ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 19:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​អ្នក​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ជីវិត អ្នក​ជិត​ខាង​អ្នក​ដែរ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​ដើរ​បរិហារ​កេរ្តិ៍​ប្រជា‌ជន​របស់​អ្នក​ឡើយ ហើយ​ក៏​កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស​ប្រហារ​ជីវិត​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​ដើរ​បរិហារ​កេរ្តិ៍​ប្រជា‌ជន​របស់​អ្នក​ឡើយ ហើយ​ក៏​កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស​ប្រហារ​ជីវិត​ដែរ។ យើង​ជាអុលឡោះ‌តាអាឡា។

សូមមើលជំពូក



លេវី‌វិន័យ 19:16
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​លួង​លោម​មិត្ត​សម្លាញ់​ខ្លួន ឲ្យ​តែ​បាន​ទ្រព្យ​សម្បត្តិ ហើយ​ភ្នែក​របស់​កូន​គេ​កាន់​តែ​ងងឹត។


៙ អ្នក​ណា​ដែល​មួល​បង្កាច់ អ្នក​ជិត​ខាង​ខ្លួន​ដោយ​សម្ងាត់ ទូល‌បង្គំ​នឹង​បំផ្លាញ​ចេញ។ ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃ ទូល‌បង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ។


ជា​អ្នក​ដែល​មិន​និយាយ​មួល​បង្កាច់​ដោយ​អណ្ដាត ហើយ​មិន​ធ្វើ​អាក្រក់​ដល់​មិត្ត​សម្លាញ់ ក៏​មិន​ហែក​កេរ្តិ៍​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ។


អ្នក​អង្គុយ​និយាយ​ដើម​បង​ប្អូន​របស់​ខ្លួន អ្នក​និយាយ​បង្កាច់​បង​ប្អូន​ពោះ​មួយ​របស់​អ្នក។


កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន។


កុំ​ផ្សព្វ​ផ្សាយ​រឿង​ក្លែង‌ក្លាយ កុំ​ចូល​ដៃ​ជា‌មួយ​មនុស្ស​អាក្រក់ ដើម្បី​ធ្វើ​ជា​បន្ទាល់​ទុច្ចរិត​ឡើយ។


ត្រូវ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស និង​មនុស្ស​សុចរិត នោះ​កុំ​សម្លាប់​គេ​ឡើយ ដ្បិត​មនុស្ស​អាក្រក់ នោះ​យើង​មិន​ដែល​រាប់​ជា​សុចរិត​ទេ។


អ្នក​ណា​ដែល​លាក់​សេចក្ដី​សម្អប់​ទុក នោះ​គឺ​ជា​អ្នក​មាន​បបូរ​មាត់​កុហក ហើយ​អ្នក​ណា​ដែល​និយាយ​ដើម​គេ នោះ​ជា​មនុស្ស​ល្ងី‌ល្ងើ។


អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​បក​កេរ​គេ នោះ​ឈ្មោះ​ថា​បើក​ការ​អាថ៌‌កំបាំង តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ នោះ​តែង​គ្រប​បាំង​រឿង‌រ៉ាវ​វិញ។


អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ ជា​អ្នក​បើក​សម្ដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ កុំ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។


គេ​សុទ្ធ​តែ​ជា​ពួក​បះ‌បោរ គេ​ដើរ​ទៅ​មក ទាំង​មួល​បង្កាច់​មនុស្ស គេ​សុទ្ធ​តែ​ជា​លង្ហិន និង​ដែក គេ​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​គ្រប់ៗ​គ្នា។


ចូរ​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន កុំ​ទុក​ចិត្ត​នឹង​បង‌ប្អូន​ណា​មួយ​ឡើយ ដ្បិត​គ្រប់​ទាំង​បង‌ប្អូន​នឹង​ដណ្ដើម​យក ប្រយោជន៍​អស់​រលីង ហើយ​គ្រប់​ទាំង​អ្នក​ជិត​ខាង នឹង​ដើរ​ទៅ​មក​និយាយ​មួល​បង្កាច់‌គេ។


នៅ​ក្នុង​អ្នក​មាន​មនុស្ស​ដែល​និយាយ​បង្កាច់​គេ ដើម្បី​នឹង​កម្ចាយ​ឈាម នៅ​ក្នុង​អ្នក គេ​បាន​ស៊ី​នៅ​លើ​ភ្នំ នៅ​កណ្ដាល​អ្នក​គេ​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយណ៍។


ដោយ​ពោល​ថា៖ «ខ្ញុំ​បាន​ធ្វើ​បាប ព្រោះ​ខ្ញុំ​បាន​ក្បត់​នឹង​ឈាម​ដែល​ឥត​ទោស»។ គេ​ឆ្លើយ​ថា៖ «តើ​រឿង​នេះ​ទាក់​ទង​អ្វី​ដល់​យើង? នេះ​ជា​រឿង​របស់​អ្នក​ឯង​ទេ​តើ!»។


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ស៊ី​សំណូក​ដើម្បី​សម្លាប់​មនុស្ស​ឥត​ទោស"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។


ឯ​ប្រពន្ធ​របស់​គេ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​ដើម​គេ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។


ជា​មនុស្ស​គ្មាន​ចិត្ត គ្មាន​អធ្យា‌ស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ ស្អប់​អំពើ​ល្អ


ឯ​លោក​យាយ​ចាស់ៗ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​កិរិយា​មារយាទ​ឲ្យ​សម​ជា​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ញៀន​ស្រា​ឡើយ ត្រូវ​បង្រៀន​អ្វី​ដែល​ល្អ


ដូច្នេះ ចូរ​លះ​បង់​អស់​ទាំង​ការ​អាក្រក់ កិច្ច‌កល ពុត​ត្បុត ចិត្ត​ច្រណែន និង​ពាក្យ​និយាយ​ដើម​គេ​ទាំង​ប៉ុន្មាន​ចេញ​ទៅ។


ថ្ងៃ​នេះ ព្រះ‌នេត្រ​របស់ព្រះ‌ករុណា​ឃើញ​យ៉ាង​ណា​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ នៅ​ក្នុង​រអាង​ភ្នំ​នេះ​ក៏​មាន​អ្នក​ខ្លះ​ប្រាប់​ឲ្យ​ទូល‌បង្គំ​ធ្វើ​គុត​ព្រះ‌ករុណា តែ​ទូល‌បង្គំ​បាន​ប្រណី​ដល់​ទ្រង់​វិញ ដោយ​និយាយ​ថា "ទូល‌បង្គំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​ចៅ‌ហ្វាយ​របស់​ទូល‌បង្គំ​ឡើយ ដ្បិតស្ដេច​ជាអ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង"។