Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់ ពេល​ពួក​គេ​ត្រឡប់​ទៅ​វិញ ព្រះ‌កុមារ​យេស៊ូវ​បាន​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ ចំណែក​យ៉ូសែប និង​មាតា​របស់​ព្រះ‌អង្គ ពុំ​បាន​ដឹង​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 បន្ទាប់ពី​ថ្ងៃ​បុណ្យ​ចប់សព្វគ្រប់​ហើយ ពេល​ពួកគេ​កំពុង​ត្រឡប់ទៅវិញ ព្រះកុមារ​យេស៊ូវ​នៅតែគង់នៅ​យេរូសាឡិម ប៉ុន្តែ​ឪពុកម្ដាយ​របស់​ព្រះអង្គ​មិន​បាន​ដឹង​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

43 កាល​ថ្ងៃ​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ​ ពួកគេ​ក៏​វិល​ត្រលប់​ទៅ​វិញ ឯ​កុមារ​យេស៊ូ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នៅ​ឡើយ​ ប៉ុន្ដែ​ឪពុកម្ដាយ​មិន​បាន​ដឹង​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ រីឯ​ព្រះ‌កុមារ​យេស៊ូ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ តែ​មាតា‌បិតា​ពុំ​បាន​ដឹង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 តែ​ដល់​ថ្ងៃ​រួច​បុណ្យ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ត្រឡប់​ទៅ​វិញ នោះ​ព្រះ‌កុមារ​យេស៊ូវ ទ្រង់​បាន​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នៅ​ឡើយ ចំណែក​យ៉ូសែប នឹង​មាតា​ទ្រង់ ឥត​បាន​ដឹង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

43 លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ រីឯ​អ៊ីសា​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ តែ​ឪពុក‌ម្តាយ​ពុំ​បាន​ដឹង​ទេ។

សូមមើលជំពូក ចម្លង




លូកា 2:43
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​តាម​សេចក្ដី​ប្រឹក្សា​របស់​គេ ក៏​ចាត់​សារ​ឲ្យ​ទៅ​ប្រាប់​យ៉ូអា‌ហាស បុត្រា​យេហ៊ូវ ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «ចូរ​ចេញ​មក យើង​ជួប​មុខ​គ្នា»។


ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ។ ចាប់​ពី​ថ្ងៃ​ទីមួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​ដំបែ​ចេញ​ពី​ផ្ទះ ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ ចាប់​ពី​ថ្ងៃ​ទីមួយ​រហូត​ដល់​ថ្ងៃ​ទីប្រាំ​ពីរ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល។


កាល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​បាន​ដប់​ពីរ​ព្រះ‌វស្សា ពួក​គេ​ក៏​នាំ​គ្នា​ឡើង​ទៅ​ចូល​រួម​ពិធី​បុណ្យ តាម​ទំនៀម​ទម្លាប់។


ដោយ​ស្មាន​ថា ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ គេ​ក៏​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ បន្ទាប់​មក ទើប​ពួក​គាត់​ចាប់​ផ្តើម​សួរ​រក​ព្រះ‌អង្គ ក្នុង​ចំណោម​ញាតិ​សន្តាន និង​ពួក​អ្នក​ដែល​ស្គាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម