Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:16 - Khmer Christian Bible

16 ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​និយាយ​ថា៖​ «អ្នក​នោះ​មិន​មែន​មកពី​ព្រះជាម្ចាស់​ទេ​ ពី​ព្រោះ​គាត់​មិន​គោរព​ថ្ងៃ​សប្ប័ទ»​ ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ទៀត​ថា៖​ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សំគាល់​អស្ចារ្យ​បែប​នេះ​បាន​យ៉ាង​ដូចម្ដេច?»​ នោះ​ក៏​មាន​ការ​បែក​បាក់​គ្នា​ក្នុង​ចំណោម​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 អ្នកខ្លះ​ក្នុង​ពួកផារិស៊ី​និយាយថា​៖ “ម្នាក់​នោះ​មិនមែន​មក​ពី​ព្រះ​ទេ ពីព្រោះ​មិន​រក្សា​ថ្ងៃសប្ប័ទ”។ ប៉ុន្តែ​អ្នកខ្លះទៀត​ថា៖ “តើ​ម្នាក់​ដែលជា​មនុស្សបាប​អាច​ធ្វើ​ទីសម្គាល់​បែបនេះ​យ៉ាងដូចម្ដេច​បាន?”។ នោះក៏​មាន​ការបាក់បែកគ្នា​ក្នុងចំណោម​ពួកគេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពួក​ផារិ‌ស៊ី​ខ្លះ​និយាយ​ថា៖ «មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​តាម​ថ្ងៃ​សប្ប័ទ»។ ខ្លះ​ទៀត​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប អាច​ធ្វើ​ទី​សម្គាល់​យ៉ាង​នេះ​បាន?» ពួក​គេ​ក៏​បាក់​បែក​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ពោល​ថា៖ «អ្នក​នោះ​មិន​មែន​មក​ពី​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​គាត់​ពុំ​គោរព​ក្រឹត្យ‌វិន័យ*​សម្រាប់​ថ្ងៃ​ឈប់​សម្រាក»។ ខ្លះ​ទៀត​ពោល​ថា៖ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សម្គាល់​ដូច​ម្ដេច​បាន?»ពួក​គេ​ក៏​បាក់​បែក​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះ ពួក​ផារិស៊ី​ខ្លះ​និយាយ​ថា មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​ថ្ងៃ​ឈប់​សំរាក​សោះ ខ្លះ​ទៀត​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប​អាច​ធ្វើ​ទី​សំគាល់​យ៉ាង​នេះ​បាន នោះ​ក៏​កើត​បាក់​បែក​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ពោល​ថា៖ «អ្នក​នោះ​មិន​មែន​មក​ពី​អុលឡោះ​ទេ ដ្បិត​គាត់​ពុំ​គោរព​ហ៊ូកុំ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក»។ ខ្លះ​ទៀត​ពោល​ថា៖ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សំគាល់​ដូច​ម្ដេច​បាន?» ពួក​គេ​ក៏​បាក់​បែក​គ្នា។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:16
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ​ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​នៅ​ទី​នោះ​ ហើយ​គេ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​នៅ​ថ្ងៃ​សប្ប័ទ​ដែរ​ឬ​ទេ‍?‍»​ គេ​សួរ​បែប​នេះ​ គឺ​ដើម្បី​ឲ្យ​គេ​អាច​ចោទប្រកាន់​ព្រះអង្គ​បាន។​


ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឃើញ​ដូច្នេះ​ ក៏​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​វិន័យ​បាន​ហាម​នៅ​ថ្ងៃ​សប្ប័ទ»​


ប៉ុន្ដែ​ព្រោះតែ​ព្រះយេស៊ូ​បាន​ប្រោស​គាត់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ​ ប្រធាន​សាលា​ប្រជុំ​បាន​និយាយ​ទៅ​បណ្ដាជន​ទាំង​មិន​សប្បាយ​ថា៖​ «មាន​ប្រាំ​មួយ​ថ្ងៃ​ដែល​ត្រូវ​ធ្វើការ​ ដូច្នេះ​ចូរ​មក​នៅ​ថ្ងៃ​ទាំង​នោះ​ចុះ​ដើម្បី​ឲ្យ​គេ​ប្រោស​ឲ្យ​ជា​ កុំ​មក​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ»​


ដោយសារ​តែ​ពាក្យ​ទាំង​នេះ​ មាន​ការ​បែក​បាក់​គ្នា​ម្ដង​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​


ចូរ​ជឿ​ខ្ញុំ​ចុះ​ថា​ ខ្ញុំ​នៅ​ក្នុង​ព្រះ​វរ​បិតា​ ហើយ​ព្រះ​វរ​បិតា​នៅ​ក្នុង​ខ្ញុំ​ ប៉ុន្ដែ​បើ​មិន​ជឿ​ទេ​ ចូរ​ជឿ​ដោយ​ព្រោះតែ​កិច្ចការ​ទាំង​នោះ​ចុះ។​


បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ​ដែល​គ្មាន​អ្នកណា​ម្នាក់​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​ក្នុង​ចំណោម​ពួកគេ​ទេ​ នោះ​ពួកគេ​គ្មាន​បាប​ឡើយ​ ប៉ុន្ដែ​ឥឡូវ​នេះ​ ពួកគេ​បាន​ឃើញ​ហើយ​ ហើយ​ពួកគេ​ស្អប់​ទាំងខ្ញុំ​ និង​ព្រះវរបិតា​របស់​ខ្ញុំ​ទៀត។​


នេះ​ជាទី​សំគាល់​អស្ចារ្យ​ដំបូង​បង្អស់​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​នៅ​ភូមិ​កាណា​ ក្នុង​ស្រុក​កាលីឡេ​ ទាំង​បង្ហាញ​សិរី​រុងរឿង​របស់​ព្រះអង្គ​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ជឿ​លើ​ព្រះអង្គ​


គាត់​បាន​មក​ជួប​ព្រះយេស៊ូ​ទាំង​យប់​ទូល​ថា៖​ «លោកគ្រូ​ យើង​ដឹង​ថា​ លោក​ជា​គ្រូ​មកពី​ព្រះជាម្ចាស់​មែន​ ដ្បិត​ទី​សំគាល់​អស្ចារ្យ​ដែល​លោក​កំពុង​ធ្វើ​ទាំង​នេះ​ គ្មាន​អ្នកណា​អាច​ធ្វើ​បាន​ទេ​ លើកលែង​តែ​ព្រះជាម្ចាស់​គង់​ជាមួយ​ប៉ុណ្ណោះ»​


ដូច្នេះ​ពួក​ជនជាតិ​យូដា​និយាយ​ទៅ​អ្នក​ដែល​បាន​ជា​នោះ​ថា៖​ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ​ វិន័យ​មិន​អនុញ្ញាត​ឲ្យ​អ្នក​លី​កន្ទេល​របស់​អ្នក​ទេ»​


ប៉ុន្ដែ​សេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​មាន​នោះ​វិសេស​ជាង​សេចក្ដី​បន្ទាល់​របស់​លោក​យ៉ូហាន រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ បាន​ធ្វើបន្ទាល់​ថា ព្រះ​វរ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន​ ដ្បិត​ព្រះ​វរ​បិតា​បាន​ប្រគល់​កិច្ចការ​ទាំង​ប៉ុន្មាន​ឲ្យ​ខ្ញុំ​ធ្វើ​បង្ហើយ​


ពេល​នោះ​ ពួក​ជនជាតិ​យូដា​ជជែក​គ្នា​ថា៖​ «តើ​អ្នក​នេះ​អាច​ឲ្យ​សាច់​របស់​គាត់​មក​យើង​បរិភោគ​បាន​យ៉ាង​ដូចម្តេច?»​


នោះ​ក៏​កើត​មាន​ការ​ខ្សឹបខ្សៀវ​ជាច្រើន​ក្នុង​ចំណោម​បណ្តាជន​អំពី​ព្រះអង្គ​ មាន​អ្នក​ខ្លះ​ថា៖​ «គាត់​ជា​មនុស្ស​ល្អ»​ ប៉ុន្ដែ​ខ្លះ​ទៀត​ថា​ «ទេ​ គឺ​គាត់​កំពុង​បោក​បញ្ឆោត​បណ្តាជន»។​


បើ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​មនុស្ស​ម្នាក់​នៅ​ថ្ងៃ​សប្ប័ទ​ ដើម្បី​កុំ​ឲ្យ​ល្មើស​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ ចុះ​ដូចម្ដេច​ក៏​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ​ ដោយ​ព្រោះតែ​ខ្ញុំ​បាន​ប្រោស​រូបកាយ​ទាំង​មូល​របស់​មនុស្ស​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ?​


ដូច្នេះ​ ក៏​កើត​មាន​ការ​បែកបាក់​គ្នា​នៅ​ក្នុង​បណ្ដាជន​ដោយ​ព្រោះ​ព្រះយេស៊ូ​


ដូច្នេះ​ ពួកគេ​ក៏​ហៅ​បុរស​ខ្វាក់​ភ្នែក​ពីមុន​នោះ​មក​ជា​លើក​ទី​ពីរ​ ប្រាប់​ថា៖​ «ចូរ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដោយ​និយាយ​ការ​ពិត​ចុះ​ ដ្បិត​យើង​ដឹង​ថា​ អ្នក​នោះ​ជា​មនុស្ស​បាប​»​


ដូច្នេះ​ហើយ​ បណ្ដាជន​នៅ​ក្រុង​នោះ​បាន​បែកបាក់​គ្នា​ អ្នក​ខ្លះ​នៅ​ខាង​ជនជាតិ​យូដា​ អ្នក​ខ្លះ​ទៀត​នៅ​ខាង​ពួក​សាវក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម