Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 5:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​នោះ មាន​សម្រែក​ជា​ខ្លាំង​របស់ប្រជា‌ជន និង​ប្រពន្ធ​របស់​ពួក‌គេ ស្រែក​ឡើង​ទាស់​នឹង​ពួក​បង‌ប្អូន​របស់​គេ​ជា​សាសន៍​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ពេល​នោះ មាន​ប្រជា‌ជន​យូដា​ទាំង​ប្រុស ទាំង​ស្រី នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​បងប្អូន​រួម​ជាតិ​របស់​ខ្លួន​មួយ​ចំនួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​គ្រា​នោះ មាន​សូរ​សំរែក​ជា​ខ្លាំង​នៃ​ពួក​ជន នឹង​ប្រពន្ធ​គេ កើត​ឡើង​ទាស់​នឹង​ពួក​បង​ប្អូន ជា​សាសន៍​យូដា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ពេល​នោះ មាន​ប្រជា‌ជន​យូដា​ទាំង​ប្រុស ទាំង​ស្រី នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន​មួយ​ចំនួន។

សូមមើលជំពូក ចម្លង




នេហេមា 5:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ទោះ​ជា​ខ្ញុំ ឬ​បង‌ប្អូន ពួក​អ្នក​បម្រើ​របស់​ខ្ញុំ ឬ​ពួកអ្នកការ​ពារ​ដែល​មក​តាម​ខ្ញុំ​ក្តី គ្មាន​អ្នក​ណា​បាន​ដោះ​សម្លៀក‌បំពាក់​ចេញ​ឡើយ ម្នាក់ៗ​កាន់​អាវុធ​ជាប់​នឹង​ដៃ​ស្ដាំ​ជានិច្ច។


ដល់​ម៉្លេះ​បាន​ជា​គេ​បណ្ដាល​ឲ្យ ដំងូរ​របស់​មនុស្ស​ក្រីក្រ បាន​ឮ​ទៅ​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បាន​ឮ​សម្រែក​របស់​មនុស្ស ដែល​ត្រូវ​សង្កត់‌សង្កិន​ដែរ


បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ប្រជា‌រាស្ត្រ​យើង ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ យើង​ក៏​បាន​ឮ​សម្រែក​របស់​គេ ព្រោះ​តែ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ។ យើង​ដឹង​ពី​ទុក្ខ​វេទនា​របស់​គេ​ហើយ


ពី​ព្រោះ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ នោះ​គឺ​ជា​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល និង​ពួក​យូដា ជា​ដំណាំ​ដែល​គាប់​ដល់ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្តិ‌ធម៌ តែ​មើល៍! បាន​តែ​ការ​កម្ចាយ​ឈាម ក៏​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុចរិត​ដែរ តែ​បាន​សម្រែក​គ្រលួច​វិញ។


នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរាយេរេមា ក្នុង​ពេល​ក្រោយ​ដែល​ព្រះបាទ​សេដេគា និង​ប្រជាជន​ទាំង‌ឡាយ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​តាំង​សេចក្ដី​សញ្ញា ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​ការ​ប្រោស​លោះ​ដល់​គេ


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ឱ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ល្មម​ហើយ ចូរ​លះ‌បង់​សេចក្ដី​ច្រឡោត និង​ការ​ជិះ​ជាន់​ចោល ហើយ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ចុះ ត្រូវ​ដក​ការ​ស៊ី​បំបាត់​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


មាន​ការមួយ​ទៀត​ដែល​អ្នក​រាល់​គ្នា​ធ្វើ គឺ​អ្នក​រាល់​គ្នា​គ្រប​បាំង​អាសនា​នៃ​ព្រះ‌យេហូវ៉ា ដោយ​ទឹក​ភ្នែក ដោយ​យំ​សោក ហើយ​ស្រែក​ថ្ងូរ បាន​ជាព្រះ‌អង្គ​មិន​ទត​មើល​តង្វាយ​ទៀត​ឡើយ ក៏​មិន​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ដែរ។


តើ​ព្រះ​មិន​រក​យុត្តិធម៌​ឲ្យ​ពួក​រើស​តាំង​របស់​ព្រះ‌អង្គ ដែល​អំពាវ​នាវ​រក​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ​ទេ​ឬ? តើ​ព្រះ‌អង្គ​ចេះ​តែ​ពន្យា​ពេល​មិន​ជួយ​ពួក​គេ​ឬ?


នៅ​ថ្ងៃ​បន្ទាប់ លោក​ប្រទះ​ឃើញពួក​គេ​កំពុង​ឈ្លោះ​គ្នា លោក​ក៏​ព្យាយាម​សម្រុះ​សម្រួល​ពួក​គេ ដោយ​ពោល​ថា "អ្នក​រាល់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ?"។


មើល៍! ប្រាក់​ឈ្នួល​ដែល​អ្នក​បាន​លួច​បន្លំ​កម្មករ ដែល​ច្រូត​កាត់​ក្នុង​ស្រែ​របស់​អ្នក កំពុង​តែ​ស្រែក​ឡើង​ទាស់​នឹង​អ្នក ហើយ​សម្រែក​ពួក​អ្នក​ដែល​ច្រូត​ទាំង​នោះ ក៏​បាន​ឮ​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម