លោកទេសាភិបាលហាមពួកគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ រហូតទាល់តែមានសង្ឃម្នាក់សុំការបង្ហាញពីយូរីម និងធូមីម។
លេវីវិន័យ 2:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកតង្វាយម្សៅដែលនៅសល់ នោះគឺសម្រាប់អើរ៉ុន និងកូនរបស់លោក ជារបស់បរិសុទ្ធបំផុត ក្នុងចំណោមតង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯតង្វាយដែលនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយចំពោះព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯចំណែកដង្វាយម្សៅដែលសល់នៅ នោះគឺសំរាប់អើរ៉ុន នឹងពួកកូនលោក ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា។ អាល់គីតាប រីឯជំនូនដែលនៅសល់ ត្រូវបានទៅហារូន និងកូនរបស់គាត់ គឺជាចំណែកបរិសុទ្ធបំផុតនៃគូរបានដែលគេជូនអុលឡោះតាអាឡា។ |
លោកទេសាភិបាលហាមពួកគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ រហូតទាល់តែមានសង្ឃម្នាក់សុំការបង្ហាញពីយូរីម និងធូមីម។
ក្នុងរយៈពេលប្រាំពីរថ្ងៃ ត្រូវថ្វាយតង្វាយជម្រះអាសនា ព្រមទាំងញែកជាបរិសុទ្ធ នោះអាសនានឹងបានបរិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនាក៏នឹងបានបរិសុទ្ធដែរ។
គេនឹងស៊ីតង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការរំលង ហើយគ្រប់របស់ទាំងអស់ដែលបានថ្វាយដាច់ដល់ព្រះ នៅក្នុងពួកអ៊ីស្រាអែល នោះបានជារបស់គេទាំងអស់។
លោកក៏ប្រាប់ខ្ញុំថា៖ «នេះជាកន្លែងដែលពួកសង្ឃត្រូវស្ងោរតង្វាយ ដែលថ្វាយដោយព្រោះការរំលង និងតង្វាយលោះបាប ព្រមទាំងចម្អិនតង្វាយម្សៅ ដើម្បីមិនឲ្យត្រូវយករបស់ទាំងនោះចេញទៅឯទីលានខាងក្រៅឡើយ ក្រែងបានញែកបណ្ដាជនចេញជាបរិសុទ្ធដល់ព្រះដែរ»។
គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង និងទ្រូងដែលគ្រវី មកជាមួយខ្លាញ់ទាំងប៉ុន្មានដែលសម្រាប់ដុតថ្វាយ ដើម្បីគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា តង្វាយនោះនឹងត្រូវបានទៅបង និងពួកកូនរបស់បង តាមបញ្ញត្តិច្បាប់នៅអស់កល្បជានិច្ច ដូចជាព្រះយេហូវ៉ាបានបង្គាប់មក»។
ត្រូវសម្លាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសម្លាប់តង្វាយលោះបាប និងតង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតតង្វាយដែលថ្វាយដោយព្រោះការរំលងជារបស់សង្ឃ ដូចជាតង្វាយលោះបាបដែរ តង្វាយនេះជារបស់បរិសុទ្ធបំផុត។
ឯតង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សម្រាប់លោកអើរ៉ុន និងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
អ្នកនោះនឹងបរិភោគអាហាររបស់ព្រះនៃខ្លួនបាន ទោះទាំងតង្វាយបរិសុទ្ធ និងតង្វាយបរិសុទ្ធបំផុតផង។
សង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកនោះ ចំពោះការដែលបានប្រព្រឹត្តរំលងក្នុងបទណាមួយនោះ រួចអ្នកនោះនឹងបានរួចចាកទោស ឯម្សៅដែលនៅសល់ នោះត្រូវបានសម្រាប់សង្ឃវិញ ដូចជាក្នុងតង្វាយម្សៅដែរ»។
សង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគតង្វាយនោះនៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានត្រសាលជំនុំ។
«ចូរបង្គាប់ដល់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដុត គឺតង្វាយនេះត្រូវតែនៅលើអាសនាពេញមួយយប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរ។
ឯតង្វាយដែលថ្វាយដោយព្រោះការរំលងនេះ ក៏ដូចជាតង្វាយលោះបាបដែរ មានរបៀបតែមួយសម្រាប់តង្វាយទាំងពីរយ៉ាង សង្ឃណាដែលជាអ្នកថ្វាយឲ្យធួននឹងបាប សង្ឃនោះត្រូវបានតង្វាយនោះ។
អស់ទាំងតង្វាយម្សៅទាំងប៉ុន្មាន ដែលចម្អិននៅក្នុងឡ ចៀននឹងខ្ទះ ឬដុតក្នុងពុម្ព នោះនឹងត្រូវបានចំពោះសង្ឃដែលជាអ្នកថ្វាយ។
ក្នុងតង្វាយបរិសុទ្ធបំផុតដែលមិនត្រូវដុត នោះនឹងបានជារបស់អ្នក គឺគ្រប់ទាំងតង្វាយរបស់គេ ដែលគេថ្វាយដល់យើងទុកជារបស់បរិសុទ្ធបំផុត ទោះជាតង្វាយម្សៅ តង្វាយលោះបាប ឬតង្វាយលើកលែងទោសក្តី នោះនឹងបានជារបស់អ្នក និងកូនចៅរបស់អ្នក។
តើយើងមិនបានរើសយកគេ ពីកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកធ្វើជាសង្ឃរបស់យើង ឲ្យបានពាក់អេផូឌ ឡើងទៅអាសនារបស់យើង ដើម្បីដុតគ្រឿងក្រអូបនៅមុខយើង ព្រមទាំងចែកតង្វាយទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលដុតថ្វាយ ឲ្យដល់គ្រួសារនៃបុព្វបុរសរបស់អ្នករាល់គ្នាទេឬ?