លេវីវិន័យ 13:59 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាច្បាប់ខាងរោគឃ្លង់ នៅក្នុងសម្លៀកបំពាក់ ដែលធ្វើពីរោមចៀម ឬខ្លូតទេស ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី ដើម្បីឲ្យចេះសម្រេចថា នេះស្អាត នេះមិនស្អាត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាច្បាប់ស្ដីអំពីស្នាមដុះផ្សិតនៅលើសម្លៀកបំពាក់ធ្វើពីរោមចៀម ឬពីអំបោះធ្មៃ នៅលើក្រណាត់ លើអំបោះរោមចៀម ឬលើវត្ថុធ្វើអំពីស្បែក។ ច្បាប់នេះអាចជួយឲ្យគេសន្មតបានថា វត្ថុដែលដុះផ្សិតនោះបរិសុទ្ធ ឬមិនបរិសុទ្ធ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាច្បាប់ខាងឯរោគឃ្លង់ នៅក្នុងសំលៀកបំពាក់ដែលធ្វើពីរោមចៀម ឬខ្លូតទេស ទោះបើតាមអំបោះអន្ទង ឬតាមអំបោះចាក់ ឬនៅរបស់អ្វីធ្វើពីស្បែកក្តី ដើម្បីឲ្យចេះសំរេចថា នេះស្អាត នេះមិនស្អាត។ អាល់គីតាប នេះជាហ៊ូកុំស្តីអំពីស្នាមដុះផ្សិត នៅលើសម្លៀកបំពាក់ធ្វើពីរោមចៀម ឬពីអំបោះធ្មៃនៅលើក្រណាត់ លើអំបោះរោមចៀម ឬលើវត្ថុធ្វើអំពីស្បែក។ ហ៊ូកុំនេះអាចជួយឲ្យគេសន្មតបានថា វត្ថុដែលដុះផ្សិតនោះបរិសុទ្ធ ឬមិនបរិសុទ្ធ»។ |
ទោះបើតាមអំបោះអន្ទង ឬអំបោះចាក់ ពីអំបោះខ្លូតទេស និងពីរោមចៀមក្តី ឬកើតនៅស្បែក ឬរបស់អ្វីធ្វើពីស្បែកក្តី
តែសម្លៀកបំពាក់ណា ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬរបស់អ្វីធ្វើពីស្បែកដែលបានលាងហើយ ប្រសិនបើរោគនោះចេញជ្រះស្រឡះ នោះត្រូវលាងម្តងទៀត នោះនឹងបានស្អាត។
«នេះជាច្បាប់សម្រាប់មនុស្សឃ្លង់ នៅថ្ងៃណាដែលញែកគេចេញជាស្អាត ត្រូវតែនាំអ្នកនោះទៅជួបសង្ឃ
នេះហើយជាច្បាប់សម្រាប់អ្នកកើតរោគឃ្លង់ ដែលមិនអាចលូកឈោងដល់តង្វាយ សម្រាប់ការញែកខ្លួនចេញជាស្អាតបាន»។
ដើម្បីនឹងបង្រៀនឲ្យដឹង ក្នុងកាលដែលស្មោកគ្រោក ឬក្នុងកាលដែលស្អាត នេះហើយជាច្បាប់ខាងរោគឃ្លង់»។
គឺយ៉ាងដូច្នោះហើយ ដែលអ្នករាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្ដីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ក្នុងសេចក្ដីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថយើង ដែលនៅកណ្ដាលគេបានស្មោកគ្រោកដែរ។
នេះហើយជាច្បាប់សម្រាប់អ្នកណាដែលហូរខ្ទុះ ហើយដែលធ្លាក់ទឹកកាមមក ឲ្យគេបានស្មោកគ្រោកដូច្នោះ
នេះហើយជាច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ អំពីប្តី និងប្រពន្ធ និងអំពីឪពុក និងកូនស្រី ដែលនៅក្មេង ក្នុងបន្ទុករបស់ឪពុក។
នេះហើយជាបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ដល់កូនចៅអ៊ីស្រាអែល ដោយសារលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។:៚
នេះហើយជាច្បាប់អំពីការប្រចណ្ឌ ក្នុងករណីដែលប្រពន្ធនៅក្រោមអំណាចប្តី ហើយក្បត់ចិត្តទៅប្រព្រឹត្តអំពើសៅហ្មង