Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 18:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ក្នុង​តង្វាយ​បរិសុទ្ធ​បំផុត​ដែល​មិន​ត្រូវ​ដុត នោះ​នឹង​បាន​ជា​របស់​អ្នក គឺ​គ្រប់​ទាំង​តង្វាយ​របស់​គេ ដែល​គេ​ថ្វាយ​ដល់​យើង​ទុក​ជា​របស់​បរិសុទ្ធ​បំផុត ទោះ​ជា​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប ឬ​តង្វាយ​លើក​លែង​ទោស​ក្តី នោះ​នឹង​បាន​ជា​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ក្នុង​បណ្ដា​គ្រឿង​សក្ការៈ​បំផុត​ដែល​គេ​មិន​ដុត គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង មាន​តង្វាយ​ផ្សេងៗ តង្វាយ​ម្សៅ យញ្ញ‌បូជា​រំដោះ​បាប យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស អ្នក​អាច​យក​ទុក​ជា​ចំណែក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ក្នុង​ដង្វាយ​បរិសុទ្ធ​បំផុត​ទាំង​ប៉ុន្មាន ដែល​មិន​ត្រូវ​ដុត​នោះ របស់​ទាំង​នេះ​ត្រូវ​បាន​ជា​របស់​ផង​ឯង គឺ​គ្រប់​ទាំង​ដង្វាយ​របស់​គេ ទោះ​បើ​ជា​ដង្វាយ​ម្សៅ ឬ​ដង្វាយ​លោះ​បាប ឬ​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ក្តី ដែល​គេ​នឹង​ថ្វាយ​ដល់​អញ នោះ​ជា​បរិសុទ្ធ​បំផុត​សំរាប់​ឯង ហើយ​នឹង​កូន​ចៅ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ក្នុង​បណ្តា​គ្រឿង​សក្ការៈ​បំផុត​ដែល​គេ​មិន​ដុត គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជន​យក​មក​ជូន​យើង មាន​ជំនូន​ផ្សេងៗ ជំនូន​ម្សៅ គូរបាន​រំដោះ​បាប គូរបាន​សុំ​លើក​លែង​ទោស អ្នក​អាច​យក​ទុក​ជា​ចំណែក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។

សូមមើលជំពូក ចម្លង




ជន‌គណនា 18:9
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ហាសែល​ជា​ស្ដេច​ស្រុក​ស៊ីរី ក៏​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កាថ ហើយ​ចាប់​យក​បាន រួច​ហាសែល​តម្រង់​ព្រះ‌ភក្ត្រ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម​ទៀត។


ព្រម​ទាំង​នាំ​កូន​ច្បង​របស់​យើង កូន​ដំបូង​នៃ​សត្វ​របស់​យើង ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ និង​កូនដំបូង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​របស់​យើង មក​ឯ​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង គឺ​នាំ​មក​ជូន​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង


រួច​លោក​និយាយ​មក​ខ្ញុំ​ថា បន្ទប់​ទាំង​ប៉ុន្មាន​នៅ​ខាង​ជើង ហើយ​ខាង​ត្បូង ដែល​នៅ​មុខ​ទី‌លាន នោះ​ជា​បន្ទប់​បរិសុទ្ធ ជា​កន្លែង​នៃ​ពួក​សង្ឃ​ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា គេ​បរិ‌ភោគ​របស់​បរិសុទ្ធ​បំផុត គឺ​នៅ​ទី​នោះ​ដែល​គេ​ត្រូវ​ដាក់​របស់​បរិសុទ្ធ​បំផុត ជា​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ដ្បិត​ទី​នោះ​ជា​ទី​បរិសុទ្ធ។


គេ​នឹង​ស៊ី​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ហើយ​គ្រប់​របស់​ទាំង​អស់​ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះបាន​ជា​របស់​គេ​ទាំង​អស់។


«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បរិ‌ភោគ​តង្វាយ​លោះ​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ? ដ្បិត​តង្វាយ​នេះ​ជា​អាហារ​បរិសុទ្ធ​បំផុត ហើយ​ព្រះបាន​ប្រទាន​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដក​អំពើ​បាប​ចេញ​ពី​ក្រុម​ជំនុំ ប្រ‌យោជន៍​ឲ្យ​បាន​លោះ​បាប​គេ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ត្រូវ​សម្លាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សម្លាប់​តង្វាយ​លោះ​បាប និង​តង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ជា​របស់​សង្ឃ ដូច​ជា​តង្វាយ​លោះ​បាប​ដែរ តង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត។


ឯ​តង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​នឹង​បាន​ជា​របស់​សម្រាប់​លោក​អើរ៉ុន និង​ពួក​កូន​លោក​វិញ ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​តង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។


ប៉ុន្តែ បើ​សង្ឃ​ណា​បាន​យក​ប្រាក់​ទៅ​ទិញ​អ្នក​បម្រើ​មក អ្នក​បម្រើ​នោះ​នឹង​បរិ‌ភោគ​បាន ហើយ​អស់​អ្នក​ដែល​កើត​ក្នុង​ផ្ទះ​នោះ​ផង គេ​នឹង​បរិ‌ភោគ​អាហារ​របស់​សង្ឃ​បាន។


រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​ទើប​បាន​ស្អាត ហើយ​បរិ‌ភោគ​របស់​បរិសុទ្ធ​បាន ដ្បិត​នោះ​ជា​អាហារ​របស់​អ្នក​នោះ។


បើ​នាម៉ឺន​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ


បើ​អ្នក​ស្រុក​ណា​មួយ​ធ្វើ​បាប​ឥត​បាន​ដឹង ដោយ​រំលង​បទ​ណា​ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ


«បើ​អ្នក​ណា​បាន​ធ្វើ​បាប ដោយ​ឮ​អ្នក​ដែល​បាន​ស្បថ​បំពាន ដែល​អ្នក​ជា​សាក្សី​មិន​ព្រម​ឆ្លើយ​ប្រាប់​អំពី​ការ​ដែល​ខ្លួន​បាន​ឃើញ ឬ​បាន​ឮ អ្នក​នោះ​ត្រូវ​ទទួល​ទោស ។


ហើយ​ត្រូវ​នាំ​យក​តង្វាយ ដែល​សម្រាប់​ការ​រំលង​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត គឺ​ជា​សត្វ​ញី​មួយ​ពី​ហ្វូង​ចៀម ឬ​ពពែ សម្រាប់​ជា​តង្វាយ​លោះ​បាប រួច​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ។


មិន​ត្រូវ​ចម្អិន​ម្សៅ​នោះ ដោយ​លាយ​នឹង​ដំបែ​ឡើយ យើង​បាន​ឲ្យ​ម្សៅ​នោះ ទុក​ជា​ចំណែក​របស់​គេ​ពី​តង្វាយ​ដែល​ដុត​ថ្វាយ​យើង នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត ដូច​ជា​តង្វាយ​សម្រាប់​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


ប៉ុន្តែ តង្វាយ​លោះ​បាប​ដែល​បាន​យក​ឈាម​ទៅ​ក្នុង​ត្រសាល​ជំនុំ ឲ្យ​បាន​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ នោះ​មិន​ត្រូវ​បរិ‌ភោគ​ឡើយ គឺ​ត្រូវ​តែ​ដុត​ក្នុង​ភ្លើង ។


នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ដោយ​ព្រោះ​ការ​រំលង ជា​របស់​បរិសុទ្ធ​បំផុត


អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ ត្រូវ​បរិ‌ភោគ​តង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត។


ឯ​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​តង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​មួយ​សម្រាប់​តង្វាយ​ទាំង​ពីរ​យ៉ាង សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​តង្វាយ​នោះ។


អ្នក​ត្រូវ​បរិ‌ភោគ​របស់​ទាំង​នោះ​នៅ​កន្លែង​បរិសុទ្ធ​បំផុត គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិ‌ភោគ​បាន ដ្បិត​នេះ​ជា​របស់​បរិសុទ្ធ​សម្រាប់​អ្នក។


«ពួក​លេវី​ដែល​ជា​សង្ឃ គឺ​កុល‌សម្ព័ន្ធ​លេវី​ទាំង​មូល មិន​ត្រូវ​មាន​ចំណែក ឬ​មត៌ក​ជា​មួយ​ពួក​អ៊ីស្រា‌អែល​ឡើយ។ ពួក‌គេ​អាច​បរិ‌ភោគ​អាហារ​ពី​យញ្ញ‌បូជា ដែល​ជា​ចំណែក​របស់​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម