Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 ដូច្នេះ ពួក​សាសន៍​យូដា​ជជែក​គ្នា ហើយ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​គាត់​មក​យើង​បរិ‌ភោគ​ដូច​ម្តេច​បាន?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

52 ដូច្នេះ ពួកយូដា​ក៏​ឈ្លោះប្រកែក​គ្នា​ថា​៖ “តើ​អ្នកនេះ​អាច​ឲ្យ​សាច់​របស់​ខ្លួន​មក​យើង​ហូប​យ៉ាងដូចម្ដេច​បាន​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

52 ពេល​នោះ​ ពួក​ជនជាតិ​យូដា​ជជែក​គ្នា​ថា៖​ «តើ​អ្នក​នេះ​អាច​ឲ្យ​សាច់​របស់​គាត់​មក​យើង​បរិភោគ​បាន​យ៉ាង​ដូចម្តេច?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 ជន‌ជាតិ​យូដា​ទាស់‌ទែង​គ្នា​យ៉ាង​ខ្លាំង ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ ​មក​យើង​បរិភោគ​ដូច​ម្ដេច​កើត?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 ដូច្នេះ ពួក​សាសន៍​យូដា​គេ​ជជែក​គ្នា​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នេះ​អាច​នឹង​ឲ្យ​សាច់​ខ្លួន​មក​យើង​បរិភោគ​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

52 ជន‌ជាតិ​យូដា​ទាស់‌ទែង​គ្នា​យ៉ាង​ខ្លាំង ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ មក​យើង​បរិភោគ​ដូច​ម្ដេច​កើត?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:52
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡិម ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖ «តើ​លោក​ជា​អ្នក​ណា?» លោក​ធ្វើ​បន្ទាល់​យ៉ាង​នេះ


ពួក​សាសន៍​យូដា​ក៏​ទាស់​គ្នា​ម្តង​ទៀត ដោយ​ព្រោះ​ពាក្យ​នេះ។


លោក​នីកូ‌ដេម​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​មនុស្ស​ចាស់​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​កើត​ម្តង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​វិញ ហើយ​កើត​ម្តង​ទៀត​បាន​ឬ?»


លោក​នីកូ‌ដេម​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​ដូច​ម្តេច​បាន?»


ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! លោក​គ្មាន​អ្វី​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង តើ​លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក?


ពេល​នោះ ពួក​សាសន៍​យូដា​ឌុក‌ដាន់​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ជា​នំបុ័ង ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក»។


ពេល​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ជា​ច្រើន​ឮ​សេចក្ដី​នោះ គេ​ពោល​ថា៖ «សេចក្តី​បង្រៀន​នេះ​ពិបាក​ស្តាប់​ណាស់ តើ​អ្នក​ណា​យល់​បាន?»


ពួក​ផារិ‌ស៊ី​ខ្លះ​និយាយ​ថា៖ «មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​តាម​ថ្ងៃ​សប្ប័ទ»។ ខ្លះ​ទៀត​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប អាច​ធ្វើ​ទី​សម្គាល់​យ៉ាង​នេះ​បាន?» ពួក​គេ​ក៏​បាក់​បែក​គ្នា។


កាល​គេ​បាន​ឮ​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​ទៀត​ពោល​ថា៖ «យើង​នឹង​ស្ដាប់​អំពី​រឿង​នេះ​ម្តង​ទៀត»។


អស់​អ្នក​ដែល​មិន​មាន​ព្រះ‌វិញ្ញាណ មិន​អាច​ទទួល​អំណោយ‌ទាន​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​ទេ ដ្បិត​ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​គេ ហើយ​គេ​មិន​អាច​យល់​បាន​ឡើយ ព្រោះ​សេចក្តី​ទាំង​នោះ​ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម