រ៉ូម 13:6 - អាល់គីតាប6 ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីអុលឡោះ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 តាមពិត នេះជាហេតុដែលអ្នករាល់គ្នាបង់ពន្ធដែរ ដ្បិតពួកគេជាអ្នកបម្រើរបស់ព្រះ ដែលតែងតែផ្ដោតទៅលើការងារនេះឯង។ សូមមើលជំពូកKhmer Christian Bible6 ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដារដែរ ព្រោះអ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដែលកំពុងបំពេញតួនាទីនេះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ព្រោះលោកទាំងនោះជាអ្នកបម្រើរបស់ព្រះ សម្រាប់តែនឹងបំពេញកិច្ចការដូច្នេះឯង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដោយហេតុនោះបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ពីព្រោះលោកទាំងនោះជាភ្នាក់ងាររបស់ព្រះ សំរាប់នឹងត្រួតត្រាការនោះឯងជានិច្ច សូមមើលជំពូក |