Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 7:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 រីឯ​នៅ​មាត់​ទ្វារ​ក្រុង​នោះ មាន​មនុស្ស​ឃ្លង់ បួន​នាក់ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ហេតុ​អ្វី​យើង​អង្គុយ​នៅ​ទី​នេះ​ទាល់​តែ​ស្លាប់​ធ្វើ​អី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​មាត់​ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់‌ចាំ​សេចក្ដី​ស្លាប់​នៅ​ទី​នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រីឯ​នៅ​មាត់​ទ្វារ​ទី​ក្រុង នោះ​មាន​មនុស្ស​ឃ្លង់​៤​នាក់ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា យើង​អង្គុយ​នៅ​ទី​នេះ​ទាល់​តែ​ស្លាប់​ធ្វើ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​មាត់​ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់‌ចាំ​សេចក្តី​ស្លាប់​នៅ​ទី​នេះ?

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 7:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅ‌ហ្វាយ ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជម្នះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់ ។


ប្រសិន‌បើ​យើង​សម្រេច​ថា ចូល​ទៅ​ក្នុង​ទី​ក្រុង ក្នុង​ទី​ក្រុង​ក៏​មាន​អំណត់ ហើយ​យើង​នឹង​ស្លាប់​នៅ​ទី​នោះ បើ​យើង​អង្គុយ​ស្ងៀម​នៅ​ទី​នេះ​វិញ គង់​តែ​នឹង​ស្លាប់​ដូច​គ្នា ដូច្នេះ ចូរ​យើង​ចូល​ទៅ​ខាង​ពួក​ទ័ព​ស៊ីរី​វិញ បើ​គេ​ទុក​ជីវិត​ដល់​យើង នោះ​យើង​នឹង​បាន​រស់ តែ​បើ​គេ​សម្លាប់ នោះ​យើង​នឹង​គ្រាន់​តែ​ស្លាប់​ទៅ​ដូច​គ្នា»។


ពេល​នោះ ស្តេច​កំពុងសំណេះ​សំណាល​ជា​មួយ​កេហា‌ស៊ី ជា​អ្នក​បម្រើ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «ចូរ​ប្រាប់​យើង​ពី​ការ​ធំៗ​ទាំង​ប៉ុន្មាន​ដែល​អេលី‌សេ​បាន​ធ្វើ»។


តើ​ចង់​ស្លាប់​ធ្វើ​អី គឺ​ទាំង​អង្គ​ទ្រង់ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង ដោយ​ដាវ អំណត់ និង​អាសន្ន‌រោគ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​សាសន៍​ណា ដែល​មិន​ព្រម​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​ដូច្នេះ។


ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ? ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​ភាំង​នៅ​ទី​នោះ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ។


កាល​ពពក​អណ្ដែត​ឡើង​ផុត​ពី​លើ​ត្រសាល នោះ​មើល៍ ម៉ារាម​ក៏​កើត​ឃ្លង់ ស​ដូច​ហិមៈ។ អើរ៉ុន​បែរ​មក​រក​ម៉ារាម ឃើញ​នាង​កើត​ឃ្លង់។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​លោក​ម៉ូសេ​ថា៖ «ប្រសិន‌បើ​ឪពុក​នាង​ស្តោះ​ទឹក​មាត់​ដាក់​មុខ​នាង តើ​នាង​មិន​ត្រូវ​រង​សេចក្ដី​ខ្មាស​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទេ​ឬ? ដូច្នេះ ចូរ​បង្ខាំង​នាង​ឲ្យ​នៅ​ខាង​ក្រៅ​ជំរំ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ទៅ បន្ទាប់​មក សឹម​នាំ​នាង​មក​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម