លូកា 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ម៉ារារក្សារឿងទាំងនោះ ទាំងត្រិះរិះពិចារណានៅតែក្នុងចិត្តវិញ។ ព្រះគម្ពីរខ្មែរសាកល រីឯម៉ារាវិញ នាងបានរក្សាទុកសេចក្ដីទាំងអស់នេះ ទាំងត្រិះរិះពិចារណាក្នុងចិត្តរបស់នាង។ Khmer Christian Bible ប៉ុន្ដែនាងម៉ារាបានរក្សាសេចក្ដីទាំងអស់នេះទុក ហើយពិចារណានៅក្នុងចិត្ដ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែម៉ារា នាងរក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត អាល់គីតាប រីឯនាងម៉ារីយំវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ដ ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ |
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
ឪពុកបានបង្រៀនយើងដោយពាក្យថា «ចូរឲ្យចិត្តកូនរក្សាទុក អស់ទាំងពាក្យរបស់ឪពុកចុះ ចូររក្សាអស់ទាំងបណ្ដាំរបស់យើង ដើម្បីឲ្យកូនបានរស់នៅ
សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ចំណែកឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង ហើយមុខខ្ញុំក៏ស្លេកស្លាំង តែខ្ញុំរក្សារឿងនោះទុកនៅក្នុងចិត្ត។
អ្នកណាដែលមានប្រាជ្ញា ចូរឲ្យអ្នកនោះយល់សេចក្ដីទាំងនេះចុះ អ្នកណាដែលមានគំនិតវាងវៃ ចូរឲ្យអ្នកនោះស្គាល់សេចក្ដីទាំងនេះទៅ។ ដ្បិតអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ មនុស្សទៀងត្រង់នឹងដើរក្នុងផ្លូវទាំងនោះ តែមនុស្សទុច្ចរិតនឹងជំពប់ដួលក្នុងផ្លូវនោះវិញ។:៚
អស់អ្នកដែលបានឮ ក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយពោលថា៖ «ដូច្នេះ តើកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះហស្តរបស់ព្រះអម្ចាស់បាននៅជាមួយកូននេះ។
បន្ទាប់មក ព្រះអង្គក៏យាងចុះទៅភូមិណាសារ៉ែតជាមួយពួកគាត់វិញ ហើយធ្វើតាមឱវាទរបស់ពួកគាត់។ ឯមាតារបស់ព្រះអង្គ បានរក្សារឿងទាំងនោះទុកនៅក្នុងចិត្ត។
ដាវីឌក៏កំណត់ទុកពាក្យទាំងនោះនៅតែក្នុងចិត្ត ហើយមានសេចក្ដីភ័យដោយព្រោះព្រះបាទអ័គីស ជាស្តេចក្រុងកាថជាខ្លាំង។