យ៉ូហាន 2:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ព្រះយេស៊ូវធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្តែងសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សក៏ជឿដល់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ព្រះយេស៊ូវទ្រង់ធ្វើទីសម្គាល់ដំបូងនេះនៅកាណាក្នុងកាលីឡេ ព្រមទាំងសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ។ សូមមើលជំពូកKhmer Christian Bible11 នេះជាទីសំគាល់អស្ចារ្យដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 នេះជាទីសម្គាល់ដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើ នៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សក៏បានជឿលើព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ព្រះយេស៊ូវ ទ្រង់ធ្វើទីសំគាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសំដែងសិរីល្អរបស់ទ្រង់ ហើយពួកសិស្សក៏ជឿដល់ទ្រង់។ សូមមើលជំពូកអាល់គីតាប11 នេះជាទីសំគាល់ដំបូងបង្អស់ ដែលអ៊ីសាបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ អ៊ីសាបានសំដែងសិរីរុងរឿងរបស់គាត់ ហើយពួកសិស្សក៏បានជឿលើគាត់។ សូមមើលជំពូក |