ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូអែល 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​មិន​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ គឺ​ម្នាក់ៗ​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទម្លុះ​ទម្លាយ​ឧប‌សគ្គ ឥត​រុញ‌រា​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេ គឺ​ម្នាក់ៗ​សម្រុក​ទៅ​មុខ​យ៉ាង​ត្រង់ ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំង‌ឡាយ ដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​គ្មាន​ណា​មួយ​ប្រជ្រៀត​គ្នា​នឹង​គ្នា​ដែរ គឺ​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទំលុះ​ទំលាយ​គ្រឿង​សស្ត្រា‌វុធ​ឥត​រុញ‌រា‌ថយ​ក្រោយ​ឡើយ

សូមមើលជំពូក

អាល់គីតាប

គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេ គឺ​ម្នាក់ៗ​សំរុក​ទៅ​មុខ​យ៉ាង​ត្រង់ ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំង‌ឡាយ ដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។

សូមមើលជំពូក



យ៉ូអែល 2:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​លោក​ដាក់​មនុស្ស​ទាំង​អស់​ឲ្យ​ឈរ​ព័ទ្ធ​នៅ​ជុំ‌វិញ​ស្តេច ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​ខាង​ស្តាំ​ព្រះ‌វិហារ រហូត​ទៅ​ដល់​ខាង​ឆ្វេង ក្បែរ​អាស‌នា និង​ព្រះ‌វិហារ


ព្រះបាទ​ហេសេគា​បាន​តាំង​ព្រះ‌ហឫ‌ទ័យយ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​សង់​កំផែង​ដែល​បាក់​បែក​ទាំង​ប៉ុន្មាន​ឡើង​វិញ ហើយ​សង់​ប៉ម​នៅ​លើកំផែង​នោះ ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត​នៅ​ខាង​ក្រៅ ហើយ​ក៏​ជួស​ជុល​ប៉ម​មីឡូរ​នៅ​ក្នុង​ក្រុង​ដាវីឌ​ឲ្យ​បាន​មាំ‌មួន។ ស្ដេច​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ខែល​ជា​បរិបូរ។


ដែល​កំពុង​សង់​កំផែង។ អស់​អ្នក​ដែល​លីសែង ហើយដឹក​ជញ្ជូន គេ​ធ្វើ​ការ​ដោយ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​កាន់​គ្រឿង​សស្ត្រា‌វុធ។


ដូច្នេះ ទោះ​ជា​ខ្ញុំ ឬ​បង‌ប្អូន ពួក​អ្នក​បម្រើ​របស់​ខ្ញុំ ឬ​ពួកអ្នកការ​ពារ​ដែល​មក​តាម​ខ្ញុំ​ក្តី គ្មាន​អ្នក​ណា​បាន​ដោះ​សម្លៀក‌បំពាក់​ចេញ​ឡើយ ម្នាក់ៗ​កាន់​អាវុធ​ជាប់​នឹង​ដៃ​ស្ដាំ​ជានិច្ច។


ព្រះ‌អង្គ​ឃាំង​ព្រលឹង​គេ​ឲ្យ​រួច​ពី​ជង្ហុក និង​ជីវិត​គេ​ឲ្យ​រួច​ពី​ការ​វិនាស​ដោយ​ដាវ។


ប៉ុន្តែ បើ​គេ​មិន​ស្តាប់ គេ​នឹង​ត្រូវ​វិនាស​ដោយ​ដាវ ហើយ​ស្លាប់​ទៅ​ដោយ​ខ្វះ​ប្រាជ្ញា។


កណ្តូប​មួយ​ជា​ពួក​សត្វ​ឥត​មាន​ស្តេច​ទេ តែ​វា​លើក​គ្នា​ចេញ​ទៅ​ទាំង​ហ្វូងៗ។


ត្រួយ​ឯង​ជា​ចម្ការ​ទទឹម មាន​ផ្លែ​ដ៏​វិសេស ក៏​មាន​ដើម​ក្រពេន និង​ដើម​ទេព្វិរូ


ឥត​មាន​អ្នក​ណា​មួយ​អស់​កម្លាំង ឬ​ចំពប់​ជើង​ឡើយ ឥត​មាន​អ្នក​ណា​មួយ​ងុយ‌ងោក ឬ​ដេក​លក់ ក៏​ឥត​មាន​អ្នក​ណា​មួយ​បន្ធូរ​ខ្សែ​ក្រវាត់ ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​ដែរ។


គេ​សម្រុក​ទៅ​មុខ​ដូច​មនុស្ស​ខ្លាំង​ពូកែ ក៏​ឡើង​កំផែង​ដូច​មនុស្ស​ថ្នឹក​ច្បាំង ម្នាក់ៗ​សម្រុក​ទៅ​មុខ ឥត​ងាក​ចេញ​ពី ផ្លូវ​របស់​ខ្លួន​ឡើយ។


គេ​ផ្សាយ​ទៅ​ពេញ​ក្នុង​ទី​ក្រុង ក៏​រត់​នៅ​លើ​កំផែង ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ទាំង​ប៉ុន្មាន គេ​ចូល​តាម​បង្អួច​ដូចជា​ចោរ។