មានបុរសស្វិតដៃម្នាក់នៅទីនោះ ហើយគេទូលសួរព្រះអង្គថា៖ «តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃសប្ប័ទឬទេ?» គេសួរនេះដើម្បីឲ្យមានរឿងចោទប្រកាន់ព្រះអង្គ។
យ៉ូហាន 9:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកផារិស៊ីខ្លះនិយាយថា៖ «មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់តាមថ្ងៃសប្ប័ទ»។ ខ្លះទៀតថា៖ «ធ្វើដូចម្តេចឲ្យមនុស្សមានបាប អាចធ្វើទីសម្គាល់យ៉ាងនេះបាន?» ពួកគេក៏បាក់បែកគ្នា។ ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្នាក់នោះមិនមែនមកពីព្រះទេ ពីព្រោះមិនរក្សាថ្ងៃសប្ប័ទ”។ ប៉ុន្តែអ្នកខ្លះទៀតថា៖ “តើម្នាក់ដែលជាមនុស្សបាបអាចធ្វើទីសម្គាល់បែបនេះយ៉ាងដូចម្ដេចបាន?”។ នោះក៏មានការបាក់បែកគ្នាក្នុងចំណោមពួកគេ។ Khmer Christian Bible ពេលនោះពួកអ្នកខាងគណៈផារិស៊ីខ្លះនិយាយថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ពីព្រោះគាត់មិនគោរពថ្ងៃសប្ប័ទ» ប៉ុន្ដែមានអ្នកខ្លះទៀតថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច?» នោះក៏មានការបែកបាក់គ្នាក្នុងចំណោមពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យវិន័យ*សម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសម្គាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកផារិស៊ីខ្លះនិយាយថា មនុស្សនោះមិនមែនមកពីព្រះទេ ព្រោះមិនកាន់ថ្ងៃឈប់សំរាកសោះ ខ្លះទៀតថា ធ្វើដូចម្តេចឲ្យមនុស្សមានបាបអាចធ្វើទីសំគាល់យ៉ាងនេះបាន នោះក៏កើតបាក់បែកគ្នា អាល់គីតាប ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីអុលឡោះទេ ដ្បិតគាត់ពុំគោរពហ៊ូកុំសម្រាប់ថ្ងៃឈប់សម្រាក»។ ខ្លះទៀតពោលថា៖ «តើមនុស្សបាបអាចធ្វើទីសំគាល់ដូចម្ដេចបាន?» ពួកគេក៏បាក់បែកគ្នា។ |
មានបុរសស្វិតដៃម្នាក់នៅទីនោះ ហើយគេទូលសួរព្រះអង្គថា៖ «តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃសប្ប័ទឬទេ?» គេសួរនេះដើម្បីឲ្យមានរឿងចោទប្រកាន់ព្រះអង្គ។
ពេលពួកផារិស៊ីឃើញ គេទូលព្រះអង្គថា៖ «មើល៍ ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទ!»។
ប៉ុន្តែ មេសាលាប្រជុំនឹកទាស់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយទៅមនុស្សទាំងនោះថា៖ «មានតែប្រាំមួយថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះចុះ ដើម្បីឲ្យបានជា កុំឲ្យមកក្នុងថ្ងៃសប្ប័ទឡើយ»។
ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ឬយ៉ាងហោចណាស់ ចូរជឿខ្ញុំ ដោយព្រោះឃើញកិច្ចការដែលខ្ញុំធ្វើនោះទៅ។
ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការក្នុងចំណោមពួកគេ ដែលគ្មានអ្នកណាទៀតបានធ្វើ នោះគេឥតមានបាបទេ តែឥឡូវនេះ គេបានឃើញ ហើយគេស្អប់ទាំងខ្ញុំ ស្អប់ទាំងព្រះវរបិតារបស់ខ្ញុំ។
ព្រះយេស៊ូវធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្តែងសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សក៏ជឿដល់ព្រះអង្គ។
លោកមកជួបព្រះយេស៊ូវទាំងយប់ ហើយទូលថា៖ «រ៉ាប៊ី យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះ ដ្បិតគ្មានអ្នកណាអាចធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ មានតែព្រះគង់ជាមួយ»។
ដូច្នេះ ពួកសាសន៍យូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានច្បាប់នឹងលីកន្ទេលរបស់អ្នកទេ»។
ប៉ុន្តែ ខ្ញុំមានបន្ទាល់ វិសេសជាងបន្ទាល់របស់លោកយ៉ូហានទៅទៀត ព្រោះកិច្ចការដែលព្រះវរបិតាបានប្រគល់ឲ្យខ្ញុំបង្ហើយ គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ដែលធ្វើបន្ទាល់អំពីខ្ញុំថា ព្រះវរបិតាបានចាត់ខ្ញុំឲ្យមក។
ដូច្នេះ ពួកសាសន៍យូដាជជែកគ្នា ហើយនិយាយថា៖ «តើអ្នកនេះអាចនឹងឲ្យសាច់គាត់មកយើងបរិភោគដូចម្តេចបាន?»
បណ្តាជនជាច្រើនក៏ខ្សឹបខ្សៀវពីព្រះអង្គ ខ្លះថា «លោកជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតប្រជាជនទេតើ!»។
បើមនុស្សទទួលកាត់ស្បែកនៅថ្ងៃសប្ប័ទ មិនខុសនឹងក្រឹត្យវិន័យរបស់លោកម៉ូសេ ម្ដេចក៏អ្នករាល់គ្នាខឹងខ្ញុំ ព្រោះតែខ្ញុំបានធ្វើឲ្យមនុស្សម្នាក់បានជានៅថ្ងៃសប្ប័ទដូច្នេះ?
ដូច្នេះ គេក៏ហៅមនុស្សដែលខ្វាក់ពីមុននោះ មកជាលើកទីពីរ ហើយពោលទៅគាត់ថា៖ «ចូរថ្វាយសិរីល្អដល់ព្រះ យើងដឹងថាអ្នកនោះជាមនុស្សបាបទេ»។
ប៉ុន្តែ មនុស្សនៅទីក្រុងនោះ បានបែកបាក់គ្នា ខ្លះកាន់ខាងសាសន៍យូដា ខ្លះខាងពួកសាវក។