ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 13:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​មនុស្ស​ណា​ដែល​កើត​ឃ្លង់ ត្រូវ​ស្លៀក‌ពាក់​កណ្តាច ហើយ​នៅ​ក្បាល​ទទេ ត្រូវ​គ្រប​បបូរ‌មាត់​ខាង​លើ ហើយ ស្រែក​ថា "ខ្ញុំ​ស្មោក‌គ្រោក ខ្ញុំ​ស្មោក‌គ្រោក"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ដែល​កើត​ឃ្លង់​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​រហែក ទុក​ក្បាល​ឲ្យ​នៅ​ទទេ ឃ្លុំ​មុខ​នៅ​ត្រង់​កន្លែង​ដែល​មាន​ពុក​មាត់ ហើយ​ស្រែក​ថា “ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ! ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​មនុស្ស​ណា​ដែល​កើត​ឃ្លង់ នោះ​ត្រូវ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច ហើយ​នៅ​ក្បាល​ទទេ ត្រូវ​គ្រប​បបូរ‌មាត់​ខាង​លើ ហើយ​ស្រែក​ថា ខ្ញុំ​ស្មោក‌គ្រោកៗ

សូមមើលជំពូក

អាល់គីតាប

អ្នក​ដែល​កើត​ឃ្លង់​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​រហែក ទុក​ក្បាល​ឲ្យ​នៅ​ទទេ ឃ្លុំ​មុខ​នៅ​ត្រង់​កន្លែង​ដែល​មាន​ពុក​មាត់ ហើយ​ស្រែក​ថា “ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ! ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ!”។

សូមមើលជំពូក



លេវី‌វិន័យ 13:45
24 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ តែ​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​អណ្តូង គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន


នាង​តាម៉ារ​យក​ផេះ​មក​ដាក់​លើ​ព្រះ‌សិរ ក៏​ហែក​ព្រះ‌ភូសា ហើយ​យក​ព្រះ‌ហស្ត​ដាក់​លើ​ព្រះ‌សិរ យាង​ទៅ​ទាំង​ព្រះ‌កន្សែង​ជា​ខ្លាំង។


រីឯ​នៅ​មាត់​ទ្វារ​ក្រុង​នោះ មាន​មនុស្ស​ឃ្លង់ បួន​នាក់ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ហេតុ​អ្វី​យើង​អង្គុយ​នៅ​ទី​នេះ​ទាល់​តែ​ស្លាប់​ធ្វើ​អី?


នោះ​លោក​យ៉ូប​ក៏​ក្រោក​ឡើង​ហែក​អាវ​ខ្លួន ហើយ​កោរ​សក់ រួច​ផ្តួល​ខ្លួន​ក្រាប​ចុះ​ដល់​ដី​ថ្វាយ​បង្គំ


បាន​ជា​ទូល‌បង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផេះ»។


ដ្បិត​ទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​រំលង របស់​ទូល‌បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល‌បង្គំ នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ជា‌និច្ច។


មើល៍ ទូល‌បង្គំ​កើត​មក​ក្នុង​អំពើ​ទុច្ចរិត ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។


ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ។


នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។


ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់ ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់ យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់។


គួរ​ឲ្យ​យើង​រាល់​គ្នា​ដេក ក្នុង​សេចក្ដី​ខ្មាស​របស់​យើង ហើយ​ឲ្យ​សេចក្ដី​អាប់‌ឱន​គ្រប់​ដណ្តប់​យើង​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា គឺ​ទាំង​ខ្លួន​យើង និង​ពួក​ឪពុក​យើង​ផង ចាប់​តាំង​ពី​យើង​នៅ​ក្មេង​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា។


ទោះ​ទាំង​ស្ដេច ឬ​ពួក​មហាតលិក ដែល​ឮ​ពាក្យ​ទាំង​នោះ​ហើយ គេ​ឥត​មាន​ស្លុត​ចិត្ត ឬ​ហែក​សម្លៀក‌បំពាក់​សោះ។


មនុស្ស​ទាំង‌ឡាយ​ស្រែក​ដាក់​គេ​ថា «ទៅ​ចុះ​អា​គម្រក់ ចេញ​ទៅ កុំ​មក​ពាល់​អ្វី​ឡើយ» ពេល​គេ​រត់​ទៅ ហើយ​ដើរ​សាត់​ព្រាត់​ទៀត នោះ​មនុស្ស​នៅ​កណ្ដាល​អស់​ទាំង​សាសន៍​បាន​ថា «គេ​នឹង​មិន​អា‌ស្រ័យ​នៅ​ទី​នេះ​ទៀត​ឡើយ»។


អ្នក​ដក​ដង្ហើម​ធំ​ចុះ តែ​កុំ​ឲ្យ​ឮ​ឲ្យ​សោះ កុំ​យំ​សោក​នឹង​ខ្មោច​ស្លាប់​ឡើយ ត្រូវ​រុំ​ឈ្នួត​ជាប់​នៅ​លើ​ក្បាល ហើយ​ពាក់​ស្បែក​ជើង មិន​ត្រូវ​បិទ​បាំង​បបូរ​មាត់​អ្នក ឬ​បរិភោគ​អាហារ​របស់​អ្នក​កាន់​ទុក្ខ​ឡើយ»។


គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​មិន​បិទ​បាំង​បបូរ​មាត់ ឬ​បរិភោគ​អាហាររបស់អ្នក​កាន់​ទុក្ខទេ។


មិន​ត្រូវ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត ហើយ​វិល​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌គុណ និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​បរិបូរ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដាក់​ទោស​ទេ។


រួច​លោក​ម៉ូសេ​ប្រាប់​ដល់​លោក​អើរ៉ុន អេលា‌សារ និង​អ៊ីថា‌ម៉ារ​ជា​កូន​លោក​ថា៖ «កុំ​កោ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា​ឡើយ ក៏​កុំ​ហែក​សម្លៀក‌បំពាក់​ខ្លួន​ដែរ ក្រែង​លោ​ស្លាប់ ហើយ​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ញាល់​នឹង​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ផង តែ​ត្រូវ​ឲ្យ​បង‌ប្អូន​អ្នក​រាល់​គ្នា គឺ​ជា​ពួក‌វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​កាន់​ទុក្ខ ដោយ​ព្រោះ​ភ្លើង​ដែល​ព្រះ‌យេហូវ៉ា​បាន​បញ្ឆេះ​គេ​វិញ។


នោះ​គឺ​ជា​ឃ្លង់​ហើយ ជា​មនុស្ស​ស្មោក‌គ្រោក សង្ឃ​ត្រូវ​ប្រកាស​ជា​កុំ​ខាន​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត ដ្បិត​មាន​រោគ​នៅ​លើ​ក្បាល​ហើយ។


អ្នក​ណា​ដែល​ធ្វើ​ជា​សង្ឃ​ក្នុង​ពួក​បង‌ប្អូន​របស់​ខ្លួន គឺ​ជា​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​លើ​ក្បាល​តាំង​ឡើង ឲ្យ​បាន​ស្លៀក​សម្លៀក‌បំពាក់​បរិសុទ្ធ នោះ​មិន​ត្រូវ​បើក​ឲ្យ​នៅ​ក្បាល​ទទេ ឬ​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន​ឡើយ។


ពួក​អ្នក​មើល​ឆុត​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​គ្រូ​ថ្លែងទំនាយ​នឹង​ទាល់​គំនិត គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ។


«ចូរ​បង្គាប់​ឲ្យ​ពួក​អ៊ីស្រា‌អែល​បណ្តេញ​អស់​អ្នក​ដែល​កើត​ឃ្លង់ ឬ​មាន​ហូរ​ខ្ទុះ ឬ​ដែល​មិន​ស្អាត​ដោយ​សារ​ប៉ះពាល់​សាក​សព ចេញ​ពី​ជំរំ


កំពុង​តែ​យាង​ចូល​ទៅ​ក្នុង​ភូមិ​មួយ នោះ​មាន​មនុស្ស​ឃ្លង់​ដប់​នាក់​បាន​ជួប​ព្រះ‌អង្គ។ គេ​ឈរ​ពី​ចម្ងាយ


ប៉ុន្ដែ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ គាត់​ក៏​ក្រាប​ទៀប​ព្រះ‌ជង្ឃ​ព្រះ‌យេស៊ូវ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​មាន​បាប!»។