៙ ពេលព្រលឹងខ្ញុំប្លុងទៅ ខ្ញុំនឹកឃើញពីគ្រាដែលខ្ញុំ ទៅជាមួយមនុស្សមួយហ្វូង ហើយនាំមុខគេ ហែទៅកាន់ដំណាក់របស់ព្រះ មានទាំងសម្រែកអរសប្បាយ និងបទចម្រៀងសរសើរតម្កើង គឺមហាជនដែលប្រារព្ធពិធីបុណ្យបរិសុទ្ធ។
លូកា 2:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយស្មានថា ព្រះអង្គស្ថិតនៅក្នុងចំណោមអស់អ្នកដែលរួមដំណើរ គេក៏ធ្វើដំណើរអស់រយៈពេលមួយថ្ងៃ បន្ទាប់មក ទើបពួកគាត់ចាប់ផ្តើមសួររកព្រះអង្គ ក្នុងចំណោមញាតិសន្តាន និងពួកអ្នកដែលស្គាល់គ្នា។ ព្រះគម្ពីរខ្មែរសាកល ពួកគាត់ស្មានថាព្រះអង្គនៅក្នុងចំណោមអ្នករួមដំណើរ ក៏ធ្វើដំណើរអស់មួយថ្ងៃ បន្ទាប់មកទើបចាប់ផ្ដើមរកព្រះអង្គក្នុងចំណោមសាច់ញាតិ និងអ្នកដែលស្គាល់ Khmer Christian Bible ព្រោះស្មានថា ព្រះអង្គកំពុងនៅក្នុងក្បួនធ្វើដំណើរ។ កាលពួកគេធ្វើដំណើរបានមួយថ្ងៃ ពួកគេក៏តាមរកព្រះអង្គក្នុងចំណោមសាច់ញាតិ និងពួកអ្នកស្គាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្តទាំងអស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្មានថា ទ្រង់គង់នៅក្នុងពួកគេ ក៏ដើរទៅបាន១ថ្ងៃ ទើបចាប់ភ្លឹកសួររកទ្រង់ ក្នុងពួកញាតិសន្តាន នឹងពួកអ្នកដែលស្គាល់គ្នា អាល់គីតាប គាត់នឹកស្មានថា អ៊ីសានៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកអ៊ីសាក្នុងចំណោមញាតិមិត្ដទាំងអស់ |
៙ ពេលព្រលឹងខ្ញុំប្លុងទៅ ខ្ញុំនឹកឃើញពីគ្រាដែលខ្ញុំ ទៅជាមួយមនុស្សមួយហ្វូង ហើយនាំមុខគេ ហែទៅកាន់ដំណាក់របស់ព្រះ មានទាំងសម្រែកអរសប្បាយ និងបទចម្រៀងសរសើរតម្កើង គឺមហាជនដែលប្រារព្ធពិធីបុណ្យបរិសុទ្ធ។
ឯប្រជាជាតិជាច្រើន នឹងឡើងទៅ ដោយពោលថា៖ ចូរយើងឡើងទៅឯភ្នំព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ។ ដ្បិតក្រឹត្យវិន័យចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ចេញពីក្រុងយេរូសាឡិមដែរ។
លុះពិធីបុណ្យបានចប់សព្វគ្រប់ ពេលពួកគេត្រឡប់ទៅវិញ ព្រះកុមារយេស៊ូវបានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប និងមាតារបស់ព្រះអង្គ ពុំបានដឹងទេ
ឯពួកអ្នកដែលស្គាល់ព្រះអង្គ និងពួកស្រ្តីដែលតាមទ្រង់មកពីស្រុកកាលីឡេ គេក៏ឈរមើលពីចម្ងាយ។