Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពេល​ពួក​ផារិស៊ី​ឃើញ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 នៅពេល​ឃើញ​ដូច្នេះ ពួកផារិស៊ី​ក៏​ទូល​ព្រះអង្គ​ថា៖ “មើល៍! ពួក​សិស្ស​របស់លោក​កំពុង​ធ្វើ​អ្វីដែល​ច្បាប់ហាមមិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃសប្ប័ទ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឃើញ​ដូច្នេះ​ ក៏​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​វិន័យ​បាន​ហាម​នៅ​ថ្ងៃ​សប្ប័ទ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នោះ ទូល​ព្រះអង្គ​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ពួក​ផារិស៊ី​ក៏​ឃើញ ហើយ​គេ​ទូល​ទ្រង់​ថា មើល​ន៏ សិស្ស​លោក​ធ្វើ​អំពើ ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូច្នោះ​ជម្រាប​អ៊ីសា​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្ដិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​ជំអាត់!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:2
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ប្រាំមួយ​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​អ្នក ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ត្រូវ​ឈប់​សម្រាក ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​កូន​បាវ​បម្រើ​ស្រី​របស់​អ្នក និង​អ្នក​ប្រទេស​ក្រៅ​បាន​សម្រាក​ដក​ដង្ហើម​ផង។


ក្នុង​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ​អាច​ធ្វើ​ការ​បាន តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ជា​ថ្ងៃ​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា ថ្ងៃ​នោះ​ជា​ថ្ងៃ​ឈប់​សម្រាក គឺ​ជា​ថ្ងៃ​សប្ប័ទ​ថ្វាយ​ព្រះ‌យេហូវ៉ា អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​នឹង​ត្រូវ​ស្លាប់។


បើ​អ្នក​ឃាត់​ជើង​អ្នក មិន​ឲ្យ​បែរ​ចេញ​ពី​ថ្ងៃសប្ប័ទ គឺ​មិន​ឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង បើ​អ្នក​រាប់​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​លើក​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ទុក​ជា​ថ្ងៃ​គួរ​គោរព ព្រម​ទាំង​ប្រតិ‌បត្តិ​តាម ឥត​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន ឬ​ស្វែង​រក​អំណរ​ដល់​ខ្លួន​អ្នក ឬ​ពោល​តែ​ពាក្យ​របស់​ខ្លួន


មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ទី​នោះ ហើយ​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?» គេ​សួរ​នេះ​ដើម្បី​ឲ្យ​មាន​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​ធ្វើ ពេល​ព្រះ‌អង្គ និង​ពួក​អ្នក​រួម​ដំណើរ​ជា​មួយ​បាន​ឃ្លាន​ទេ​ឬ?


ពួក​ផារិ‌ស៊ី​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «មើល៍ ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ និង​ពួក​ផារិស៊ី​ថា៖ «តើ​មាន​ច្បាប់​នឹង​មើល​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។


បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​វិញ រៀប​គ្រឿង​ក្រអូប និង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​សប្ប័ទ តាម​ព្រះឱវាទ។


ប៉ុន្ដែ មាន​ពួក​ផារិស៊ី​ខ្លះ​និយាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម