុយទៅវិញ «បើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេបរិភោគចុះ បើគេស្រេក ចូរឲ្យផឹកទៅ ដ្បិតធ្វើដូច្នេះ ប្រៀបដូចជាអ្នកប្រមូលរងើកភ្លើងដាក់លើក្បាលរបស់គេ »។
ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះអង្គមានសម្បត្តិស្ដុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។
ចំពោះការជួយឧបត្ថម្ភដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ
ពួកលោកគ្រាន់តែផ្តាំឲ្យយើងនឹកចាំពីអ្នកក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងធ្វើស្រាប់ហើយ។
មិនត្រូវឲ្យបងប្អូនខ្ចីដោយយកការ ទោះជាខ្ចីប្រាក់ ឬស្បៀងអាហារ ឬរបស់អ្វីដែលគេតែងឲ្យខ្ចីដោយយកការឡើយ។
កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។
ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន?