Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:19 - Khmer Christian Bible

19 ប៉ុន្ដែ​នាង​ម៉ារា​បាន​រក្សា​សេចក្ដី​ទាំង​អស់​នេះ​ទុក​ ហើយ​ពិចារណា​នៅ​ក្នុង​ចិត្ដ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 រីឯ​ម៉ារា​វិញ នាង​បាន​រក្សាទុក​សេចក្ដី​ទាំងអស់​នេះ ទាំង​ត្រិះរិះពិចារណា​ក្នុង​ចិត្ត​របស់​នាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ប៉ុន្តែ ម៉ារា​រក្សា​រឿង​ទាំង​នោះ ទាំង​ត្រិះរិះ​ពិចារណា​នៅ​តែ​ក្នុង​ចិត្ត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 តែ​ម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

19 រីឯ​នាង​ម៉ារីយំ​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ដ ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង




លូកា 2:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​បាន​ឮ​ ក៏​រក្សា​ទុក​ក្នុង​ចិត្ដ​ទាំង​និយាយ​គ្នា​ថា៖​ «ដូច្នេះ​ តើ​ទារក​នេះ​នឹង​ត្រលប់​ជា​អ្វី?​ ដ្បិត​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅ​ជាមួយ​វា​យ៉ាង​ប្រាកដ»។​


ឯ​មនុស្ស​ទាំង​អស់​ដែល​បាន​ស្ដាប់​ឮ​ ក៏​នឹក​អស្ចារ្យ​ពី​សេចក្ដី​ដែល​ពួក​អ្នក​គង្វាល​ចៀម​បាន​ប្រាប់​ពួកគេ​


បន្ទាប់មក​ ព្រះអង្គ​ក៏​ចុះទៅ​ឯ​ក្រុង​ណាសារ៉ែត​ជា​មួយ​ឪពុក​ម្ដាយ​វិញ​ ហើយ​ព្រះអង្គ​បាន​ស្ដាប់​បង្គាប់​ពួកគេ​ ឯ​ម៉ារា​បាន​រក្សា​ហេតុ​ការណ៍​ទាំង​អស់​ទុក​ក្នុង​ចិត្ដ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម