ពេលនោះ ម៉ាដេកាយចាកចេញពីចំពោះស្តេច ទាំងស្លៀកសម្លៀកបំពាក់ក្រមហ្លួង ពណ៌ខៀវ និងពណ៌ស មានពាក់មកុដមាសយ៉ាងធំ និងអាវវែងដែលធ្វើពីសំពត់ខ្លូតទេសពណ៌ស្វាយ ឯពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ។
លូកា 16:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងសំពត់ទេសឯកយ៉ាងម៉ដ្ត ហើយជប់លៀងយ៉ាងអធិកអធមរាល់ថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល “មានសេដ្ឋីម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ស្វាយ និងក្រណាត់ផាឌិបដ៏ប្រណិត ហើយជប់លៀងយ៉ាងហ៊ឹកហ៊ាក់ជារៀងរាល់ថ្ងៃ Khmer Christian Bible មានបុរសម្នាក់ជាអ្នកមាន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ និងក្រណាត់ទេសឯកប្រណិត ហើយរស់នៅសប្បាយរីករាយយ៉ាងរុងរឿងជារៀងរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានបុរសម្នាក់មានទ្រព្យសម្បត្តិច្រើន គាត់ស្លៀកពាក់សំពត់ពណ៌ស្វាយ នឹងសំពត់ទេសឯកយ៉ាងម៉ដ្ត តែងតែស៊ីលៀងដ៏ឧត្តមប្រសើររាល់តែថ្ងៃ អាល់គីតាប «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយមានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។ |
ពេលនោះ ម៉ាដេកាយចាកចេញពីចំពោះស្តេច ទាំងស្លៀកសម្លៀកបំពាក់ក្រមហ្លួង ពណ៌ខៀវ និងពណ៌ស មានពាក់មកុដមាសយ៉ាងធំ និងអាវវែងដែលធ្វើពីសំពត់ខ្លូតទេសពណ៌ស្វាយ ឯពួកអ្នកក្រុងស៊ូសានក៏ស្រែកឡើង ដោយអំណរ។
ទ្រព្យសម្បត្តិជាមកុដសម្រាប់មនុស្សមានប្រាជ្ញា តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីចម្កួតសុទ្ធ។
នាងត្បាញសំពត់ដណ្តប់ខ្លួន សម្លៀកបំពាក់របស់នាងសុទ្ធតែធ្វើពី សំពត់ខ្លូតទេសយ៉ាងម៉ដ្ត មានពណ៌ស្វាយ។
ដូច្នេះ អ្នកបានប្រដាប់ដោយមាស និងប្រាក់ ឯសម្លៀកបំពាក់របស់អ្នក នោះបានធ្វើពីសំពត់ទេសឯកយ៉ាងម៉ដ្ត និងព្រែ ហើយសំពត់ប៉ាក់ អ្នកបានចិញ្ចឹមខ្លួនដោយម្សៅយ៉ាងម៉ដ្ត ទឹកឃ្មុំ និងប្រេង អ្នកមានរូបល្អឆើតក្រៃលែង ហើយបានចម្រើនឡើងដល់ទៅមានអំណាចជាស្តេច។
មើល៍! អំពើទុច្ចរិតរបស់សូដុម ជាប្អូនស្រីអ្នក ព្រមទាំងកូន គឺមានអំនួត មានអាហារបរិភោគឆ្អែត ហើយនៅក៏ដោយឥតកង្វល់ ទាំងមានសេចក្ដីចម្រើន ឥតដែលចម្រើនកម្លាំងដៃនៃពួកក្រីក្រ និងមនុស្សកម្សត់ទុគ៌តឡើយ។
ស្លាបក្តោងអ្នកធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ចម្រុះដោយប៉ាក់មកពីស្រុកអេស៊ីព្ទ ដើម្បីទុកជាទង់ជ័យដល់អ្នក ហើយមានសំពត់ពណ៌ខៀវ និងពណ៌ស្វាយពីកោះអេលីសា ធ្វើជាពិតាន។
គេយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គ ហើយគេក្រងបន្លាធ្វើជាមកុដបំពាក់លើព្រះសិរព្រះអង្គ
ក្រោយពីបានប្រមាថមើលងាយព្រះអង្គហើយ គេក៏ដោះអាវពណ៌ស្វាយចេញ បំពាក់ព្រះពស្ត្ររបស់ព្រះអង្គវិញ ហើយបណ្ដើរព្រះអង្គយកទៅឆ្កាង។
ក្រោយបន្តិចមក កូនពៅប្រមូលទ្រព្យទាំងអស់ ចេញទៅស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យរបស់ខ្លួន ដោយការរស់នៅយ៉ាងខ្ជះខ្ជាយ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសិស្សថា៖ «មានសេដ្ឋីម្នាក់ ដែលគេមកប្តឹងលោក ពីអ្នកមើលខុសត្រូវលើរបស់ទ្រព្យសម្បត្តិរបស់លោកថា អ្នកនោះចាយបង្ហិនបង្ហោចទ្រព្យសម្បត្តិលោកជាច្រើន។
អស់អ្នកណាដែលលែងប្រពន្ធ ទៅយកមួយទៀត នោះឈ្មោះថាប្រព្រឹត្តអំពើផិតក្បត់ ហើយអស់អ្នកណាដែលយកស្ត្រីប្តីលែង នោះក៏ឈ្មោះថាប្រព្រឹត្តអំពើផិតក្បត់ដែរ»។
ក៏មានបុរសម្នាក់ជាអ្នកក្រ ឈ្មោះឡាសារ កើតដំបៅពេញខ្លួន គេយកមកផ្តេកនៅមាត់ទ្វាររបស់អ្នកមាននោះ។
ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ហើយតុបតែងខ្លួនដោយមាស ត្បូងដ៏មានតម្លៃ និងកែវមុក្ដា ទាំងកាន់ពែងមាសមួយនៅនឹងដៃ ពេញដោយអំពើគួរឲ្យស្អប់ខ្ពើម និងសេចក្ដីស្មោកគ្រោកនៃអំពើសហាយស្មន់របស់នាង។
គេពោលថា «វេទនាហើយ! វេទនាហើយ! ដ្បិតទីក្រុងដ៏ធំដែលបានស្លៀកពាក់សំពត់ទេស ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតែងខ្លួនដោយមាស និងត្បូងមានតម្លៃ ហើយកែវមុក្តា!
ក្រុងនោះបានតម្កើងខ្លួន ហើយរស់ដោយឆើតឆាយយ៉ាងណា នោះគេក៏ត្រូវវេទនា និងសោកសង្រេងយ៉ាងនោះដែរ ដ្បិតគេគិតក្នុងចិត្តថា "យើងអង្គុយជាមហាក្សត្រិយានី មិនមែនជាមេម៉ាយទេ ហើយយើងនឹងមិនត្រូវសោកសង្រេងឡើយ" ។
ក្រវិលមាសទាំងប៉ុន្មានដែលលោកបានសុំពីគេនោះ មានទម្ងន់ជាមាសមួយពាន់ប្រាំពីររយសេកែល ដោយមិនរាប់បន្តោក និងអាយ៉ាដក់ និងសម្លៀកបំពាក់ពណ៌ស្វាយ ដែលពួកស្តេចសាសន៍ម៉ាឌានស្លៀកពាក់ និងខ្សែនៅករបស់សត្វអូដ្ឋនោះទេ។