ពេលពួកសាសន៍ស៊ីរី អ្នកក្រុងដាម៉ាសបានមក ដើម្បីជួយហាដារេស៊ើរ ជាស្តេចសូបា ព្រះបាទដាវីឌក៏ប្រហារសម្លាប់ពួកស៊ីរី អស់ពីរម៉ឺនពីរពាន់នាក់។
រ៉ូម 13:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ព្រោះលោកទាំងនោះជាអ្នកបម្រើរបស់ព្រះ សម្រាប់តែនឹងបំពេញកិច្ចការដូច្នេះឯង។ ព្រះគម្ពីរខ្មែរសាកល តាមពិត នេះជាហេតុដែលអ្នករាល់គ្នាបង់ពន្ធដែរ ដ្បិតពួកគេជាអ្នកបម្រើរបស់ព្រះ ដែលតែងតែផ្ដោតទៅលើការងារនេះឯង។ Khmer Christian Bible ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដារដែរ ព្រោះអ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដែលកំពុងបំពេញតួនាទីនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយហេតុនោះបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ពីព្រោះលោកទាំងនោះជាភ្នាក់ងាររបស់ព្រះ សំរាប់នឹងត្រួតត្រាការនោះឯងជានិច្ច អាល់គីតាប ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីអុលឡោះ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ |
ពេលពួកសាសន៍ស៊ីរី អ្នកក្រុងដាម៉ាសបានមក ដើម្បីជួយហាដារេស៊ើរ ជាស្តេចសូបា ព្រះបាទដាវីឌក៏ប្រហារសម្លាប់ពួកស៊ីរី អស់ពីរម៉ឺនពីរពាន់នាក់។
ព្រះបាទដាវីឌបានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយក៏សម្រេចការទាំងអស់ដល់បណ្ដាជនដោយយុត្តិធម៌ និងសេចក្ដីសុចរិត។
ដូច្នេះ សូមព្រះករុណាជ្រាបថា ប្រសិនបើគេសង់ក្រុងនេះឡើងវិញ ហើយកំផែងក៏ហើយជាស្រេច នោះគេនឹងលែងបង់ពន្ធដារ សួយសារអាករ ឬពន្ធផ្លូវ ហើយព្រះករុណានឹងខាតបង់រាជទ្រព្យមិនខាន។
ហើយក៏មានស្តេចខ្លាំងពូកែ ដែលបានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអាណាខេត្តទាំងមូលខាងនាយទន្លេ មនុស្សក៏បានបង់ពន្ធដារ សួយអាករ និងពន្ធផ្លូវថ្វាយស្តេចទាំងនោះទៀតផង។
ម្យ៉ាងទៀត យើងចេញបង្គាប់ស្ដីអំពីដំណើរដែលអ្នករាល់គ្នាត្រូវប្រព្រឹត្តនឹងពួកចាស់ទុំរបស់សាសន៍យូដាទាំងនេះ សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះ គឺត្រូវបើកពីឃ្លាំងរាជទ្រព្យរបស់ស្តេច ពីសួយអាករនៅខាងនាយទន្លេ ដល់អ្នកទាំងនោះទុកសម្រាប់នឹងចំណាយ ឲ្យគ្រប់ចំនួនកុំបីអាក់ខានឡើយ។
មានអ្នកខ្លះផ្សេងទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែចម្ការរបស់យើងខ្ញុំ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្តេច
ពួកគេចាប់ផ្តើមចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំបានឃើញអ្នកនេះនាំឲ្យសាសន៍យើងវង្វេង ដោយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ហើយលើកខ្លួនឯងថាជាព្រះគ្រីស្ទ គឺជាស្តេច»។
ជាអ្នកលើកទឹកចិត្ត ចូរលើកទឹកចិត្ត ជាអ្នកចែកទាន ចូរចែកដោយចិត្តស្មោះ ជាអ្នកនាំមុខ ចូរធ្វើដោយឧស្សាហ៍ ជាអ្នកមានចិត្តមេត្តាករុណា ចូរធ្វើដោយរីករាយ។
ដូច្នេះ ត្រូវចុះចូល មិនមែនដើម្បីឲ្យរួចផុតពីសេចក្តីក្រោធរបស់ព្រះប៉ុណ្ណោះ គឺដោយព្រោះមនសិការផង។
ដូច្នេះ ចូរបង់ជូនអស់លោកទាំងនោះ តាមអ្វីដែលអ្នកត្រូវបង់ចុះ គឺបង់ពន្ធជូនលោកណាដែលអ្នកត្រូវបង់ បង់អាករដល់លោកណាដែលអ្នកត្រូវបង់ ត្រូវកោតខ្លាចចំពោះលោកណាដែលអ្នកត្រូវកោតខ្លាច ហើយត្រូវគោរពដល់លោកណាដែលអ្នកត្រូវគោរព។